ព័ត៌មានជាតិ
ខេត្តព្រះសីហនុហាមពលរដ្ឋធ្វើដំណើរចល័តចេញចូលក្នុងខេត្ត ខណៈករណីឆ្លងនិងអ្នកពាក់ព័ន្ធកាន់តែច្រើន
រដ្ឋបាលខេត្តព្រះសីហនុបានហាមប្រាមប្រជាពលរដ្ឋធ្វើដំណើរចល័តចេញចូលក្នុងខេត្ត ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ខណៈខេត្តនេះមានអ្នកឆ្លងជំងឺនេះរហូតដល់៨នាក់ និងមានអ្នកពាក់ព័ន្ធជាង១៥០០នាក់។
តាមសេចក្តីអំពាវនាវរបស់រដ្ឋបាលខេត្តព្រះសីហនុដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃទី២៥កុម្ភៈបានបញ្ជាក់ថា «កុំធ្វើដំណើរចល័តចូលទៅរាជធានីភ្នំពេញឬតាមបណ្តាខេត្តផ្សេងៗទៀត ឬក្រុងស្រុកនានាចូលក្នុងខេត្តព្រះសីហនុឡើយ ត្រូវស្នាក់នៅផ្ទះនិងកន្លែងធ្វើការបើមិនមានការចាំបាច់កុំចេញក្រៅផ្ទះ»។

គិតមកដល់ថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុមានជនបរទេសចំនួន៨នាក់មានវិជ្ជមានកូវីដ១៩និងបានយកសំណាកអ្នកដែលពាក់ព័ន្ធទៅធ្វើតេស្តចំនួន១៥៦២នាក់ស្រី៥០៣នាក់ ។
ជាមួយគ្នានេះដែររដ្ឋបាលខេត្តបានបិទទីតាំងចំនួន៦កន្លែងរួមមានសណ្ឋាគារនិងអគារស្នាក់នៅហើយក្រុមឆ្លើយតបបន្ទាន់កំពុងមមាញឹកក្នុងការស្វែងសំណាកសង្ស័យបន្ថែមទៀតផងដែរ។
រដ្ឋបាលខេត្តព្រះសីហនុ បានណែនាំដល់ប្រជាពលរដ្ឋ សាធារណជន អាជីវករក៏ដូចជាជនបរទេសទាំងឡាយ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានតឹងរឹងបន្ថែមទៀតចំពោះការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការអនុវត្តតាមវិធានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលនិងវិធានអនាម័យរបស់ក្រសួងសុខាភិបាល។

ពិសេសអនុវត្តវិធានការ៣ការពារ រួមមានពាក់ម៉ាស លេងដៃជាមួយសាប៊ូជែលឬទឹកអាកុលនិងរក្សាគម្លាតសុវត្តិភាពបុគ្គលពី១ម៉ែត្រកន្លះឡើងទៅ និង៣កុំដោយទី១កុំទៅកន្លែងណាដែលមានមនុស្សកកកុញច្រើន ទី២កុំទៅកន្លែងដែលមានបិទជិតនិងប្រើម៉ាស៊ីនត្រជាក់និងទី៣កុំអោបនិងចាប់ដៃគ្នាដើម្បីការពារកុំឲ្យឆ្លងរីករាលដាលលក្ខណៈទ្រង់ទ្រាយធំចូលសហគមន៍៕
អត្ថបទ ៖ សំអឿន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


