ព័ត៌មានជាតិ
ស្រុកចំនួន២នៅខេត្តកំពង់ធំរងគ្រោះដោយជំនន់ទឹកភ្លៀងប៉ះពាល់ស្រូវ២៦០ហិកតា និងផ្លូវមួយចំនួន
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍ថា ស្រុកចំនួន២នៃខេត្តគំពង់ធំបានរងគ្រោះដោយជំនន់ទឹកភ្លៀងប៉ះពាល់ស្រូវ២៦០ហិកតា និងផ្លូវកៅស៊ូមួយចំនួន។

លោកបានបន្តថា ស្រុក២ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងរួមមានស្រុកកំពង់ស្វាយ នៅឃុំកំពង់គោ ភូមិខ្សាច់ជីរស់ ទឹកលិចស្រូវប្រាំង ចំនួន ៥៧ហិកតា និងទឹកហូរកាត់ផ្លូវប្រវែង ២៥០ម៉ែត្រ ពីដើមភូមិត្រង់កែង សាំងផា ឆ្លងកាត់
ទៅសាលាបឋមសិក្សាអូរតាសេក។ នៅភូមិកំពង់គោលើ ទឹកហូរបាក់ទ្វារអូរឡោម្ខាង និងកំពង់ស្វាយ ឃុំព្រៃគុយ ប៉ះពាល់ស្រូវចំនួន១២៣.៨០ហិកតា ស្មើនិង៦១គ្រួសារ។ ចំណែកស្រុកសណ្តាន់ប៉ះពាល់នៅឃុំក្លែង ក្នុងនោះលិចស្រូវបីខែចំនួន៥៦.៤៥ហិកតា លិចស្រូវវស្សា២៤ហិកតាស្មើនឹង៦៨គ្រួសារ លិចចូលក្រោមផ្ទះ២ខ្នង លិចផ្លូវគ្រួសក្រហម២០ម៉ែត្រ បាក់ទំនប់បឹងប្រាំងប្រវែង ១០ម៉ែត្រ និងបាក់ច្រាំងស្ទឹងបណ្តាលឱ្យងាប់គោ១ក្បាល ស្ថិតនៅភូមិរកាជួរ ។
ពាក់ព័ន្ធករណីដាច់ផ្លូវមួយចំនួនដែលបណ្តាលមកពីជំនន់ទឹកភ្លៀងនៅ ផ្លូវលំ(បឹងក្រញ៉ាក) ឃុំមានរិទ្ធ និងផ្លូវក្រាល កៅស៊ូនៅចំណុចបឹងម្រឹក(ភូមិងន ឃុំងន)ស្រុកសណ្តាន់ រដ្ឋបាលស្រុក និងមន្ទីរ អង្គភាពបានណែនាំឱ្យស្តារផ្លូវនេះឡើងវិញ៕
អត្ថបទ៖ សំអឿន




-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


