Connect with us

ព័ត៌មានជាតិ

កម្ពុជា-តួកគី ប្តេជ្ញាជំរុញគ្រប់កិច្ចសហប្រតិបត្តិ​ការដើម្បីឈានដល់ការផ្លាស់​ប្តូរពាណិជ្ជកម្ម​១ពាន់​លានដុល្លារ

បានផុស

នៅ

ព្រះរាជាណាចកម្ពុជា និងសាធារណរដ្ឋតួកគី បានបង្ហាញការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ទាំ​ងវិស័យការទូត ពាណិជ្ជកម្ម ទេសចរណ៍ និងការអប់រំ ដើម្បីឈានដល់ការផ្លាស់​ប្តូរទំហំពាណិជ្ជកម្ម​ដល់ ១ពាន់លានដុល្លារអាមេរិក។

ការតាំងចិត្តរបស់ភាគីទាំងពីរ ធ្វើឡើងក្នុងអំឡុងពេលលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើដំណើរទស្សនកិច្ចនៅសាធារណរដ្ឋតួកគី ថ្ងៃទី២៧-២៩ ខែឧសភា ឆ្នាំ ២០២៤ ដែលជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅក្រៅតំបន់អាស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ កម្ពុជា-តួកគី  បានចុះហត្ថលេខាលើឯកសារចំនួន ៥ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យដូចជា ការទទួលស្គាល់ហាឡាល(Halal)
ប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង ឧត្តមសិក្សា និងព្រៃឈើ ជាដើម។

នាឱកាសនោះលោក សុខ ចិន្តាសោភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចនៅទីក្រុងអ៊ីស្តង់ប៊ុល និងទីក្រុងអង់ការ៉ា ដែលបានប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-តួកគី។ លោកបានជម្រាបជូនម្ចាស់ផ្ទះថា ដំណើរទស្សនកិច្ចនេះ ដើម្បីគូសបញ្ជាក់ពីទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងតួកគី ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី ឱ្យកាន់ស៊ីជម្រៅ និងវិសាលភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។

លោកបាននិយាយថា៖«ដំណើរទស្សនកិច្ចនេះក៏មានគោលបំណងអនុវត្តការឯកភាពគ្នាដែលមេដឹកនាំនៃប្រទេសទាំងពីរសម្រេចបានក្នុងឆ្នាំ ២០១៨ ជាពិសេសក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ១ ពាន់លានដុល្លារអាមេរិក»។
ជាមួគ្នានេះ ភាគីកម្ពុជាបានថ្លែងអំណរគុណចំពោះជំនួយរបស់តួកគី ដែលបាន​ជួយ​កម្ពុជាក្នុងការបណ្តុះបណ្តាល មនុស្សធម៌ ការថែទាំសុខភាព និងការអភិវឌ្ឍន៍ជនបទ។

សេចក្តីប្រកាសគូសបញ្ជាក់ថា៖«លើទំនាក់ទំនងនយោបាយ ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តចំពោះការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ខ្ពស់ជាញឹកញាប់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានប្តេជ្ញាចិត្តជំរុញឱ្យមានការចូលរួម និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងស្ថាប័ននីតិប្រតិបត្តិ និងនីតិបញ្ញត្តិគ្រប់កម្រិត»។

គួរជម្រាបថា ក្នុងដំណើរទស្សនកិច្ចនេះ​គណៈប្រតិភូជាន់ខ្ពស់កម្ពុជាមានជំនួបជាមួយថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់តួកគីជាច្រើនរួមមាន រដ្ឋមន្រ្តីក្រសួងការបរទេស អនុប្រធានាធិបតី ប្រធានសភាជាតិ និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម តួកគីជាដើម៕

អត្ថបទ៖ ឡាយ សាមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២១ ម៉ោង មុន

កម្ពុជាគួរត្រៀមខ្លួនបែបណា ​មុនពេលប្ដូរឋានៈ ទៅជាប្រទេសមានចំណូល​មធ្យមក​ម្រិតខ្ពស់

ព័ត៌មានជាតិ១ ម៉ោង មុន

កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវបានតែងតាំងជាមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ

សន្តិសុខសង្គម១៦ ម៉ោង មុន

ឃើញអាការៈកូនស្រីមិនស្រួលខ្លួនក៏នាំទៅពិនិត្យ ទើបបែករឿងមានគេចាប់រំលោភ

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក ស៊ុន ចាន់ថុល៖ «ទោះយើងកើតពុំទាន់ការកសាងអង្គរវត្ត ប៉ុន្តែយើងមានមោទនភាពដែលកើតទាន់ការជីកព្រែកហ្វូណនតេជោ»

ព័ត៌មានជាតិ១៤ ម៉ោង មុន

ជើងទី១ Air Asia Malaysia ដឹកភ្ញៀវ១៤០នាក់ ពីកូឡាឡាំពួរ មកចុះចតនៅព្រលានយន្តហោះអន្តរជាតិព្រះសីហនុ

Sokha Hotels

ព័ត៌មានពេញនិយម