ព័ត៌មានជាតិ
មន្ត្រីបរិស្ថានខេត្តកោះកុង នៅតែបន្តសកម្មភាពលើការផ្សព្វផ្សាយយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»
មន្ត្រីមន្ទីរបរិស្ថានខេត្តកោះកុង នៅតែបន្តសកម្មភាពលើការផ្សព្វផ្សាយយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» តាមទីវត្តអារាម វិស័យឯកជន និងគ្រឹះស្ថានសិក្សានានា ដើម្បីជំរុញការលើកកម្ពស់បរិស្ថាន សោភ័ណភាពរបស់កម្ពុជា ឱ្យស្រស់បំព្រង។

ចាប់តាំងពីក្រសួងបរិស្ថានផ្ដួចផ្ដើមឱ្យមានជាយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នេះឡើង ក្រុមមន្ត្រីរបស់លោកបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការផ្សព្វផ្សាយយល់ដឹងដល់ព្រះសង្ឃ បុគ្គលិកក្រុមហ៊ុនឯកជន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនកន្លែង។
លោក គាត សូរិយា អនុប្រធានការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តកោះកុង បានឱ្យដឹងកាលពីរសៀលថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៤ ថា គោលបំណងសំខាន់បំផុត គឺបង្កើនជាចលនាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា ស្របនឹងនិន្នាការសកល ដើម្បីប្រទេសយើងស្អាត ភាពស្អាតសម្រាប់យើងទាំងអស់គ្នា។ គ្រាការបំពុលបរិស្ថានដោយសារតែប្លាស្ទិក មានចំនួនច្រើនពី ១ ថ្ងៃ ទៅ ១ ថ្ងៃ។

លោក គាត សូរិយា គូសបញ្ជាក់ដែរថា ដើម្បីឱ្យយុទ្ធនាការនេះទទួលបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់ លុះត្រាទាមទារការចូលរួមអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ព្រមទាំង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅតាមសាលារៀន ជាពិសេសកម្មករ កម្មការិនី តាមរោងចក្រ សហគ្រាស ព្រមទាំងប្រជាពលរដ្ឋទាំងអស់គ្នា។
តាមការសិក្សាបានបង្ហាញថា សំណល់ប្លាស្ទិកជាង ៣៧.០០០ តោន ក្នុងមួយឆ្នាំ បានហូរចូលទៅក្នុងសមុទ្រពីទន្លេមេគង្គ ដែលបង្កឱ្យមានផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋអាស្រ័យផលពីទន្លេមេគង្គនេះ។ សំណល់ប្លាស្ទិកទាំងនោះ នឹងបំប្លែងជាមីក្រូប្លាស្ទិកតូចៗ ពិបាកនឹងមើលឃើញ ហើយត្រីអាចនឹងស៊ីប្លាស្ទិកទាំងនោះ នាំឱ្យមានការបំពុលដល់ម្ហូបអាហារ និងបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស៕
អត្ថបទ ៖ សិរីវឌ្ឍនៈ




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


