ព័ត៌មានជាតិ
ក្រសួងការងារ ប្រកាសពីតម្រូវការកម្លាំងពលកម្មក្នុងស្រុក ជិត ៦ ម៉ឺនកន្លែង សម្រាប់បម្រើវិស័យធំៗ ៣
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសពីតម្រូវការកម្លាំងពលកម្មក្នុងស្រុកប្រមាណជិត ៦ ម៉ឺនកន្លែង សម្រាប់បម្រើទៅលើវិស័យធំៗ ចំនួន ៣ រួមមាន វិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។

បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងនៅថ្ងៃទី ២៧ សីហា នេះថា ចាប់ពីថ្ងៃទី ២៦ សីហា ដល់ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខនេះ ក្រសួងមានតម្រូវការកម្លាំងពលកម្មចំនួន ៥៨ ៦៨៨ កន្លែង សម្រាប់បម្រើទៅលើវិស័យធំៗ ចំនួន ៣ ក្នុងនោះ វិស័យឧស្សាហកម្មមានតម្រូវការចំនួន ៤៦ ៣២៤ កន្លែង វិស័យសេវាកម្មមានចំនួន ៤ ៩២៩ កន្លែង និងវិស័យកសិកម្មមានចំនួន ៧ ៤៣៥ កន្លែង។
ក្នុងនោះនៅខេត្តរតនគីរី មានតម្រូវការផ្នែកកសិកម្មចំនួន ៤ ០៨៨ កន្លែង ខេត្តកំពង់ស្ពឺ មានតម្រូវការកម្លាំងពលកម្មផ្នែកឧស្សាហកម្ម ១៤ ១០៣ កន្លែង។ ខេត្តក្រចេះមានតម្រូវការផ្នែកកសិកម្ម ៣ ០០០ កន្លែង។ រាជធានីភ្នំពេញមាន ១១ ៧២៤ កន្លែង ក្នុងនោះផ្នែកឧស្សាហកម្ម ៩ ៧៤៣ កន្លែង និងផ្នែកសេវាកម្ម ១ ៩៨១ កន្លែង។ ខេត្តកំពង់ឆ្នាំងមានតម្រូវការផ្នែកឧស្សាហកម្មចំនួន ១០ ៣០០ កន្លែង។

ខេត្តស្វាយរៀងមានចំនួន ៦ ៨៨៣ កន្លែង ក្នុងនោះវិស័យឧស្សាហកម្មមាន ៥ ៤៨៦ កន្លែង និងសេវាកម្ម ១៣៩៧ កន្លែង។ ខេត្តកណ្តាលមានតម្រូវការកម្លាំងពលកម្មវិស័យឧស្សាហកម្ម ១ ៣០៧ កន្លែង។ ខេត្តតាកែវមាន ៣ ២១៨ កន្លែង ក្នុងនោះវិស័យឧស្សាហកម្ម ៣ ១៤១ កន្លែង និងសេវាកម្ម ៧៧ កន្លែង។ ខេត្តបន្ទាយមានជ័យមានតម្រូវការកម្លាំងពលកម្ម ១ ០៤៤ កន្លែង ក្នុងនោះផ្នែកវិស័យឧស្សាហកម្ម ៥៩៥ កន្លែង និងសេវាកម្ម ៤៤៩ កន្លែង។ ខេត្តបាត់ដំបងមានតម្រូវការ ៧៥៣ កន្លែង ក្នុងនោះផ្នែកឧស្សាហកម្មចំនួន ៥៤២ កន្លែង និងសេវាកម្ម ២១ កន្លែង និងខេត្តផ្សេងៗ មាន ២ ២៦៨ កន្លែង ក្នុងនោះឧស្សាហកម្មមាន ១ ១០៧ កន្លែង សេវាកម្ម ៨១៤ កន្លែង និងកសិកម្ម ៣៤៧ កន្លែង។
ក្រសួងការងារ បានបន្តទៀតថា កម្លាំងពលកម្មជិត ៦ ម៉ឺនកន្លែង នឹងត្រូវបែងចែកទៅតាមប្រភេទមុខរបរចំនួន ១០ រួមមាន អ្នកបញ្ជាម៉ាស៊ីនដេរចំនួន ៣៩ ៩៥៤ កន្លែង កម្មករចម្ការដំណាំចំនួន ៧ ៣៨៨ កន្លែង កម្មករក្នុងផលិតកម្មចំនួន ២ ៤១២ កន្លែង អ្នកធ្វើការក្នុងកាស៊ីណូ ១ ៣៨១ កន្លែង មន្ត្រីឥណទាន និងកម្ចីប្រាក់ ៦៥៦ កន្លែង អ្នកជួយការងារនៅកន្លែងចម្អិនអាហារ ៥២០ កន្លែង អ្នកបញ្ជាម៉ាស៊ីនកន្លែងផលិតផលិតផលធ្វើពីក្រណាត់ និងរោមសត្វ ៥០០ កន្លែង អ្នកធ្វើការផ្នែកសិប្បកម្មខាងសម្ភារៈវាយនភណ្ឌធ្វើពីស្បែក ៥០០ កន្លែង អ្នកលក់ដូរតាមការទំនាក់ទំនងចំនួន ៤៦០ កន្លែង អ្នកប្រមូលបំណុល និងអ្នកធ្វើការពាក់ព័ន្ធចំនួន ៣៦១ កន្លែង និងមុខរបរផ្សេងៗ ៤ ៥៥៦ កន្លែង៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


