ព័ត៌មានជាតិ
មហាវិទ្យាល័យ Long Beach អាមេរិក ចង់ផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការវិស័យអប់រំកម្ពុជា
ប្រតិភូមហាវិទ្យាល័យ Long Beach City College នៃរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ចាប់អារម្មណ៍ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ តាមរយៈកម្មវិធីសម្របសម្រួលដល់សិស្សនិស្សិតកម្ពុជា។

ការចាប់អារម្មណ៍នេះ ធ្វើឡើងក្នុងឱកាស លោក អ៊ុង បូរាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាង បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូមហាវិទ្យាល័យ Long Beach City College (LBCC), California ETEC នៃរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ដឹកនាំដោយ លោក Mark Matsumoto, Director of California ETEC អមដំណើរដោយសភាពាណិជ្ជកម្ម នៃរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នេះ។

ភាគីមហាវិទ្យាល័យ LBCC, Director of California ETEC បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ តាមរយៈកម្មវិធីសម្របសម្រួលដល់សិស្សនិស្សិតកម្ពុជាដែលចាប់អារម្មណ៍ចង់ទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក ជាពិសេសនៅ មហាវិទ្យាល័យ Long Beach City College (LBCC) ក៏ដូចជាសិក្សាឈ្វេងយល់ពីឱកាសដើម្បីផ្តល់ជូននូវកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈដែលសមស្របទៅនឹងតម្រូវការរបស់ប្រទេសកម្ពុជាផងដែរ។

ជាមួយនេះ លោកនាយក California ETEC បានគូសបញ្ជាក់ថា ប្រព័ន្ធមហាវិទ្យាល័យសហគមន៍ គឺជាចំណុចចាប់ផ្តើមដ៏ល្អមួយ ដែលផ្តល់នូវការអប់រំប្រកបដោយគុណភាពសម្រាប់និស្សិតអន្តរជាតិរៀបចំខ្លួនសម្រាប់ទីផ្សារការងារ និងដើម្បីផ្ទេរទៅសិក្សានៅសាកលវិទ្យាល័យធំៗ នៅសហរដ្ឋអាមេរិកដែលគេប្រាថ្នាចង់រៀន ដូចជា UCLA ឬ Stanford ជាដើម។

លោក អ៊ុង បូរាត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញមកដល់កម្ពុជារបស់គណៈប្រតិភូ LBCC និងថ្លែងអំណរគុណចំពោះការបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគ និងភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ដែលទាំងនេះនឹងរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពនៅកម្ពុជា។

ទន្ទឹមនឹងនេះ រដ្ឋលេខាធិការខាងលើ បានចែករំលែកព័ត៌មានពាក់ព័ន្ធនឹងសក្តានុពល នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាជាមួយគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជននានានៅកម្ពុជា តាមរយៈការចុះអនុស្សារណៈ នៃការយោគយល់គ្នា (MOU) ការផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សា និងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ កម្មវិធីផ្លាស់ប្តូរបទពិសោធន៍សិក្សា (Exchange Program) សិក្ខាសាលាចែករំលែកបទពិសោធន៍ និងការប្រឹក្សាយោបល់ពាក់ព័ន្ធនឹងការបន្តការសិក្សានៅសហរដ្ឋអាមេរិកជាដើម។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា រដ្ឋលេខាធិការ បានបង្ហាញនូវក្តីរីករាយស្វាគមន៍ និងចូលរួមសហការគាំទ្រសម្របសម្រួលនូវរាល់គំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការនានាលើវិស័យអប់រំ ក្នុងគោលដៅជំរុញនូវការអភវិឌ្ឍន៍ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែរីកចម្រើន ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ២០៣០ និង២០៥០៕

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់