Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ធំ ហាមដាច់ណាត់ ការរុករានទន្ទ្រាន​រំលោភយកដីរដ្ឋនៅតំបន់៣

បានផុស

នៅ

អាជ្ញាធរខេត្តកំពង់ធំ នៅតែបន្តចាត់វិធានការម៉ឺងម៉ាត់ ក្នុងកិច្ចការពារការរុករានទន្ទ្រានកាន់កាប់ដី តំបន់បីរបស់រដ្ឋ ដើម្បីធ្វើកម្មសិទ្ធិដោយខុសច្បាប់។

នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៤ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបាន ដឹកនាំសហការី ចុះពិនិត្យស្ថានភាពការបង្ករបង្កើនផល និងស្ថានភាពដីរក្សាទុករបស់រដ្ឋ (ដីតំបន់៣) នៅភូមិសាស្ត្រស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាខេត្ត ហាមដាច់ខាតចំពោះជនខិលខូចណា ដែលរុករានទន្ទ្រានរំលោភយកដីរដ្ឋនៅតំបន់៣ យកធ្វើជាកម្មសិទ្ធិ។ ហើយថា ក្នុងនាមគណៈបញ្ជាការ ឯកភាពខេត្ត ត្រូវអនុវត្តន៍ដោយម៉ឺងម៉ាត់បំផុតតាមបទបញ្ជាររបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងកិច្ចការពារធនធានធម្មជាតិ។

លោកអភិបាលខេត្តបញ្ជាក់ថា ជនទាំងឡាយណា ទោះមន្ត្រីក្ដី ឈ្មួញក្ដី ដែលធ្លាប់ព្យាយាមប៉ុនប៉ងធ្វើសកម្មភាព ដោយផ្ទាល់ ឬឈរពីក្រោយប្រជាជនមកពីតំបន់ផ្សេងៗ ក្នុងចេតនាកាប់បំផ្លាញព្រៃឈើ ទន្ទ្រានដីរដ្ឋ ដីព្រៃលិចទឹក និងបទល្មើសនេសាទជាដើម ត្រូវប្រញាប់ដក ខ្លួនចេញជាបន្ទាន់។

ទន្ទឹមជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់ ត្រូវចាត់តាំងផ្សព្វផ្សាយជូនប្រជាពលរដ្ឋឲ្យបានជ្រួតជ្រាប អំពីវិធានការផ្លូវច្បាប់ចំពោះការឃុបឃិតបំផ្លិចបំផ្លាញ ធនធានធម្មជាតិ, ពង្រឹងតួនាទីភារកិច្ច នៅទីបញ្ជាការស្រាលក្នុងកិច្ចការពារទប់ស្កាត់ និងបង្ក្រាប រាល់បទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព, ក្តាប់ព័ត៌មានបន្ថែមអំពីចលនាអូសទាញប្រជាពលរដ្ឋ ប្រមូលផ្តុំប្រឆាំងតវ៉ា ដើម្បីមានវិធានការទាន់ពេលវេលា, ស្រាវជ្រាវរកមុខសញ្ញា ពិសេសអ្នកនៅពីក្រោយខ្នង ដោយសហការជាមួយមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ, ចាត់វិធានការដកហូតដីដែលបានរកឃើញ ពីការទន្ទ្រានខុសច្បាប់ និងដីអាស្រ័យផលខុសច្បាប់ព្រមទាំងកសាងសំណុំរឿងតាមនីតិវិធី។ ហើយថាកិច្ចការទាំងអស់នេះត្រូវអនុវត្តន៍ដាច់ខាត តាមអនុក្រឹត្យលេខ ២៨ អនក្រ.បក ស្តីពី ការកែសម្រួលផ្ទៃដីទំហំ ២៧ ៧៧៤ហិកតា ៧០អា ចេញពីតំបន់៣ បញ្ចូលមកតំបន់២ នៃតំបន់ទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ធំ និងអនុញ្ញាត្តឲ្យប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផល៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម