ព័ត៌មានជាតិ
ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប វាយតម្លៃខ្ពស់ពីលទ្ធផល ដែលក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត អនុវត្តបានក្នុងអាណត្តិទី៣
នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្ត បានបើកកិច្ចប្រជុំវិសាមញ្ញរបស់ខ្លួន ដើមី្បធ្វើការអនុម័តលើសេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី៦០ របស់ក្រុមប្រឹក្សា ខេត្តអាណត្តិទី៣ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ បូកសរុបលទ្ធផលការងារ បញ្ចប់អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប ពីឆ្នាំ២០១៩-២០២៤។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមកិច្ចដឹកនាំរបស់ លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក យុន លីនណេ អភិបាលរងខេត្ត ដោយមានសមាសភាពចូលរួមពីសមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ស្នងការខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និងនាយករងរដ្ឋបាល នាយក នាយករង ទីចាត់ការ អង្គភាពចំណុះឱ្យរដ្ឋបាលសាលាខេត្ត។
លោក យុន លីនណេ អភិបាលរងខេត្ត បានធ្វើការថ្លែងអំណរគុណ ដល់លោកប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្ត ក្នុងការដឹកនាំ សម្របសម្រួលលើការងាររបស់រដ្ឋបាលខេត្ត ក្នុងមួយអាណត្តិទី៣ មកនេះ ធ្វើឱ្យខេត្តសៀមរាប មានការអភិវឌ្ឍន៍ រីកចម្រើនទៅមុខ ទោះបីក្នុងអាណត្តិទី៣ បានរងនូវវិបត្តិជម្ងឺកូវិដ១៩ ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋជាតិ ក៏ដូចជានៅលើសកលលោក។ លោកថា ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី បានពុះពារនូវគ្រប់ឧបសគ្គ័ រកនូវវ៉ាក់សាំប្រឆាំងជម្ងឺកូវិដ១៩ ចាក់ជូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជ សាសន៍ ព័រណ៌សម្បុលអ្វីឡើង ដោយឥតគិតថ្លៃ និងក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ ផងដែរ។

ម៉្យាងទៀតក្នុងអាណត្តិទី៣ នៃក្រុមប្រឹក្សាខេត្តនេះ ខេត្តសៀមរាប ក៏ទទួលបានសមទ្ធិផលធំៗ មានផ្លូវ៣៨ខ្សែ ការកែលម្អរដងស្ទឹងប្រវត្តិសាស្ត្រ ,ស្ថានីយ៍ទឹកស្អាត, មន្ទីរពេទ្យ, អាកាសយាន ដ្ឋានអន្តរជាតិសៀមរាប អង្គរជាដើម។
មានប្រសាសន៍បូកសរុបកិច្ចប្រជុំ លោក អ៊ាន ឃុន បានធ្វើការវាយតម្លៃខ្ពស់ អំពីលទ្ធផលដែល ក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត អនុវត្តបានក្នុងអាណត្តិទី៣ នៃក្រុមប្រឹក្សាខេត្ត បានធ្វើឱ្យសមទ្ធិផលទាំងនេះ បានបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជា ទាំងភ្ញៀវជាតិ អន្តរជាតិ ចូលមកកាន់ខេត្តប្រវត្តិសាស្ត្រមួយនេះ និងធ្វើឱ្យប្រជាពលរដ្ឋនៃខេត្តសៀមរាប ទទួលបានចំណូលដល់ជាតិ ក៏ដូចការទ្រទ្រង់ជីវភាពរបស់ពលរដ្ឋខេត្តសៀមរាប។

ទន្ទឹមគ្នានោះ លោកបានណែនាំ និងផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន ដល់រដ្ឋបាលខេត្ត ក្រុង ស្រុក និង ថ្នាក់ដឹកនាំមន្ទីរ និងកងកម្លាំងទាំង៣ បន្តអនុវត្តក្នុងអាណត្តិទី៤ នៃក្រុមប្រឹក្សាខេត្តសៀមរាប បានរួមសហការគ្នាបានល្អ ក្នុងការអនុវត្តគោលនយោបាយ ចតុកោណ និងបញ្ចកោណ ដំណាកាលទី១ របស់រាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឱ្យសម្រេចជោគជ័យ ដើមី្បបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
លោកប្រធាន ក៏បានថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែងរបស់ អភិបាលខេត្ត ដែលបានដឹកនាំអនុវត្តកិច្ចការនានារបស់រដ្ឋបាលខេត្ត សំខាន់លើការដឹកនាំសកម្មភាពក្នុងខេត្ត ដែលធ្វើឱ្យសន្តិសុខ សណ្តាប់សារធារណៈក្នុងខេត្តមានភាពជាប្រក្រតី និងល្អប្រសើរ។ ម៉្យាងទៀតត្រូវបន្តការផ្តល់សេវា សាធារណៈ ជូនប្រជាពល រដ្ឋឱ្យបានទាន់ពេលវេលា សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត៕
អត្ថបទ៖ គឿន វេត



-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


