ព័ត៌មានជាតិ
ក្នុងរយះពេល១ថ្ងៃ នគរបាលទាំង១៤ខណ្ឌបានផ្ដល់សេវាអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋបានជិត៤០០នាក់
មន្រ្តីនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ដូចជាមន្រ្តីតាមមូលដ្ឋានទាំង១៤ខណ្ឌ និង១០៥សង្កាត់ អំពាវនាវឱ្យជនគ្រប់អាយុ និងពលរដ្ឋមានអត្តសញ្ញាណប័ណ្ណផុតសុពលភាព ឬសៀវស្នាក់នៅ សៀវគ្រួសារជាដើម សូមនាំគ្នាទៅបំពេញ ឱ្យបានគ្រប់គ្នា ដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី ឬសៀវស្នាក់នៅ សៀវគ្រួសារជាដើម សម្រាប់ប្រើប្រាស់តាមតម្រូវការ។
យុទ្ធនាការនេះដែរ ដោយអនុវត្តតាមទិសដៅការងាររបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសសេវាលើការងារផ្តល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ(ក៤) សៀវភៅស្នាក់នៅ(ក២)។

សូមបញ្ជក់ផងដែរ យោងតាមផេកហ្វេសបុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងរយះពេល១ថ្ងៃ នៃថ្ងៃទី០៣ខែសីហាឆ្នាំ២០២៤ អធិការនគរបាលខណ្ឌទាំង១៤ នៃ១០៥សង្កាត់ បានផ្ដល់សេវាសាធារណះជូនដល់ពលរដ្ឋ បានរួមមាន៖
ទី ១.បានផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ សរុបចំនួន៣៨០នាក់។ ទី២.បានផ្តល់សៀវភៅស្នាក់នៅថ្មី ១៤គ្រួសារ ,បានផ្តល់ទុតិយតាសៀវភៅស្នាក់នៅ៤៤គ្រួសារ។ និងទី៣.ផ្តល់សៀវភៅគ្រួសារថ្មី ២១គ្រួសារ ,ទុតិយតាសៀវភៅគ្រួសារ ១៣គ្រួសារ។
គួរបញ្ជាក់ថា ការផ្តល់សេវា លើការធ្វើអត្តសញ្ញាណប័ណ្ណ , សៀវស្នាក់នៅ និងសៀវភៅគ្រួសារនេះ គឺនគរបាលនៅតាមបណ្តាមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលទាំងអស់ ក្នុងរាជធានីភ្នំពេញ តែងយកចិត្តទុកដាក់ជានិច្ច ក្នុងការចុះធ្វើជាប្រចាំ ពិសេសក្រោយពេលធ្វើរួចរាល់ ឯកសារទាំងនោះ តែងតែត្រូវបានយកទៅជូនដោយផ្ទាល់ដល់តាមខ្នងផ្ទះរបស់ពលរដ្ឋផងដែរ ៕
អត្ថបទ៖ សុភា


-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


