ព័ត៌មានជាតិ
លីគបាល់ទាត់នារីកម្ពុជាចាប់ផ្តើមវិញមានក្រុម១០ចូលរួមប្រកួត
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបចំរៀបចំការប្រកួតលីគបាល់ទាត់នារីវិញហើយ បន្ទាប់ពីខកខានតាំងពីឆ្នាំ២០២១ ដោយមានក្រុមបាល់ទាត់ចំនួន១០ចូលរួមប្រកួត។

តាមសេចក្តីប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ការប្រកួត ខេមបូឌានលីគនារី ឆ្នាំ២០២៤ នឹងចាប់ផ្តើមដំណើរការពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានក្រុមចំនួន១០ចូលរួមប្រកួតប្រជែង។
ការប្រកួតត្រូវបានធ្វើឡើងជាលក្ខណៈអាជីពពិតប្រាកដដែលមានការប្រកួតក្នុងដី និងក្រៅដី តាមរូបមន្ត លីគពីរជុំ និងបន្ទាប់មក ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៤ នឹងត្រូវប្រកួតចំនួន៣ប្រកួតបន្ថែមទៀត ដើម្បីជ្រើសយក១ក្រុមដែល មានពិន្ទុខ្ពស់ជាងគេ ក្លាយជាក្រុមជើងឯក។ សរុបការប្រកួត៩៣ ប្រើពេល៧ខែ។
នេះជាការប្រកួតកម្រិតស្តង់ដាលីគអាជីពដូចលីគបាល់ទាត់បុរសទូទាំងពិភពលោកដែលធ្វើឡើងឆ្លងឆ្នាំ។

ក្រុមដែលចូលរួមប្រកួតមានដូចជា ក្រុមបាល់ទាត់នារីភ្នំពេញក្រោន ក្រុមបាល់ទាត់នារីណាហ្គាវើលដ៍ ក្រុមបាល់ទាត់នារីវិសាខា ក្រុមបាល់ទាត់នារីបឹងកេត ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រុមបាល់ទាត់រីខេត្តកំពង់ឆ្នាំង ក្រុមបាល់ទាត់នារីមីស្ទើរលេង ក្រុមបាល់ទាត់នារីសៀមរាប ក្រុមបាល់ទាត់នារីខេត្តកំពង់ធំ និងក្រុមបាល់ទាត់ខេត្តបាត់ដំបង។
ការបង្កើតឲ្យមានលីគបាល់ទាត់នេះឡើងពិតជាសំខាន់ណាស់ដែលជួយជំរុញវិស័យបាល់ទាត់នារីនៅកម្ពុជាឲ្យកាន់តែរីកចម្រើន ពីព្រោះក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាមានកាតព្វកិច្ចសំខាន់ៗជាច្រើនលើឆាកអន្តរជាតិដូចជា កីឡាស៊ីហ្គេម ពានរង្វាន់នារីប្រចាំតំបន់អាស៊ាន ហើយពានរង្វាន់កម្រិត AFC ក៏មានផ្នែកនារី៕

អត្ថបទ៖ វីរបុត្រ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


