ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ បើគ្មានការលះបង់ដ៏ធំធេងរបស់ កម្មាភិបាលជំនាន់មុន ទេ យុវជនជំនាន់ក្រោយ មិនអាចមានឱកាសដូចសព្វថ្ងៃឡើយ
ឯកឧត្ដម ហ៊ុន ម៉ានី សង្កត់ធ្ងន់ថា បើគ្មានការលះបង់ដ៏ធំធេងរបស់ កម្មាភិបាលជំនាន់មុនទេ យុវជនជំនាន់ក្រោយ មិនអាចមានឱកាសដូចសព្វថ្ងៃនោះឡើយ។

ការសង្កត់ធ្ងន់នេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយ ឯកឧត្តម ឆាយ ឬទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពសមាជិក-សមាជិកា ស.ស.យ.ក វិស័យអភិវឌ្ឍន៍ជនបទ នៅមជ្ឈមណ្ឌលម៉ានី អគារ The Kampus កាលពីរសៀលថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២៤ ម្សិលមិញ។
នាឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ក្នុងឱកាស នៃពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យអភិវឌ្ឍន៍ជនបទ ក្នុងនាមកម្មាភិបាលជំនាន់ក្រោយ ឯកឧត្ដម និង ឯកឧត្ដម ឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានយកឱកាសនេះ រលឹកនូវអ្វីដែលជាការលះបង់តស៊ូរបស់កម្មាភិបាលជំនាន់មុន ដែលលោកបានពលីសាច់ស្រស់ ឈាមស្រស់ ដាក់ជីវិតជាដើមទុន ពីមួយដំណាក់កាលទៅមួយដំណាក់កាល ដើម្បីទទួលបានសុខសន្តិភាពក្នុងពេលបច្ចុប្បន្ន។

ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានសង្កត់ធ្ងន់ថា «បើគ្មានការលះបង់ដ៏ធំធេងរបស់ កម្មាភិបាលជំនាន់មុន ទេ យើងទាំងអស់គ្នាដែលជាយុវជនជំនាន់ក្រោយ មិនអាចមានឱកាសដូចសព្វថ្ងៃនោះឡើយ»។
ជាមួយនេះ ឯកឧត្ដម ហ៊ុន ម៉ានី បានអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក-សមាជិកា ស.ស.យ.ក វិស័យអភិវឌ្ឍន៍ជនបទទាំងអស់ ដែលបានលះបង់ កម្លាំងកាយ ចិត្ត ប្ដេជ្ញាបន្តចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា នាពេលកន្លងមក និងមកទល់បច្ចុប្បន្ន។

គួរជម្រាបថា ពិធីប្រកាសទទួលស្គាល់សមាសភាពសមាជិក-សមាជិកា ស.ស.យ.ក វិស័យអភិវឌ្ឍន៍ជនបទ នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម អនុប្រធាន ស.ស.យ.ក ឯកឧត្ដម លោកជំទាវ សមាជិក-សមាជិកា គណៈកម្មាធិការកណ្ដាល ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ លោក លោកស្រី ក្រុមការងារ រួមទាំងសមាជិក-សមាជិកា ស.ស.យ.ក វិស័យអភិវឌ្ឍន៍ជនបទ សរុបប្រមាណ ៣៣៥ រូប ផងដែរ៕


-
កីឡា១៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


