ព័ត៌មានជាតិ
ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌប្រភេទ១២០មីលីម៉ែត្រ១គ្រាប់
សមត្ថកិច្ចបានឲ្យដឹងថាកាលពីវេលាម៉ោង៨និង៣០នាទីនៅថ្ងៃទី៨ខែមីនាឆ្នាំ២០២១នេះមានប្រជាកសិករម្នាក់បានមករាយការណ៍ថា ខ្លួនបានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ១គ្រាប់នៅចំណុចស្រែរបស់ខ្លួនត្រង់ចំណុចដំណាក់អំពិលភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង។
ប្រជាកសិករដែលបានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌខាងលើមានឈ្មោះ ផន គ្រី ភេទប្រុសអាយុ៣៤ឆ្នាំមកស្នាក់នៅធ្វើស្រែចំណុចខាងលើខណះដែលបានភ្ជួរស្រែក៏ប្រទះឃើញគ្រាប់១២០មីលីម៉ែត្រចំនួន០១គ្រាប់ហើយក៏បានមករាយការណ៍ឲ្យប៉ុស្ដិ៍នគរបាលកន្ទឺ១តែម្តង។

តាមការពិនិត្យពីសមត្ថកិច្ចជំនាញបានឲ្យដឹងថាគ្រាប់យុទ្ធភ័ណ្ឌ១គ្រាប់ខាងលើនេះនៅមានគុណភាពនៅឡើយជាប្រភេទ១២០មីលីម៉ែត្រហើយក្រោយពីចុះត្រួតពិនិត្យសមត្ថកិច្ចក៏បានដាក់សញ្ញាហាមឃាត់ដើម្បីរង់ចាំមន្ត្រីនៃអង្គភាព(ស៊ីម៉ាក់))មកទទួលយកទៅកំទេចចោលតាមបច្ចេកទេស៕
អត្ថបទ ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


