ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ថ្នាក់ដឹកនាំវ័យក្មេងកម្ពុជា-ឡាវ-វៀតណាម ជាមាគ៌ាដ៏រឹងមាំបន្តពង្រឹង និងពង្រីកនូវចំណងមិត្តភាព
ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ថ្នាក់ដឹកនាំវ័យក្មេងកម្ពុជា-ឡាវ-វៀតណាម ជាមាគ៌ាដ៏រឹងមាំបន្តពង្រឹង និងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេងកម្ពុជា-ឡាវ-វៀតណាម នៅវិមាន ៧មករា នារសៀល ថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ វិមាន៧មករា។

សម្តេចកិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍លើកឡើងថា ឆ្លងកាត់តាមវគ្គបណ្តុះបណ្តាលរយៈពេល ១០ថ្ងៃនេះ សិក្ខាកាមបានយល់ដឹងកាន់តែច្បាស់ថែមទៀត អំពីលក្ខណៈពិសេសជាប្រវត្តិសាស្ត្រមិន អាចខ្វះបាន អំពីទំនាក់ទំនងកម្ពុជា-ឡាវ-វៀតណាម នូវប្រពៃណី សាមគ្គីភាព ភាពជាអ្នកជិតខាងល្អ និងការជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ ចាប់តាំងពីបុព្វហេតុតស៊ូរំដោះជាតិឱ្យរួចផុតពីនឹមអាណានិគមនិយម រហូតដណ្តើមបាន ឯករាជ្យ សេរីភាព និងកសាងអភិវឌ្ឍប្រទេសឱ្យមានសុខសន្តិភាព និងការរីកចម្រើនលើគ្រប់វិស័យរហូតដល់បច្ចុប្បន្ន។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា វគ្គបណ្តុះបណ្តាលនេះ បានក្លាយទៅជាយន្តការសម្រាប់បន្តបង្កើតអនុស្សាវរីយ៍ និងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធក្នុងស្រទាប់យុវជនជំនាន់ថ្មី ជាពិសេស ការសម្រេចឱ្យបាន នូវ «ប្រទេសបីគោលដៅទេសចរណ៍រួមតែមួយ» ដើម្បីការអភិវឌ្ឍ និងវិបុលភាពនៃប្រទេសនីមួយៗ ក្នុងស្មារតីសាមគ្គីភាព ភាពជាអ្នកជិតខាងល្អ បងប្អូនល្អ និងកិច្ចសហប្រតិបត្តិកាគ្រប់ជ្រុងជ្រោយ គង់វង្ស រឹងមាំយូរអង្វែង។

ជាចុងក្រោយ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឲ្យទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំ យូរអង្វែងរវាង ប្រទសទាំង៣ វៀតណាម កម្ពុជា ឡាវ ស្រស់បំព្រង និងរឹងមាំជារៀងរហូត៕
ដោយ ៖ វិមាន




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


