ព័ត៌មានជាតិ
គិតត្រឹមឆមាសទី១ ឆ្នាំនេះ រដ្ឋាភិបាលផ្តល់ប័ណ្ណសមធម៌ដល់អ្នកជំងឺអេដស៍ជិត ៤ម៉ឺននាក់
គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលបានផ្តល់ប័ណ្ណសមធម៌ដល់អ្នកជំងឺអេដស៍ប្រមាណជិត ៤ម៉ឺននាក់ ស្មើនឹងជិត៦០% ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍សរុប ដែលបានជួយលើកកម្ពស់ជីវភាពគ្រួសារកាន់តែប្រសើរ។

នៅក្នុងការធ្វើបទបង្ហាញមួយក្នុងសិក្ខាសាលាជាមួយបណ្តាញសារព័ត៌មានស្តីពីស្ថានភាព និងការចូលរួមឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅប្រទេសកម្ពុជា នៅសណ្ឋាគារភ្នំពេញកាលពីថ្មីៗនេះ លោកវេជ្ជបណ្ឌិត ង៉ូវ បូរ៉ា អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើរស្បែក និងកាមរោគ បានឱ្យដឹងថា គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៤ នេះ មជ្ឈមណ្ឌលជាតិបានសហការជាមួយភាគីពាក់ព័ន្ធដំណើរការចុះឈ្មោះអ្នកជំងឺអេដស៍ទទួលបានប័ណ្ណសមធម៌ចំនួន ៣៩ ១៨៧នាក់ ស្មើនឹង៥៧% នៃអ្នកជំងឺអេដស៍សកម្មដែលបានមកទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍(ART) នៅតាមកន្លែងព្យាបាលដោយឱសថ ARTចំនួន ៧២កន្លែង។
លោកវេជ្ជបណ្ឌិត បានឱ្យដឹងថា ឆ្នាំ២០២៣ កម្ពុជាត្រូវបានគេប៉ានប្រមាណថាមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ៧៦ ០០០នាក់ ក្នុងនោះមានអ្នកជំងឺសកម្មកមកទទួលសេវាព្យាបាលចំនួន ៦៨ ៨០២នាក់ និងអ្នកជំងឺសង្ស័យ ៧ ១៩៨នាក់នៅមិនទាន់បានមកទទួលសេវាព្យាបាលនៅឡើយទេពោលគឺជាក្រុមលាក់មុខ។ ជាមួយគ្នានេះដែរ ក្នុង១ឆ្នាំ មានអ្នកឆ្លងថ្មីនៃមេរោគអេដស៍ប្រមាណ ១ ២០០នាក់ និងស្លាប់ប្រមាណ ១ ០០០នាក់។

លោកបានបន្តថា ការផ្តល់ជូនប័ណ្ណសមធម៌ដល់អ្នកជំងឺអេដស៍ បានជួយសម្រួលដល់ការរស់នៅរបស់ពួកគាត់បានល្អប្រសើរ ព្រោះថាក្រៅពីការមកទទួលសេវាព្យាបាលជំងឺអេដស៍ដោយឥតគិតថ្លៃហើយ ពួកគាត់អាចទៅព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋឥតគិតថ្លៃផងដែរ ដែលជួយកាត់បន្ថយការចំណាយផ្សេងៗក្នុងគ្រួសារ និងជួយលើកស្ទួយជីវភាពបានកាន់តែប្រសើរ។
លោកវេជ្ជបណ្ឌិត បានបន្ថែមថា តាមគម្រោងនឹងខិតខំផ្តល់ប័ណ្ណសមធម៌ជូនដល់អ្នកជំងឺអេដស៍ដែលនៅសេសសល់ឱ្យរួចរាល់នៅបំណាច់ឆ្នាំ២០២៤នេះ។ លើសពីនេះ លោកក៏បានអំពាវនាវដល់អ្នកសង្ស័យថាមានផ្ទុកមេរោគអេដស៍ត្រូវក្លាហានចេញមកធ្វើតេសឈាមរកមេរោគអេដស៍ដើម្បីទទួលបានការព្យាបាលជំងឺត្រឹមត្រូវ និងទទួលបានប័ណ្ណសមធម៌ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនពីរាជរដ្ឋាភិបាល៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


