ព័ត៌មានជាតិ
យុទ្ធនាការបាញ់ថ្នាំសម្លាប់មូសតាមសង្កាត់ ឈានដល់ការបិទបញ្ចប់ហើយ ត្រឹមយប់មិញ
យុទ្ធនាការបាញ់ថ្នាំសម្លាប់មូស តាមសង្កាត់ទាំង ១០៥ នៅមូលដ្ឋានខណ្ឌទាំង ១៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានឈានដល់ការបិទបញ្ចប់ហើយ កាលពីយប់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៤។

នៅថ្ងៃទី ២៦ សីហា នេះ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា យុទ្ធនាការបាញ់សម្លាប់មូសដែលរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមការងារកងពលតូច ង ៧០ ចុះបាញ់ថ្នាំសម្លាប់មូសនៅតាម ភូមិ សង្កាត់ ទាំង ១០៥ នៃខណ្ឌទាំង ១៤ និងតាមសហគមន៍ បានចាប់ផ្ដើមកាលពីថ្ងៃទី ១៧ ខែសីហា និងបញ្ចប់រួចរាល់ទាំងស្រុងហើយត្រឹម យប់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៤។
លោកប្រធានមន្ទីរ បានឱ្យដឹងបន្តថា ដោយមានការយកចិត្តទុកដាក់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគិតគូរយ៉ាងខ្លាំងពីសុខទុក្ខ និងសុខុមាលភាពប្រជាពលរដ្ឋ និងដោយមានការចង្អុលបង្ហាញពី លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចាត់ចែងឱ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង ៧ សហការជាមួយ ក្រុមការងារកងពលតូច (ង ៧០) ចុះធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសទាំងថ្ងៃ ទាំងយប់នៅក្នុងមូលដ្ឋានសង្កាត់ទាំង ១០៥ ក្នុងខណ្ឌទាំង ១៤ និងតាមសហគមន៍នានា ហើយដោយមានការចូលរួមបង្កលក្ខណៈងាយស្រួលពីអាជ្ញាធរខណ្ឌ និងសង្កាត់ទាំងអស់ ធ្វើឱ្យដំណើរបាញ់ថ្នាំសម្លាប់មូសទទួលបានលទ្ធផលល្អរួចមុនផែនការ។

គួរបញ្ជាក់ថា នាថ្ងៃបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ សីហា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ចែងឱ្យមន្ទីរសុខាភិបាលរាជធានី និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង ៧ សហការជាមួយកងទ័ពអង្គភាព ង ៧០ និងរដ្ឋបាលខណ្ឌទាំង ១៤ ចុះបាញ់ថ្នាំសម្លាប់មូសនៅតាមសង្កាត់ទាំង ១០៥ ភូមិសាស្ត្ររាជធានីភ្នំពេញ តាមការណែនាំពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានយកចិត្តទុកដាក់ទៅលើសុខុមាលភាពប្រជាពលរដ្ឋ។
កាលពីល្ងាចថ្ងៃ ២៣ សីហា លោក ឃួង ស្រេង បានណែនាំបន្ថែមឱ្យប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ប្រើប្រាស់រថយន្តដឹកម៉ាស៊ីនបាញ់ថ្នាំសម្លាប់មូសខ្នាតធំ ឱ្យក្រុមការងារ បន្តចុះបាញ់ថ្នាំសម្លាប់មូសខ្លានៅតំបន់ និងទីតាំងសំខាន់ៗ ជាច្រើនកន្លែងបន្ថែមទៀត ពិសេសនៅភាគខាងជើង ភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានដូចជា នៅតំបន់អគ្គិសនីកម្ពុជាបឹងកក់ ស្ថិតក្នុងខណ្ឌទួលគោក ប្រឡាយអូបាក់ទូក ប្រឡាយអូវែង ប្រឡាយ ១៩២៨ ដល់ទំនប់កប់ស្រូវ តំបន់សាកលវិទ្យាល័យអេស៉ីលីដា តំបន់ឡានទឹក នៃស្នងការនគរបាលរាជធានី ក្នុងខណ្ឌឫស្សីកែវ ប្រឡាយទួលសំពៅ និងប្រឡាយអូអាកុជនៅខណ្ឌសែនសុខជាដើម៕
អត្ថបទ ៖ ស្រីរ័ត្ន







-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


