ព័ត៌មានជាតិ
កិច្ចប្រជុំគណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងច្បាប់ឱ្យកម្ពុជាចូលជាភាគីកិច្ចព្រមព្រៀងស្តីពីការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួមនៃUN សម្រាប់យានយន្ត
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត បានអនុម័តជាផ្លូវការលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពីការ ទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួម នៃអង្គការសហប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែល អាចបំពាក់ និង/ឬប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃការផ្តល់ អនុលោមភាព ដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ចេញដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។

សេចក្តីព្រាងច្បាប់នេះ ដែលរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន នេះ មាន១៦មាត្រា និងឧបសម្ព័ន្ធចំនួន២ បង្កើតឡើងក្នុងគោលបំណងធ្វើឱ្យមានឯកភាវូបនីយកម្មលើបទប្បញ្ញត្តិ ស្តង់ដាសុវត្ថិភាព បទដ្ឋានបច្ចេកទេស និងការការពារបរិស្ថានក្នុងវិស័យយានយន្ត ជាមួយបណ្តារដ្ឋភាគីដទៃ។
តាមសេចក្ដីប្រកាស ដោយសារអាស៊ានបានទទួលយកកិច្ចព្រមព្រៀងអង្គការសហប្រជាជាតិ ឆ្នាំ១៩៥៨ ជាមូលដ្ឋានស្តង់ដារួមលើបច្ចេកទេសយានយន្ត បរិក្ខារ និងគ្រឿងបន្លាស់សម្រាប់ទីផ្សាររួមអាស៊ាន ដូចនេះព្រះរាជាណាចក្រកម្ពុជាមានកាតព្វកិច្ចចូលជារដ្ឋភាគីនៃកិច្ចព្រមព្រៀងអង្គការសហប្រជាជាតិឆ្នាំ១៩៥៨ នេះ។

គួរឱ្យដឹងថា ក្នុងបណ្តាប្រទេសអាស៊ានដែលបានចូលជាសមាជិកកិច្ចព្រមព្រៀងនេះរួចហើយ រួមមាន ប្រទេសម៉ាឡេស៊ី ថៃ ហ្វីលីពីន និងប្រទេសវៀតណាម ខណៈប្រទេសសមាជិកមួយចំនួនទៀត រួមមាន ឡាវ មីយ៉ាន់ម៉ា សិង្ហបុរី ប៊្រុយណេ ឥណ្ឌូណេស៊ី កំពុងរៀបចំស្នើសុំចូលជាសមាជិក។ ដោយឡែក កម្ពុជាបាននិងកំពុងរៀបចំនីតិវិធី ដើម្បីស្នើសុំចូលជាសមាជិកឱ្យបានត្រឹមឆ្នាំ២០២៥។
តាមសេចក្ដីប្រកាសព័ត៌មាន ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដោយជួយបង្កើត បរិយាកាសអំណោយផលក្នុងការទាក់ទាញការវិនិយោគលើឧស្សាហកម្មផលិត និងដំឡើងយានយន្ត បរិក្ខារ និង គ្រឿងបន្លាស់ ជួយកាត់បន្ថយចំណាយថ្លៃដើមលើការអភិវឌ្ឍ ការផលិត និងដំណើរការស្នើសុំលិខិតបញ្ជាក់ អនុលោមភាព ព្រមទាំងអាចនាំចេញផលិតផលរបស់ខ្លួនទៅក្នុងទីផ្សារអន្តរជាតិដោយមិនមានរនាំងបច្ចេកទេស និងអ្នកប្រើប្រាស់នៃបណ្តាប្រទេសជារដ្ឋភាគីនឹងទទួលបានយានយន្តប្រកបដោយគុណភាព សុវត្ថិភាពខ្ពស់ តម្លៃ សមរម្យ សន្សំសំចៃថាមពល និងកាត់បន្ថយផលប៉ះពាល់ចំពោះបរិស្ថាន។ កិច្ចព្រមព្រៀងអង្គការសហប្រជាជាតិ ឆ្នាំ១៩៥៨ បានក្លាយជាបទប្បញ្ញត្តិស្តង់ដាបច្ចេកទេសសកលចម្បងមួយក្នុងវិស័យឧស្សាហកម្មយានយន្ត ដើម្បី ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយធានាសន្តិភាព ស្ថិរភាពសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងការ ការពារបរិស្ថាន៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៤ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


