ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត ប្រកាសមិនឱ្យអានុភាពណាមួយមកបំផ្លាញបានឡើយនូវសុខសន្តិភាព
ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសយ៉ាងម៉ឺងម៉ាត់មិនអនុញ្ញាតឱ្យអានុភាពណាមួយ មកបំផ្លាញបានឡើយនូវសុខសន្តិភាពនៅកម្ពុជា ដែលរកបានយ៉ាងលំបាក ទោះក្នុងតម្លៃណាក៏ដោយ។

សម្ដេចធិបតី មានប្រសាសន៍ថា សន្តិភាពមានតម្លៃជាទីបំផុត ការបំផ្លាញសន្តិភាពមិនពិបាកទេ តែការបង្កើតសន្តិភាព គឺពិបាកណាស់ ពុំនោះសោត រាប់តំណរមនុស្សក៏មិនអាចបង្កើតសន្តិភាពបានដែរ។ អាស្រ័យហេតុនេះ សម្ដេចធិបតី បានអំពាវនាវឱ្យជនរួមជាតិទាំងអស់ ត្រូវសាមគ្គីគ្នា រួមចិត្តតែមួយ ដើម្បីថែរក្សាសន្តិភាព ដែលបានដោយលំបាកបំផុតឱ្យបានគង់វង្សស្ថិតស្ថេរ ដោយមិនអនុញ្ញាតឱ្យអានុភាពណាបំផ្លាញបានឡើយ ទោះក្នុងតម្លៃណាក៏ដោយ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានគូសរំលេចនូវការអនុវត្តនយោបាយឈ្នះ ឈ្នះ ដែលសម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញ និងដឹកនាំដោយផ្ទាល់ បានចាប់ផ្ដើមចាកចេញនៅថ្ងៃទី២០ មិថុនា ឆ្នាំ១៩៧៧ រហូតមកដល់ការអនុវត្តនយោបាយឈ្នះ ឈ្នះ និងការបញ្ចប់សង្គ្រាមទាំងស្រុង នាចុងឆ្នាំ១៩៩៨ ដែលបន្តដឹកនាំប្រទេសមកដល់បច្ចុប្បន្ននេះ ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមម្លប់នៃសុខសន្តិភាព។

ការលើឡើងខាងលើរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីរម្លឹកខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤) នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម (X16) នាព្រឹកថ្ងៃទី២០ ខែមិថុនានេះ៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


