ព័ត៌មានជាតិ
អគ្គនាយកពន្ធនាគារ ណែនាំឱ្យមន្ត្រីប៉ុស្តិ៍សុខភាពទាំងអស់ ប្រុងប្រយ័ត្នចំពោះជំងឺMpox
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានណែនាំឱ្យមន្ត្រីប៉ុស្តិ៍សុខភាពទាំងអស់ត្រូវប្រុងប្រយ័ត្នចំពោះជំងឺអុតស្វា និងជំងឺរមាស់។ លោកណែនាំយ៉ាងដូច្នេះ ក្នុងពេលចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តកំពង់ស្ពឺ កាលពីថ្ងៃ២៧ ខែសីហា ឆ្នាំ២០២៤។

តាមការចេញផ្សាយរបស់ទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានពន្ធនាគារ ក្នុងពេលចុះពិនិត្យ លោក ឈន សាណាត ណែនាំដូច្នេះ៖«មន្ត្រីប៉ុស្តិ៍សុខភាពទាំងអស់ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់លើការព្យាបាល និងបង្ការការពារលើជំងឺដែលកើតមានថ្មីៗនេះ (ជំងឺអុតស្វា Mpox និងជំងឺរមាស់)» ។
បើតាមក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បាននិយាយថា មេរោគបង្កជំងឺ mpox កំពុងបំប្លែងខ្លួនលឿនជាងការរំពឹងទុកនិងគួរឱ្យបារម្ភ ហើយជំងឺនេះរីករាលដាលខ្លាំងនៅក្នុងតំបន់ដែលអ្នកជំនាញខ្វះថវិកា និងឧបករណ៍ដើម្បីតាមដាន។

សម្រាប់រោគសញ្ញា, ជំងឺ mpox បណ្តាលឲ្យកើតកន្ទួលលើស្បែកឈានដល់ពងបែក ឬដំបៅនៅគ្រប់ទីកន្លែងលើរាងកាយ រួមទាំងប្រដាប់ភេទផងដែរ។ រោគសញ្ញាផ្សេងទៀតមានដូចជាគ្រុនក្តៅ ឈឺក្បាល ឈឺខ្នង ឈឺសាច់ដុំ ឈឺសន្លាក់ ឡើងកូនកណ្តុរ ញ័រញាក់ និងអស់កម្លាំង។
WHO កាលពីថ្ងៃទី១៤ខែសីហា ធ្លាប់បានប្រកាសថា mpox គឺជាភាពអាសន្នសុខភាពពិភពលោកដែលត្រូវព្រួយបារម្ភ និងអំពាវនាវឲ្យប្រទេសនានា ចាត់វិធានការដោះស្រាយជាបន្ទាន់។

ដោយឡែក ក្នុងពេលចុះពិនិត្យពន្ធនាគារខេត្តកំពង់ស្ពឺដដែល លោក ឈន សាណាត ក៏បានណែនាំឱ្យមន្រ្តីជំនាញទាំងអស់ត្រួតពិនិត្យឡើងវិញ និងសិក្សាគ្រប់អគារណាដែលមានភាពទ្រុឌទ្រោមដើម្បីធានាបាននូវសុវត្ថិភាព ត្រូវបន្តពង្រឹងការងារសន្តិសុខ ជៀសវាងការចាញ់កលល្បិចជនជាប់ឃុំ ដែលធ្វើឲ្យគ្រោះថ្នាក់ដល់ខ្លួនឯង។ ត្រូវត្រួតពិនិត្យនិងកែ សម្រួលឡើងវិញនូវប្រព័ន្ធភ្លើងតាមបណ្តាអគារ ដើម្បីជៀសវាងហានិភ័យកើតមានឡើងដោយយថាហេតុ។ ត្រូវបន្តយកចិត្តទុកដាក់ ត្រួតពិនិត្យឆែកឆេររាល់វត្ថុហាមឃាត់ដែលនាំចូលពន្ធនាគារ និងក្នុងស្ថានភាពនៃការកើនឡើងនូវជនជាប់ឃុំ មន្ត្រីទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់នូវការងារសន្តិសុខ៕
ដោយ៖ ង៉ិល ណារ៉ាត់



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


