ព័ត៌មានជាតិ
៨ ខែ ឆ្នាំនេះ ខ្យល់កន្ត្រាក់កើតឡើងជាង ២៤០ លើក ប៉ះពាល់ផ្ទះជាង ៤ ពាន់ខ្នង និង ស្លាប់-របួសមនុស្សជិត ៤០ នាក់
នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៤ នេះ ខ្យល់កន្ត្រាក់បានកើតឡើងជាង ២៤០ លើក នៅទូទាំងប្រទេស បណ្ដាលឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋជាង ៤ ពាន់ខ្នង និងបណ្តាលឱ្យមនុស្សស្លាប់ និងរបួសជិត ៤០ នាក់។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៥ កញ្ញា នេះថា ខ្យល់កន្ត្រាក់ក្នុងរយៈពេល ៨ ខែ ឆ្នាំនេះ បានកើតឡើងចំនួន ២៤១ លើក នៅទូទាំងប្រទេស បណ្ដាលឱ្យរលំផ្ទះចំនួន ៤៨២ ខ្នង របើកដំបូល ៣ ៨០០ ខ្នង តូបផ្សារ ៣៨ តូប សាលារៀន ៤៧ ខ្នង អគាររដ្ឋបាល ១៩ កន្លែង ស្លាប់មនុស្ស ៤ នាក់ និងរបួស ៣២ នាក់។
លោកបានបន្តថា ក្នុងចំណោមអ្នកស្លាប់ ៤ នាក់ ដោយសារខ្យល់កន្ត្រាក់រួមមាន ខេត្តសៀមរាប ១ នាក់ , ព្រះវិហារ ១ នាក់ ,ពោធិ៍សាត់ ១ នាក់ និងខេត្តរតនគីរី ១ នាក់។

លោក សុទ្ធ គឹមកុលមុនី បានបន្តថា តួលេខនេះបើធៀបទៅនឹងរយៈពេល ៨ ខែដូចគ្នា ឆ្នាំ ២០២៣ កន្លងទៅ ឃើញថា មានការថយចុះ ខណៈ ៨ ខែ ឆ្នាំមុនខ្យល់កន្ត្រាក់ បានកើតឡើងចំនួន ២៥០ លើក នៅទូទាំងប្រទេស បណ្ដាលឲ្យរលំផ្ទះ ១ ៩៣០ ខ្នង របើកដំបូល ១២ ៥០១ ខ្នង តូបផ្សារ ៧៧ តូប សាលារៀន ៨៨ ខ្នង អគាររដ្ឋបាល ៣៨ កន្លែង ស្លាប់មនុស្ស ៩ នាក់ និងរបួស ១៥៧ នាក់។
យោងតាមក្រសួងធនធានទឹក និងឧតុនិយម ចុះនៅព្រឹកថ្ងៃទី ៥ កញ្ញានេះ បានឱ្យដឹងថា ព្យុះទី ១១ ឈ្មោះយ៉ាកជី (Yagi) បានវិវត្តន៍ទៅជាព្យុះសង្ឃរា នឹងមានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ Andaman ខណៈសម្ពាធទាបគ្របដណ្ដប់លើឈូងសមុទ្រថៃ ភាគកណ្តាល នៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី ៥ ខែកញ្ញា ដល់ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៤ នឹងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៥៥% នៅតំបន់វាលទំនាប ៤០% នៅតំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រមានផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី ៣០%៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


