ព័ត៌មានជាតិ
២ថ្ងៃមកហើយ ឧទ្ធម្ភាគចក្រដែលបានបាត់នៅជួរភ្នំក្រវាញមិនទាន់រកឃើញមិនដឹងសុខទុក្ខយ៉ាងណា
គិតត្រឹមម៉ោង ៣ រសៀលថ្ងៃទី១៤ ខែកក្កដានេះ ឧទ្ធម្ភាគចក្រមួយគ្រឿងដែលបានបាត់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស ក្នុងភូមិសាស្រ្តជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ មិនទាន់ត្រូវបានរុករកឃើញនៅឡើយទេ។

ជុំវិញហេតុការណ៍នេះ ក្រសួងការពារជាតិ នៅថ្ងៃទី១៤ ខែកក្កដានេះបានជូនដំណឹងថា ដោយសារស្ថានភាអាកាសធាតុនៅទីតាំងប្រតិបត្តិការជាតំបន់ព្រៃក្រាស់ ចុះអ័ព្ទខ្លាំង បង្កការលំបាកក្នុងការស្វះស្វែងរក ប៉ុន្តែក្រុមការងារជួយសង្រ្គោះបានដាក់ទិសដៅពង្រាយកម្លាំងក្នុងតំបន់នេះរួចហើយ។
ជាមួយគ្នានេះ ក្រសួងស្នើឱ្យសាធារណជនដែលបានសម្តែងការព្រួយបារម្ភ ឬវិស័យឯកជនដែលមានបំណងចង់ចូលរួមរុករក រក្សាភាពស្ងប់ស្ងាត់ ទុកលទ្ធភាពឱ្យក្រុមការងាររុករក និងជួយសង្រ្គោះបន្តប្រតិបត្តិការរបស់ខ្លួនសិន។

បើតាមក្រសួងការពារជាតិ ឧបទ្ទវហេតុនេះបានកើតឡើងក្នុងអំឡុងពេលហោះហើរហ្វឹកហ្វឺន ដែលការហោះហើរនេះ ស្ថិតនៅក្នុងផែនការហោះហើរហ្វឹកហ្វឺនជាប្រចាំរបស់កងទ័ពជើងអាកាសនៅតំបន់នោះដែលមានសមាសភាពនៅក្នុងឧទ្ធម្ភាគចក្រមានចំនួន ២នាក់ គឺប្រធានក្រុមម្នាក់ និងអាកាសយាននិកម្នាក់ ។
ក្រសួងការពារជាតិ សូមថ្លែងអំណរគុណ ដល់កិច្ចខិតខំប្រឹងប្រែងរបស់កងកម្លំាង និងគណៈបញ្ជាការឯកភាពខេត្ត ដែលបានចូលរួមរុករកជាមួយកងឯកភាព និងក្រុមជំនាញ ក៏ដូចជាអរគុណចំពោះវិស័យឯកជនដែលមានបំណងចង់ចូលរួមរុករកជាមួយក្រុមការងាររុករក និងជួយសង្គ្រោះ។
តាមផែនការហោះហើររបស់កងទ័ពអាកាសកម្ពុជា គឺ ឧទ្ធម្ភាគចក្រមួយគ្រឿងនេះ បានហោះចេញពីរាជធានីភ្នំពេញនៅវេលាម៉ោង១១ ៖០០ នាទីព្រឹក តាមទិសដៅទៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ និងត្រឡប់ទៅភ្នំពេញវិញនៅវេលាម៉ោង២រសៀល។ នៅលើឧទ្ធម្ភាគចក្រនេះ គឺមនុស្សចំនួន២នាក់ គឺលោក ស៊ុន ផ្លា ប្រធានក្រុមហោះហើរ និងលោក ខេង ឆៃយុទ្ធ ជាអាកាសយានិក។

ក្នុងប្រតិបត្តិការរុករកនេះ មានការចូលរួមពីសំណាក់កងកម្លាំងកងពលតូចដឹកជញ្ជូនលេខ៩៩ និងកងពលតូចលេខ៧០ រួមជាមួយកងកម្លាំងអាជ្ញាធរ ដែលដឹកនាំដោយលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានបើកប្រតិបត្តិការរុករកយ៉ាងសកម្មទាំងលើផ្ទៃដី និងមានឧទ្ធម្ភាគចក្ររុករកពីលើថែមទៀត។
ពាក់ព័ន្ធអាកាសធាតុចុះអ័ព្ទវិញ កម្ពុជាកំពុងទទួលរងនូវឥទ្ធិពលខ្យល់មូសុងនិរតីចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ដោយបាតុភូតនេះ នឹងបង្កឱ្យមានភ្លៀងធ្លាក់ ផ្គរ និងខ្យល់កន្រ្តាក់ គ្របដណ្តប់ស្ទើរទូទាំងប្រទេស៕
សូមរង់ចាំព័ត៌មានបន្ត៖
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


