ព័ត៌មានជាតិ
ខេត្តកំពត ត្រៀមខ្លួនរួចរាល់ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ
នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពតបានថ្លែងនៅក្នុងកិច្ចប្រជុំថា អាជ្ញាធរខេត្តកំពត បានត្រៀមរៀបចំពិធីអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា រួចរាល់ជាស្រេច។

ថ្នាក់ដឹកនាំខេត្តកំពតបានបញ្ជាក់ថា រដ្ឋបាលខេត្តបានត្រៀមខ្លួនរួចរាល់ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហានេះ ដោយនឹងរៀបចំកម្មពិធីជួបជុំទូងស្គរ ការសម្តែងរបាំឆៃយ៉ាំ របាំជូនពរ ចម្រៀងអបអរសាទររួមគ្នា ការទទួលទានអាហាសាមគ្គី ការប្រគុំតន្ត្រីច្រើនទីតាំង និងបាញ់កាំជ្រួចជាដើម។ ប្រជាពលរដ្ឋរីករាយចូលរួម ព្រោះបានយល់ច្បាប់ពីអត្ថប្រយោជន៍ព្រែកជីកហ្វូណនតេជោ។
លោក ខៀវ រិទ្ធិភ័ណ្ឌ បានមានប្រសាសន៍ថា ដោយមានការណែនាំពីប្រមុខរាជរដ្ឋាភិបាល រដ្ឋបាលខេត្តកំពតបានត្រៀមរៀបចំកម្មវិធីជាច្រើន ដើម្បីអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោពេញមួយថ្ងៃ គឺថ្ងៃទី៥ ខែសីហានេះ។

ក្នុងនោះមានពីធីជួបជុំថ្នាក់ដឹនាំ មន្ត្រីរាជការ កម្លាំង យុវជន សិស្សានុសិស្ស និស្សិតនៅសាលប្រជុំបូកគោទូងស្គរ ការសម្តែងរបាំឆៃយ៉ាំ របាំជូនពរ ចម្រៀងអបអរសាទររួមគ្នានៅពេលព្រឹក និងការទទួលទានអាហាសាមគ្គីរួមគ្នានៅពេលល្ងាច ការប្រគុំតន្ត្រី២ទីតាំងនៅសួនច្បាររូបសំណាកព្រះបាទអង្គដួង និងទីតាំងត្រីសេះសមុទ្រ និងបាញ់កាំជ្រួចអបអរផងដែរ ហើយការរៀបចំផ្សេងៗបានត្រៀមរួចរាល់ហើយ។

ដោយឡែកពលរដ្ឋក៏បានត្រៀមខ្លួនរួចរាល់ ក្នុងការចូលរួមអបអរសាទរពីធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ព្រោះពួកគេយល់ច្បាប់អំពីអត្ថប្រយោជន៍ និងរំពឹងថាសេដ្ឋកិច្ចគ្រួសារ និងប្រទេសជាតិកាន់តែប្រសើរ បន្ទាប់ពីមានផ្លូវទឹកដឹកទំនិញ និងធ្វើដំណើរជាប្រវត្តិសាស្ត្រពីសមុទ្រ ទៅកាន់រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់របស់លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពតបានបន្ថែមទៀតថា នៅតាមបណ្តាក្រុងស្រុក ស្ថាប័នរដ្ឋ និងឯកជន គ្រិះស្ថានអប់រំសិក្សា និងសាសនានានាក្នុងខេត្ត ក៏ធ្វើពិធីអប់អរសាទរ នៅតាមកន្លែងរៀងៗខ្លួនផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់




-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


