ព័ត៌មានជាតិ
ភ្លៀងមួយមេ ទឹកហូរលិចផ្លូវ ក្នុងស្រុកចំនួន២ នៅសៀមរាប
ផ្លូវមួយចំនួនក្នុងស្រុកអង្គរជុំ និងស្រុកវ៉ារិន ខេត្តសៀមរាប ត្រូវបានទឹកភ្លៀងជន់លិច នេះបើតាមរបាយការណ៍របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តសៀមរាប បង្ហាញនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ (គិតត្រឹម ម៉ោង ១៧និង០០នាទីល្ងាច)។

ក្នុងនោះករណីជំនន់ទឹកភ្លៀង នៅស្រុកអង្គរជុំ៖នៅវេលាម៉ោង ១២និង៤០នាទី មានភ្លៀងធ្លាក់១មេធំ បណ្តាលឱ្យបរិមាណទឹកភ្លៀងមានចំនួនច្រើន និងបានហូររំលងផ្លូវ១កន្លែង នៅក្នុងភូមិដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ត្រង់ចំណុចភ្នំម្រេច។ ចំណែកនៅស្រុកវ៉ារិន នៅវេលាម៉ោង ៧និង០០នាទី មានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យលិចផ្លូវចំនួន ០២កន្លែង នៅក្នុងឃុំស្វាយស ក្នុងនោះ លិចបង្ហៀរ ភូមិឫស្សីតូចប្រវែង ១០ម៉ែត្រ លិចផ្លូវដីក្រហម ភូមិឫស្សីធំ ហូររំលងប្រវែង ១៥ម៉ែត្រ។ បច្ចុប្បន្នជំនន់ទឹកភ្លៀងក្នុងស្រុកអង្គរជុំ និងស្រុកវ៉ារិននេះ បានស្រកចុះវិញហើយ និងបានហូរទៅបំពេញផ្ទៃរងទឹកភ្លៀងនានាក្នុងតំបន់ដូចជា ស្រះ ប្រឡាយ ស្ទឹង ត្រពាំង ថ្លុក ជាដើម។

លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ស្ថានភាពទឹកនេះមិនបណ្តាលឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនោះទេ គឺដោយសារតែភ្លៀងធ្លាក់ខ្លំាងទើបទឹកហូរមិនទាន់ ប៉ុន្តែនៅពេលភ្លៀងរាំង១ថ្ងៃ ទឹកក៏បានហូរអស់ទៅវិញហើយ៕


អត្ថបទ៖ ជុន កុសល
-
ព័ត៌មានជាតិ២០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


