ព័ត៌មានជាតិ
អាល្លឺម៉ង់បើកសម្ពោធជាផ្លូវការ ការិយាល័យកុងស៊ុលកិត្តិយសប្រចាំខេត្តសៀមរាប
ការិយាល័យកុងស៊ុលកិត្តិយសអាល្លឺម៉ង់ ប្រចាំខេត្តសៀមរាប ត្រូវបានបេីកសម្ពោធជាផ្លូវការហើយ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។

លោក យុន លីណេ អភិបាលរងខេត្ត បង្ហាញក្ដីរីករាយ ចំពោះការសម្ពោធបើកការិយាល័យកុងស៊ុលកិត្តិយសអាល្លឺម៉ងប្រចាំ នៅខេត្តសៀមរាបនាពេលនេះ ក្នុងគោលដៅអបអរសារទរភាពជាដៃគូរវាងកម្ពុជា និងអាល្លឺម៉ង់ ព្រោះទំនាក់ទំនងកិច្ចសហប្រត្តិការ និងសាមគ្គីភាពជាកត្តាមួយដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន ហើយក៏បានបង្ហាញពីមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ។
លោកអភិបាលរងខេត្ត ថាការកសាងទំនាក់ទំនង សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ គឺពិតជាបានចូលរួមចំណែកយ៉ាងសកម្ម ដល់កិច្ចអភិវឌ្ឍប្រទេស និងសកលលោក ហើយលោក ក៏អបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះ ការបើកការិយាល័យកុងស៊ុលកិត្តិយសអាល្លឺម៉ង ប្រចាំខេត្តសៀមរាប ដែលបានបង្ហាញពីមិត្តភាពដ៏រឹងមាំ រវាងកម្ពុជា និងអាល្លឺម៉ង់។

លោក Stetan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង ប្រចាំកម្ពុជា ជឿជាក់ថា ជាមួយនឹងការបើកការិយាល័យថ្មីនេះ នឹងធ្វើឲ្យកិច្ចសហការរវាងស្ថានទូតអាល្លឺម៉ង់ និងកម្ពុជា បោះជំហានដ៏សំខាន់មួយក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀត ខណៈអាល្លឺម៉ង បានចាត់ទុកកម្ពុជា ជាដៃគូរដ៏សំខាន់ក្នុងវិស័យពាណិជ្ជកម្ម និងទេសចរណ៍។ សមិទ្ធិផលនៃការិយាល័យនេះដែរ ក៏បានបង្ហាញឲ្យឃើញពីឆន្ទៈក្នុងការចូលរួមកាន់តែស៊ីជម្រៅនៅក្នុងកិច្ចសហប្រតិបត្តិការវប្បធម៌ និងសេដ្ឋកិច្ច ដើម្បីបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាពរវាងប្រជាជនយើង ព្រោះកម្ពុជានិងអាល្លឺម៉ង់ មានចក្ខុវិស័យដូចគ្នា ដោយផ្តោតយ៉ាងសំខាន់លើការអភិវឌ្ឍន៍អាជីវកម្ម និងសេដ្ឋកិច្ច។

លោក ម៉នធើ (Munther) ប្រធានការិយាល័យកិត្តិយសអាល្លឺម៉ង់ប្រចាំខេត្តសៀមរាប បានបញ្ជាក់ថា ខេត្តសៀមរាប គឺជាខេត្តមួយក្នុងចំណោមខេត្តសំខាន់ៗផ្សេងទៀតនៅកម្ពុជា ជាមួយនឹងខេត្តដែលសម្បូរទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌ សម្រាប់បម្រើដល់វិស័យទេសចរណ៍ ហើយការបើកដំណើរការការិយាល័យកុងស៊ុលកិត្តិយស វានឹងជួយបម្រើបន្ថែមដល់ការងារផ្សេងជាមួយនឹងភ្ញៀវទេសចរ និងអ្នកវិនិយោគអាល្លឺម៉ង់ ដែលចង់មក និងកំពុងស្នាក់នៅក្នុងខេត្តសៀមរាប ។ ការិយាល័យកុងស៊ុលកិត្តិយសអាល្លឺម៉ង់នេះដែរ វាក៏ជាការផ្ដល់នូវកិច្ចសហការជាមួយបណ្ដាខេត្តមួយចំនួនជាប់ខេត្តសៀមរាបផងដែរ ដូចជា ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ ជាដើម៕
អត្ថបទ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


