ព័ត៌មានជាតិ
កម្ពុជាឈ្នះពានរង្វាន់ ជាគោលដៅវប្បធម៌ឈានមុខគេនៅអាស៊ីសម្រាប់ឆ្នាំ ២០២៤
ក្រសួងទេសចរណ៍បានប្រកាសថា កម្ពុជាត្រូវបានចាត់ទុកជាគោលដៅវប្បធម៌ឈានមុខគេនៅអាស៊ីសម្រាប់ឆ្នាំ ២០២៤ ដោយស្ថាប័នពានរង្វាន់ទេសចរណ៍ពិភពលោក។ នេះជាលើកទីបួនហើយដែលកម្ពុជាបានឈ្នះពានរង្វាន់ដ៏អស្ចារ្យនេះ។

យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរចេញផ្សាយនៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២៤ បង្ហាញថា គិតចាប់ពីខែមករា-សីហា មានភ្ញៀវទេសចរបរទេសចំនួន ៦៥១ ៥៥៧ នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង ៣០,៧៦% ខណៈប្រាក់ចំណូលទទួលបានពីការលក់សំបុត្រចំនួន ៣០ ៣៣៣ ២២៩ ដុល្លារ កើនឡើង៣១,៣៦% ប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។

យោងតាមក្រសួងទេសចរ នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ នេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិសរុបចំនួនជាង ៣,១៦ លាននាក់ (៣ ១៦៦ ៤៩៧) មានការកើនឡើង ២២,៧% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។
ក្នុងចំណោមទេសចរជាង ៣,១៦ លាននាក់ទេសចរថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ៩៥៥ ២៥០ នាក់ កើន ៩,៧% វៀតណាមចំនួន ៦៣៩ ៥៤៩ នាក់ កើន ៣៨% ចិន ៣៨៩ ៣៦០ នាក់ កើន ៤៥,២% ឡាវ ១៨៨ ៧២៦ កើន៣៤,៤% អាមេរិក ១១២ ០៤៣ កើន ១៥,៧% កូរ៉េ ១០១ ៤៣៥ កើន ១៦,៧%៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


