ព័ត៌មានជាតិ
សម្តេចធិបតី៖ បរិច្ចាគ ១០០រៀល ឬ១លានដុល្លារ មានតម្លៃស្មើគ្នា ព្រោះឆ្លុះបញ្ចាំងពីស្មារតីស្នេហាជាតិ
នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះសាធារជនដែលបានចូលរួមដោយបរិច្ចាគដោយស្ម័គ្រចិត្តក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ចាប់ពី១០០រៀល រហូតដល់ ១លានដុល្លារ។ ថ្វិត្បិតតែបរិមាណទឹកប្រាក់ខុសគ្នាក៏ដោយ សម្តេចបានចាត់ទុកថា មានតម្លៃស្មើគ្នា ដែលឆ្លុះបញ្ជាំងពីស្មារតីស្នេហាជាតិពិតប្រាកដ។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីទឹកចិត្តដ៏ថ្លៃថ្លារបស់ប្រជាពលរដ្ឋខ្មែរ ដោយសង្កត់ធ្ងន់ថា ការចូលរួមពីគ្រប់មជ្ឈដ្ឋាន មិនត្រឹមតែជាកាយវិការព្រួយបារម្ភ ប៉ុន្តែជាសកម្មភាពជាក់ស្តែងក្នុងការការពារទឹកដីរបស់ប្រទេស។ សម្តេចមានប្រសាសន៍ថា៖«មិនថា១០០រៀល ឬជាង១លានដុល្លារនោះទេ រាល់ការបរិច្ចាគមានតម្លៃស្មើៗគ្នា ព្រោះវាបង្ហាញពីការចែករំលែកនូវស្មារតីស្នេហាជាតិ ដូច្នេះហើយខ្ញុំសូមអរគុណដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានចូលរួម និងលើកទឹកចិត្តពួកគាត់បន្តចូលរួម»។
បើតាមសម្តេចធិបតី មកដល់ម៉ោងនេះ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ទទួលបានថវិកាជាង ១៩ លានដុល្លារ ដែលមានពលរដ្ឋចូលរួមជាង ៤០ម៉ឺននាក់ ដោយក្នុងមួយថ្ងៃសាធារណជនចូលរួមមូលនិធិចន្លោះពី ១ ៣០០០ ទៅ ១ ៧០០០នាក់។

«ផ្លូវក្រវាត់ព្រំដែនដែលត្រូវធ្វើមានជាង ២៦០០ គីឡូម៉ែត្រ ឥឡូវយើងធ្វើបាន ១៣៦០ គីឡូ បានប្រមាណ ៥០ ភាគរយ នៅសល់ជាង ១៣០០ គីឡូទៀត។ ខ្ញុំបានចុះហត្ថលេខា ចុងខែកក្កដានេះ ដើម្បីបន្តធ្វើនូវកិច្ចការងារនេះ»។ នេះបើតាមសម្តេចធិបតី បញ្ជាក់ថាបន្ថែម។
សម្តេចធិបតី បានគូសបញ្ជាក់ទៀតថា ការចរចាបោះបង្គោលព្រំដែន គឺដើម្បីកុំឱ្យកូនចៅជំនាន់ក្រោយឈ្លោះគ្នាជាមួយប្រទេសជិតខាង និងជាការការពារព្រំដែន កសាងព្រំដែន ដើម្បីអភិវឌ្ឍតំបន់នោះជូនប្រជាពលរដ្ឋ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


