ព័ត៌មានជាតិ
ប្រធានក្រុមផលិតដូងខ្ទិះបាត់ដំបងបង្ហើបប្រាប់ ដូងខ្ទិះខេត្តបាត់ដំបង កំពុងប្រឈមបញ្ហាធំ ២
បើតាមការបញ្ជាក់ពីលោក ឡា ខេមរា ប្រធានក្រុមអ្នកផលិត និងអាជីវករដូងខ្ទិះនៅក្នុងខេត្តបាត់ដំបងបានឱ្យ «កម្ពុជាថ្មី» ដឹងថា ទីផ្សារដូងខ្ទិះនៅក្នុងសហគមន៍កំពុងប្រឈមបញ្ហាធំ ២ ទី១ គឺការនាំចូលដូងខ្ទិះពីប្រទេសជិតខាង(ថៃ) មានចំនួនច្រើនពេក និងទី២ ការខ្វះខាតដូងក្នុងស្រុកមិនគ្រប់តាមតម្រូវការទីផ្សារ។

លោក ឡា ខេមរា បានលើកឡើងថា បើនិយាយពីទីផ្សារមានភាពល្អប្រសើរ ប៉ុន្តែឆ្នាំនេះដោយសារប្រឈមនឹងបញ្ហាអាកាសធាតុមិនសូវអំណោយផល បានធ្វើទិន្នផលដូងមានការធ្លាក់ចុះមិនសូវផ្លែដូចឆ្នាំមុន។
បញ្ហាមួយទៀត ដោយសារតែមានការនាំចូលដូងខ្ទិះពីប្រទេសជិតខាង(ថៃ) ធូរថ្លៃជាងដូងនៅក្នុងស្រុក ដោយដូងនាំចូលលក់ត្រឹមតម្លៃ ១៥ ០០០ រៀលប៉ុណ្ណោះក្នុងមួយផ្លែ ខុសប្លែកពីដូងក្នុងស្រុក លក់ក្នុងតម្លៃចន្លោះពី ៣ ម៉ឺនរៀល ដល់ ៤៥ ០០០ រៀលក្នុងមួយផ្លែ។
លោក ឡា ខេមរា បានគូសបញ្ជាក់ថា «កាលពីកំឡុងខែសម្បូរដូង ចន្លោះពីខែមករា ដល់មីនា អាចលក់បានក្នុងតម្លៃខ្ពស់ ប៉ុន្តែនៅពេលដូងថៃចូលមកច្រើន ធ្វើឱ្យតម្លៃដូងខ្ទិះក្នុងស្រុកមានការធ្លាក់ថ្លៃយ៉ាងខ្លាំង ស្របពេលខាងសមាគមក៏ខ្វះខាតដូងដើម្បីផ្គត់ផ្គង់នៅលើទីផ្សារ»។

តាមរយៈការនាំចូលដូងពីខាងក្រៅប្រទេស បានធ្វើឱ្យទីផ្សារដូងខ្ទិះនៅក្នុងស្រុកប្រឈមខ្លាំង ប៉ុន្តែប្រធានក្រុមផលិតអះអាងថាក៏គ្មានដំណោះស្រាយ ដោយសារនៅក្នុងស្រុកក៏ខ្វះខាតដូងខ្ទិះដើម្បីផ្គត់ផ្គង់តាមតម្រូវការអ្នកទិញដូចគ្នា។
យ៉ាងណាមិញ បើតាមប្រធានក្រុមផលិតដូងខ្ទិះបាត់ដំបង ទោះបីបច្ចុប្បន្នមិនមានដូងគ្រប់គ្រាន់មែន ប៉ុន្តែខាងសហគមន៍នៅតែអាចផ្គត់ផ្គង់លើទីផ្សារបានដដែល គ្រាន់តែមានការថយចុះ ដោយកាលពីមុនអាចផ្តល់លើទីផ្សារបានក្នុង ១ខែចន្លោះពី ៥០០ ដូង ទៅ ១ពាន់ដូង បច្ចុប្បន្នធ្លាក់មកនៅត្រឹម ២០០ដូង ទៅ ៣០០ដូង ក្នុង ១ខែ។ ក្នុងនោះការលក់គិតតាមទំហំដូង តាមតូច ធំ ចន្លោះពី ១៥ ០០០ រៀល ទៅ ២ ម៉ឺនរៀល ខុសពីកាលមុនទោះដូងតូច ឬធំ បែបណាក៏អាចលក់បានក្នុងតម្លៃយ៉ាងហោចណាស់ ៣ ម៉ឺនរៀលក្នុងមួយផ្លែ។

ពាក់ព័ន្ធនឹងបញ្ហានាំចូលដូងពីខាងក្រៅនេះប្រធានសមាគមអ្នកផលិតដូងខ្ទិះខេត្តបាត់ដំបងក៏ស្ទើរសុំឱ្យក្រសួងពាក់ព័ន្ធជួយទប់ស្កាត់ឱ្យបាននៅការបន្តនាំចូលពីខាងក្រៅទៀត ព្រោះថាបច្ចុប្បន្នដូងកំពុងផ្លែផ្កាច្រើន ដែលនឹងហុចផលមកវិញ ចន្លោះខែវិច្ឆិកាខាងមុខនេះ ហេតុដូចនេះនឹងអាចធ្វើឱ្យប្រជាកសិករពិបាកនៅក្នុងការធ្វើទីផ្សារ ប្រសិនបើដូងខាងក្រៅនៅតែមានការនាំចូលជាហូរហែបែបនេះ៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


