Connect with us

ព័ត៌មានជាតិ

ដំណឹងមុននេះ វ៉ាក់សាំងចិនជំហានទី២ ៤០ ម៉ឺនដូសដែលផ្តល់ជូនកម្ពុជានឹងមកដល់មុនចូលឆ្នាំខ្មែរ

បានផុស

នៅ

ស្ថានទូតចិនប្រចាំកម្ពុជា បានប្រកាសថា វ៉ាក់សាំងចំនួន ៤០ ម៉ឺនដូសទៀត នឹងមកដល់កម្ពុជាក្នុងពេលឆាប់ៗ។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានប្រាប់អ្នកព័ត៌មានថា វ៉ាក់សាំង ស៊ីណូហ្វាមរបស់ចិនចំនួន ៤០ ម៉ឺនដូសទៀត នឹងមកដល់កម្ពុជា មុនចូលឆ្នាំខ្មែរ។

ស្ថានទូតចិនលើកឡើងថា”ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលជាបងប្អូនរបស់ចិនក្នុងការទប់ស្កាត់នឹងជំងឺវីរុស​កូវីដ-១៩ រដ្ឋាភិបាលចិនសម្រេចផ្តល់ជំនួយឥតសំណងជំហានទី២ជាវ៉ាក់សាំងកូវីដ-១៩ចំនួន ៤០ ម៉ឺនដូសជូនដល់ភាគីកម្ពុជា”។ ស្ថានទូតមិនទាន់បញ្ជាក់ពីកាលបចេ្ឆទជាក់លាក់នៅឡើយទេ។

រដ្ឋាភិបាលចិន បានសម្រេចផ្តល់វ៉ាក់សាំង ដែលជំនួយឥតសំណងដល់កម្ពុជា ចំនួន ១ លានដូស ខណៈដែលជំហានទី១ បាន ៦០ ម៉ឺនដូសដឹកមកដល់កម្ពុជា នឹងបានដាក់ឲ្យប្រើប្រាស់ចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលជាក្រុមអាទិភាពជាបណ្តើៗ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម