Connect with us

ព័ត៌មានជាតិ

លោក វង្សី វិស្សុត ប្រាប់ឱ្យអាជ្ញាធរជួយដោះស្រាយបញ្ហាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងតាមស្ទឹងសែន

បានផុស

នៅ

បន្ទាប់ពីបានចុះពិនិត្យស្ថានភាពជាក់ស្តែងពលរដ្ឋកំពុងជួបប្រទះការលំបាកដែលបង្កឡើងដោយសារជំនន់ទឹកភ្លៀងតាមស្ទឹងសែន, លោក វង្សី វិស្សុត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានណែនាំឱ្យក្រុមការងារ និងអាជ្ញាធរខេត្តខិតខំដោះស្រាយបញ្ហាចំពោះមុខជាបន្ទាន់ ដើម្បីជួយសម្រួលជីវភាព និងតម្រូវការជាក់ស្តែងរបស់ពលរដ្ឋរងគ្រោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំនេះ គឺបន្ទាប់ពីលោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះ ទៅពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តស្រុកកំពង់ស្វាយ នៃខេត្តកំពង់ធំ ដែលកំពុងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយបានបង្កឱ្យរងផលប៉ះពាល់ជន់លិចដំណាំស្រូវ និងដំណាំផ្សេងៗ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ និងភូមិដ្ឋានរបស់ប្រជាកសិករជាច្រើនគ្រួសារ។ តាមរបាយការណ៍ គឺជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្តស្រុកកំពង់ស្វាយនេះ បានបង្កការខូចខាតទាំងស្រុងដល់ផ្ទៃដីដំណាំស្រូវដែលដល់ពេលប្រមូលផលចំនួន១ ២៩៧ហិកតា និងផ្ទៃដីដំណាំស្រូវចំនួន ១ ៤២៦ហិកតា បានរងផលប៉ះពាល់ និងចំនួន១ ៥៦៨ហិកតាផ្សេងទៀត កំពុងប្រឈម។

ក្នុងស្មារតីផ្សាភ្ជាប់ជាមួយសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបន្ទាប់ពីបានចុះពិនិត្យជាក់ស្ដែងនេះ លោក វង្សី វិស្សុត បានផ្តល់នូវការណែនាំមួយចំនួនដល់ក្រុមការងារ និងអាជ្ញាធរខេត្ត ហើយត្រូវខិតខំរិះរកវិធានការ និងដំណោះស្រាយសមស្របចំពោះមុខ ដើម្បីសម្រួលដល់ជីវភាពរស់នៅ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ លោកឧបនាយករដ្ឋមន្រ្តីប្រចំាការ ក៏បានជួបសំណេះសំណាលសាកសួរសុខទុក្ខ និងស្តាប់នូវបញ្ហាប្រឈម និងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ហើយលោក បានសន្យានឹងពិនិត្យលទ្ធភាពដោះស្រាយសំណូមពរទាំងនេះ តាមដែលអាចធ្វើទៅបាន ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល។

ដោយសារស្ថានភាពទឹកជំនន់ស្ទឹងសែនបានឡើងដល់កម្រិត ដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្ន, លោក វង្សី វិស្សុត បានផ្តល់ណែនាំដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការត្រៀមរៀបចំផែនការអន្តរាគមន៍ ដើម្បីបញ្ចៀសបាននូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យក្នុងការជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាពក្នុងអំឡុងពេលមានគ្រោះមហន្តរាយមកដល់។

ក្នុងដំណើរចុះពិនិត្យស្ថានភាពទឹកជំនន់នេះដែរ លោកឧបនាយករដ្ឋមន្រ្តីប្រចំាការ វង្សី វិស្សុត និងថ្នាក់ដឹកនាំអមដំណើរ ក៏បានពិនិត្យម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រកំពង់គោ។ ប្រព័ន្ធធារាសាស្រ្តនេះ មានតួនាទីកាត់បន្ថយជំនន់ទឹកភ្លៀង មកលើក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ។ ប្រព័ន្ធធារាសាស្ត្រកំពង់គោ មានសមត្ថភាពស្តុកទឹកទុកប្រមាណ ៥០០ លានម៉ែត្រត្រីគុណ ដែលអាចស្រោចស្រពលើស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកសណ្តាន់ ប្រាសាទបាលង្គ័ និងក្រុងស្ទឹងសែន អាចឱ្យប្រជាពលរដ្ឋក្នុងតំបន់នោះធ្វើស្រូវបាន ៣ដង/ឆ្នាំ និងដំណាំកសិកម្មគ្រប់ប្រភេទបន្ថែមទៀត។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ថា នៅពេលប្រព័ន្ធធារាសាស្ត្រកំពង់គោ ក៏ដូចជាគម្រោងសាងសង់ទ្វារស្នាក់ទឹកនៅកន្លែងទំនប់សំខាន់ៗមួយចំនួនទៀតរួចរាល់ នឹងជួយមិនឱ្យមានការរជន់លិចដោយជំនន់ទឹកភ្លៀងនៅរដូវវស្សាដូចពេលនេះទៀតទេ។ ម្យ៉ាងវិញទៀត នឹងជួយឱ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់ក្នុងរដូវប្រាំង ជាពិសេសកសិកម្ម ការបង្កើនទិន្នផលស្រូវ ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក៏ដូចជាស្វែងរកទីផ្សា និងការអភិវឌ្ឍតាមវិស័យអាទិភាពជាច្រើនទៀត ជាមួយនឹងក្តីរំពឹងថា ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំនឹងមានជីវភាពរស់នៅកាន់តែប្រសើរឡើងថែមមួយកំរិតទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ ជូន​ក្រុម​គ្រួសារ​សព​អាកាសយានិក​ទាំង​២​រូប ដែល​ពលី​ជីវិត​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ លើ​ខ្នងភ្នំ​យ៉ាវ​យ៉ៃ ខេត្តពោធិ៍សាត់

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ស្ត្រីម្នាក់ទៀតហើយនៅខេត្តព្រៃវែង ឈ្នះរង្វាន់ ១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ម្ចាស់រោងចក្រ សហគ្រាស បានអនុវត្តលក្ខខណ្ឌការងារ និងផ្តល់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករស្របតាមច្បាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាល ២ ឃុំ ស្រុកស្រីសន្ធរ ចំណេញជិត ៩០ លានរៀល ពីការដេញថ្លៃធ្វើផ្លូវបេតុង ៣០០ ម៉ែត្រ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាកាសចរណ៍​អឺរ៉ុបជាច្រើន​ផ្អាក​ការ​ហោះហើរ​រវាង​​លីបង់ ដោយ​បារម្ភ​ការសងសឹក​ពីអ៊ីស្រាអែល​

ព័ត៌មានជាតិ១១ ម៉ោង មុន

១០ឆ្នាំចុងក្រោយ ទ័ពអាកាសកម្ពុជាជួបឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ២លើក ស្លាប់មនុស្ស៧នាក់

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាលអំពាវនាវឲ្យយុវជនគ្រប់អាយុ និងអ្នកមានអត្តសញ្ញាណប័ណ្ណផុតសុពលភាពទៅបំពេញបែបបទ ដើម្បីបានអត្តសញ្ញាណប័ណ្ណថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​មនុស្សរាប់ម៉ឺននាក់​​​នៅ​ភាគខាងត្បូង​មី​យ៉ាន់​ម៉ា​ ត្រូវជម្លៀស​​ ព្រោះទឹកជំនន់វាយប្រហារ​

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទំនប់ដូនទ្រី​​ប្រើ​បច្ចេកវិទ្យា ចោះទម្លុះ​ភ្នំ​បង្កើត​ជាប្រព័ន្ធ​ធារាសាស្រ្ត​​សម្រេច​ការ​សាងសង់​​បាន​ ៨០%

អត្ថាធិប្បាយ១២ ម៉ោង មុន

បណ្ឌិត គិន ភា៖ «សូមបងប្អូនអានអត្ថបទឱ្យ ចប់សិន សឹមបញ្ចេញយោបល់ ប៉ុន្តែ បើមិនពេញចិត្ត សូមអូសរំលងចោលទៅ!»

Sokha Hotels

ព័ត៌មានពេញនិយម