ព័ត៌មានជាតិ
កងទ័ព ជួយប្រមូលផលដំឡូងមីកសិករដែលជនលិចដោយសារជំនន់ទឹកភ្លៀង
កងវរៈសេនាតូចលេខ១ ចំណុះឱ្យតំបន់ប្រតិបត្តិការសឹករងក្រចេះ ដឹកនាំដោយ លោក គង្គ បានហួន មេបញ្ជាការរងកងវរ:សេនាតូចលេខ១ បានដឹកនាំកម្លាំង យោធាចុះអន្តរាគមន៍ជួយដកដំណាំដំឡូងមីរបស់ប្រជាកសិករ នៅភូមិខ្នងពស់ ស្ថិតក្នុងឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលរងផលប៉ះពាល់ដោយសារ ជំនន់ទឹកភ្លៀងជនលិច។

ក្នុងពេលចុះជួយអន្តរាគមន៍ ដល់ពលរដ្ឋដែលកំពុងរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង កងអន្តរាគមន៍វរ:សេនាតូចលេខ១ បានបញ្ជូនកម្លាំងចំនួន ២១នាក់ ប្រជាការពារភូមិ ៤នាក់ ចែកជាពីរក្រុម បានជួយដកដំណាំដំឡូងមី របស់ប្រជាពលរដ្ឋ បានចំនួន ៦គ្រួសារ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ និងបន្តជួយដូចភ្លៀងរលឹមក្នុងករណីដែលប្រជាពលរដ្ឋ ជូបគ្រោះធម្មជាតិ។
ពលរដ្ឋរស់នៅក្នុងភូមិខ្នងពស់ ឃុំដារ បានឱ្យដឹងថា ដោយសារស្ថានភាពទឹកភ្លៀង ក្នុងឆ្នាំនេះ មានការហត់ឡើងលឿនទើបធ្វើឱ្យពួកគាត់ប្រមូលផលដំណាំដំឡូងមីរបស់ពួកគាត់មិនទាន់ ទើបធ្វើឱ្យមានការលិច ហើយពួកគាត់ បានថ្លែងអំណរគុណដល់កងកម្លាំង យោធាដែលបានជួយអន្តរាគមន៍បានទាន់ពេលវេលា។

តាមការបញ្ជាក់ពី លោក ឈាង វត មេឃុំដារ ជំនន់ទឹកភ្លៀងនៅក្នុងឃុំដា គិតមកដល់ពេលនេះ បានប៉ះពាល់ចំនួនមួយភូមិ ដែលកំពុងរងផលប៉ះពាល់ខ្លាំង គឺភូមិខ្នងពស់ ជំនន់ទឹកភ្លៀងធ្វើឱ្យប៉ះពាល់នូវផលដំណាំរួមមាន ដំឡូងមី ចំនួន ៤១ហិកតា ពោតក្រហមចំនួន ៥ហិកតា ស្រែវស្សាចំនួន ២៥ហិកតា៕
ដោយ៖ ប្រុញ វិធិន



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


