ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ តាមរយៈ JCI ASPAC Angkor Cambodia ឆ្នាំ 2024 អ្នកចូលរួមពីបណ្ដាប្រទេសនានា មកជាសាក្សី នៃការរីកចម្រើនកម្ពុជា
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា គូសបញ្ជាក់ថា តាមរយៈការរៀបចំនូវ JCI ASPAC Angkor Cambodia ឆ្នាំ 2024 មិនត្រឹមតែអនុញ្ញាតឲ្យអ្នកចូលរួមមកពីបណ្ដាប្រទេសនានា មកប្រទេសកម្ពុជាអាចស្វែងយល់ពីភាពសម្បូរបែប នៃវប្បធម៌ និងភាពកក់ក្ដៅ ស្នាមញញឹមរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែគ្រប់ៗ គ្នា បានមកជាសាក្សី នៃការរីកចម្រើនសង្គម ការរស់នៅ និងសមិទ្ធផលកម្ពុជាក្នុងរយៈពេល ៤៥ ឆ្នាំ កន្លងមកនេះ។

ការគូសបញ្ជាក់នេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីក្នុងកម្មវិធី «JCI Senate Golden Era Night» នៃមហាសន្និបាតតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ ២០២៤ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២៤។
នាឱកាសនោះដែរ មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្ដម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី ៧ ដែលអនុញ្ញាតឲ្យកម្មវិធី «JCI Senate Golden Era Night» នៃមហាសន្និបាតតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ ២០២៤ នេះ រៀបចំឡើងនៅលើទឹកដី នៃខេត្តសៀមរាប ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះ JCI កម្ពុជា អាជ្ញាធរមូលដ្ឋាន សហភាពសហព័ន្ធយុវជនកម្ពុជា និងយុវជនស្ម័គ្រចិត្ត នៃក្រុមគ្រួសារ ស.ស.យ.ក ទាំងអស់ ដែលលះបង់កម្លាំងកាយចិត្ត រៀបចំ និងចូលរួមជួយជ្រោមជ្រែងកម្មវិធីដ៏មានសារៈសំខាន់នេះ ឲ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

ឯកឧត្ដម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា «តាមរយៈការរៀបចំនូវ JCI ASPAC Angkor Cambodia ឆ្នាំ 2024 មិនត្រឹមតែអនុញ្ញាតឲ្យអ្នកចូលរួមមកពីបណ្ដាប្រទេសនានា មកប្រទេសកម្ពុជាអាចស្វែងយល់ពីភាពសម្បូរបែប នៃវប្បធម៌ និងភាពកក់ក្ដៅ ស្នាមញញឹមរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែគ្រប់ៗ គ្នា បានមកជាសាក្សី នៃការរីកចម្រើនរបស់សង្គម ការរស់នៅ និងសមិទ្ធផលរបស់កម្ពុជា ក្នុងរយៈពេល ៤៥ ឆ្នាំ កន្លងមកនេះ ទាំងក្នុងដំណាក់កាលការតស៊ូនាអតីតកាល ការអភិវឌ្ឍឥតឈប់ឈរក្នុងពេលបច្ចុប្បន្ន និងការបោះជំហានឆ្ពោះទៅមុខប្រកបដោយភាពជឿជាក់ និងសក្ដានុពលរបស់ព្រះរាជាណាចក្រកម្ពុជា»។
ជាមួយនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចអនុសាសន៍ សម្ដេចធិបតី អំពីដំណើរដែលកម្ពុជាបានឆ្លងកាត់ពីប្រទេសធ្លាប់តែត្រូវបានស្គាល់ដោយសង្គ្រាម និងវាលពិឃាដ ទៅជាប្រទេសមានសន្តិភាពពេញលេញ និងការទទួលស្គាល់ ក្នុងគោលដៅដើម្បីរម្លឹកពីតម្លៃ នៃសុខសន្តិភាពមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សជាតិទូទាំងពិភពលោក។

គួរជម្រាបថា កម្មវិធី «JCI Senate Golden Era Night» បានរៀបចំឡើងក្នុងគោលបំណងអបអរសាទរ និងប្រកាសផ្ទេរតំណែងជូនប្រធានប្ដូរវេន ព្រមទាំងទទួលស្គាល់ក្រុមប្រឹក្សាភិបាលរបស់ព្រឹទ្ធសមាជិក JCI ក៏ដូចជាបង្កើនភាពស្និទ្ធស្នាលតាមរយៈការរៀបចំកម្មវិធីពិសាភោជនាហារអបអរបញ្ចប់អាណត្តិ និងសមិទ្ធផលរបស់ប្រធាន រួមទាំងក្រុមប្រឹក្សាភិបាលអាណត្តិឆ្នាំ ២០២៣ ផងដែរ៕
អត្ថបទ ៖ ពិសី




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


