ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ផ្តល់កង់ និងសម្ភារ សិក្សាដល់សិស្សក្រីក្រ នៅអនុវិទ្យាល័យ តាប៉ាងស្រុកប្រាសាទបាគង
កង់ចំនួន ៤០គ្រឿង និងសម្ភារសិក្សា ២០កញ្ចប់ ដែលជាអំណោយរបស់លោកស្រី Orna Sagiv ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំប្រទេសកម្ពុជា និងព្រះរាជាណាចក្រថៃ ត្រូវបានប្រគល់ជូនសិស្សានុសិស្ស នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ នៅអនុវិទ្យាល័យ តាប៉ាង ស្ថិតនៅភូមិតាប៉ាង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាឃុំអំពិល នាយកសាលា មេភូមិ ក្រុមការងារអង្គការជឿជាក់លើសិស្សជនបទកម្ពុជា និងសិស្សានុសិស្ស មាតាបិតា អាណាព្យាបាលសិស្សផងដែរ។

ក្នុងសេចក្តីរាយការណ៍របស់អង្គការជឿជាក់លើសិស្សជនបទកម្ពុជាបានបញ្ជាក់ពីគោលបំណងរបស់កម្មវិធី ដែលជាផ្នែកមួយក្នុងការជំរុញលើកទឹកចិត្តសិស្សានុសិស្ស ឲ្យខិតខំសិក្សារៀនសូត្រ ដើមី្បក្លាយជាធនធានសម្រាប់ធ្វើការអភិវឌ្ឍខ្លួន និងជាសារមួយសម្រាប់សង្គមជាតិទាំងមូលទៅអនាគត។ ក្នុងឱកាសនេះ លោកស្រី Orna Sagiv ក៏បានសម្តែងនូវក្តីរំភើប ចំពោះសិស្សកម្ពុជា នៅតាមតំបន់ជនបទ បានសិក្សារៀនសូត្រ ក្រោមម្លប់ដំបូលសន្តិភាព មិនដូចប្រទេសអ៉ីស្រាអែល ដែលបានកំពុងកើតនូវភាពអសន្តិសុខពីបណ្តាប្រទេសជិតខាង។ ក្នុងនោះដែរលោកស្រី ឯកអគ្គរដ្ឋទូត ក៏បានលើកឡើងពីជីវប្រត្តិនៃប្រទេសអ៉ីស្រាអែល ដែលធ្វើឲ្យប្រទេសមួយនេះមានភាពរីកចម្រើនលើគ្រប់វិស័យ មកដល់ពេលបច្ចុប្បន្ននេះ។

លោកស្រី ក៏បានចែករំលែកនូវប្រវត្តិខ្លះៗរបស់ប្រទេសអ៉ីស្រាអែល ដែលបានអភិវឌ្ឍន៍ពីសង្គមកសិកម្ម ទៅជាអ្នកដឹកនាំអន្តរជាតិ ក្នុងវិស័យកសិកម្ម និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ផងដែរ ។ លោកស្រី បានលើកឡើងថា ការសិក្សាភាសារអង់គ្លេស គឺជាកត្តាចម្បងសម្រាប់ប្រទេសទូទៅលើពិភពលោក ហើយសំខាន់នោះ សិស្សានុសិស្ស ត្រូវខិតខំសិក្សាភាសាដែលជាយាននៃការទំនាក់ទំនងគ្នា ។ ដើមី្បសម្រេចឲ្យបាននូវគោលបំណងរស់ប្អូនៗទៅបាននោះ គឺយើងត្រូវមានការអំណត់អត់ធន់ មានការតស៊ូពុះពារគ្រប់កាលៈទេសៈ និង មានការទទួលខុសត្រូវខ្ពស់ចំពោះខ្លួនឯង ។

លោកស្រីថា សិស្សានុសិស្សទាំងអស់ ត្រូវមានការជឿជាក់លើវិស័យអប់រំ ដែលជាថ្នាលបណ្តុះបណ្តាល មានតួនាទីដ៏សំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្ស ឲ្យមានចំណេះដឹង មានសមត្ថភាពខ្ពស់ មានភាពច្នៃប្រឌិត។ លោកស្រី Orna Sagiv ក៏បានកោតសរសើរចំពោះ សិស្សក្រីក្រ និង មាតាបិតាអាណាព្យាបាលប្អូនៗ ទោះបីក្រុមគ្រួសារជួបនូវជីវភាពខ្វះខាតយ៉ាង ក៏បានជំរុញ កូនៗរបស់ខ្លួន ឲ្យបានចូលសិក្សារៀនសូត្រ ថែមទាំងទទួលបាននិន្ទេសល្អក្នុងសាលាទៀតផង ។ សកម្មភាពទាំងនេះ ក៏សបញ្ជាក់អំពី ស្មារតីទទួលខុសត្រូវរបស់អាណាព្យាបាល ទោះបីគ្មានទ្រព្យសម្បត្តិក្នុងគ្រួសារ ឲ្យតែកូនៗរបស់ខ្លួនមានចំណេះវិជ្ជា ដែលជាទ្រព្យមិនងាយបាត់បង់ឡើយ ។ លោកស្រីបន្តថា ចំណេះវិជ្ជានេះហើយ ជាទុនដ៏សំខាន់ឆ្ពោះទៅការអភិវឌ្ឍភូមិ ឃុំ និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារខ្លួន ។ ម៉្យាងទៀតដើមី្បឲ្យសិស្ស ទាំងអស់បានរៀនពូកែ ក៏ចាំបាច់ត្រូវមានការចូលរួមពីមាតាបិតា អាណាព្យាបាលសិស្ស ក្នុងការជំរុញ ដល់កូនៗរបស់ខ្លួនផងដែរ ។

ក្នុងនោះលោកស្រី ក៏បានផ្តោតទៅលើបញ្ហា ការងារបរិស្ថាន អនាម័យ និងទឹកស្អាតនៅក្នុងមូលដ្ឋាន សំខាន់នៅតាមសាលារៀន ។ លោកស្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអនុវិទ្យាល័យ តាប៉ាង ដែលមានការរៀបចំប្រកបទៅដោយបរិស្ថានល្អ និង ទឹកស្អាត សម្រាប់សិស្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានប្រើប្រាស់ ដែលធ្វើឲ្លោកជំទាវមានការសប្បាយចិត្ត ដែលយើងគ្រប់គ្នាបានចូល រួមការងារនេះ ។ លោកស្រីបានផ្តាំដល់សិស្សដែលទទួលបានកង់ និង សម្ភារសិក្សាមួយចំនួន ក៏ជាការជួយសម្រាល់នូវបន្ទុកគ្រួសារ ព្រមទាំងបង្កភាពងាយស្រួលដល់ប្អូនៗ ក្នុងការធ្វើដំណើរមកកាន់សាលារៀនបានទាន់ពេលវេលា ព្រមទាំងបានជំរុញ ដល់អាណាព្យបាលសិស្ស ជំរុញកូនៗរបស់ខ្លួនឲ្យខិតខំរៀនសូត្រ មកសាលារៀនឲ្យបានទៀងទាត់ និង តាមដានរាល់សកម្មភាពរបស់កូនៗផងដែរ ។ លោកស្រី Orna Sagiv បញ្ជាក់ថា ទោះបីប្រទេសអ៉ីស្រាអែល ជួបនូវសង្គ្រាមរាំងជុលក៏ពិតមែន តែលោកស្រី នៅតែបន្តជួយដល់សិស្សានុសិស្សកម្ពុជា ដោយកម្ពុជាជាដៃគូរបស់ប្រទេសអ៉ីស្រាអែល ៕
ដោយ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


