ព័ត៌មានជាតិ
សាលាបឋមសិក្សាមួយនៅស្រុកអង្គរជុំ បង្កើតសួនសិក្សាផ្តល់ប្រយោជន៍ទាំងការរៀនសូត្រ និងទទួលបានបន្លែ សម្រាប់ធ្វើអាហារប្រចាំថ្ងៃ
សៀមរាប ៖ ដោយមានការជួយឧបត្ថម្ភគាំទ្រពីអង្គការភ្លែនអន្តរជាតិ សាលាបឋមសិក្សាប្រាសាទគោល នៅស្រុកអង្គរជុំ ដែលជាសាលាគំរូមួយនៅក្នុងខេត្តសៀមរាប បានបង្កើតជាសួនសិក្សា ដើម្បីជួយដល់សិស្សក្រៅពីការរៀនទ្រឹស្ដីក្នុងថ្នាក់ អាចចុះអនុវត្តន៍ផ្ទាល់នៅក្នុងសួនសិក្សា ហើយអ្វីដែលពិសេសនោះ គឺទទួលបានបន្លែធម្មជាតិ ដើម្បីឱ្យសិស្សចូលផ្ទះបាយ រៀនធ្វើម្ហូប និងទទួលទានអាហារប្រចាំថ្ងៃផងដែរ។

លោកគ្រូ ឌឿន ឌឿប គ្រូបង្រៀននៅសាលាបឋមសិក្សាប្រាសាទគោល បានឱ្យដឹងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ថា ការរៀបចំសួនបន្ថែនេះ ធ្វើឡើងដើម្បីផ្សារភ្ជាប់ទ្រឹស្តីជាមួយនឹងការអនុវត្តផ្ទាល់ ដើម្បីឱ្យសិស្សងាយយល់ក្នុងការរៀនសូត្រ តាមរយៈការចូលអនុវត្តន៍ជាក់ស្តែងក្នុងសួនសិក្សានេះ។

លោកគ្រូបន្តថា សួនសិក្សានេះ មានរៀបចំជាផ្ទៃក្រឡាផ្សេងៗ ដើម្បីឱ្យសិស្សអាចយកម៉ែត្រវាស់តាមជាក់ស្តែងបាន ហើយក្នុងរង្វង់ផ្ទៃក្រឡានេះ គឺធ្វើការដាំដំណាំ ហើយសម្រាប់ដំណាំដែលបានមកពីក្នុងសួននេះ គឺបានយកដាក់នៅក្នុងផ្ទះបាយសាលា ដើម្បីឱ្យកូនសិស្សមានបំនិនចេះរៀនចម្អិនម្ហូបអាហារ ទាំងកូនសិស្សស្រី និងកូនសិស្សប្រុស ដែលមានគ្រូដឹកនាំបង្រៀនផ្ទាល់។

លោកគ្រូ ឌឿន ឌឿប បានបន្ថែមថា សួននេះដែរមិនត្រឹមតែជួយកូនសិស្សឱ្យបានអនុវត្តមេរៀននោះទេ ថែមទាំងជួយឱ្យពួកគេមានបំបិនចេះដាំបន្លែធម្មជាតិ ដោយមិនប្រើប្រាស់សាធាតុគីមី និងអាចយកទៅអនុវត្តដាំនៅផ្ទះខ្លួនឯង៕
ដោយ ៖ ជុន កុសល




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


