ព័ត៌មានជាតិ
CENAT៖ អត្រាស្លាប់ដោយសារជំងឺរបេងនៅកម្ពុជាធ្លាក់ចុះ ៤៥% នៅឆ្នាំ២០២២
កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេស៣០ ដែលមានបន្ទុកជំងឺរបេងច្រើននៅក្នុងពិភពលោក នៅចន្លោះឆ្នាំ២០១៦-២០២០។ ប៉ុន្តែសម្រាប់ឆ្នាំ២០២១-២០២៥ ប្រទេសកម្ពុជាពុំស្ថិតនៅក្នុងប្រទេសចំនួន៣០ ដែលមានបន្ទុកជំងឺរបេងធ្ងន់ធ្ងរទៀតនោះទេ ពោលគឺអត្រាស្លាប់ដោយសារជំងឺរបេងនៅកម្ពុជាបានធ្លាក់ចុះ៤៥% នៅឆ្នាំ២០២២។

លោកវេជ្ជបណ្ឌិត នូ ចាន់លី ប្រធានបច្ចេកទេស នៃមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (CENAT) បានបញ្ជាក់ថា អត្រាស្លាប់ដោយសារជំងឺរបេងនៅកម្ពុជាបានធ្លាក់ចុះពី ៤២ករណី ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ ក្នុងឆ្នាំ២០០០ មកត្រឹម ២៣ករណី ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ នៅឆ្នាំ២០២២ ដែលស្មើនឹងការធ្លាក់ចុះ៤៥%។ រីឯអត្រាអាំងស៊ីដង់ ក៏បានធ្លាក់ចុះពី ៥៧៩ករណី ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ នៅឆ្នាំ២០០០ មកត្រឹម ៣២០ករណី ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ នៅឆ្នាំ២០២២ ដែលស្មើនឹងការធ្លាក់ចុះ៤៥% ផងដែរ។ លោកបានឱ្យដឹងបែបនេះ ក្នុងវេទិកាពិភាក្សាតុមូលស្តីពី លើកកម្ពស់ការយល់ដឹងអំពីជំងឺរបេង និងជំរុញការចូលរួមរបស់អ្នកសារព័ត៌មាននៅកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។
បើតាមលោកវេជ្ជបណ្ឌិត របេង គឺជាជំងឺឆ្លង មិនមែនជាជំងឺតពូជនោះទេ។ ជំងឺនេះបង្កឡើងដោយមេរោគរបេង ឬបេកា (BK = Bacille de koch) ឬ (MTB = Mycobacterium Tuberculosis)។ លក្ខណៈរបស់វា គឺការកើតដំបៅនៅក្នុងជាលិកា ដែលជាពិសេសនៅក្នុងសួត។ រីឯការចម្លងរោគរបេង គឺពីអ្នកជំងឺរបេងសួត ទៅអ្នកជិតខាង តាមខ្យល់ នៅពេលអ្នកជំងឺនោះក្អក កណ្តាស និយាយ ឬសើច/ច្រៀង បង្កើតបានជាតំណក់តូចៗ ដែលមានផ្ទុកមេរោគរបេង (Nuclei Droplet) អាចស្ថិតនៅក្នុងខ្យល់បានយូរ ហើយចូលទៅក្នុងសួតមនុស្សដែលនៅជិតអ្នកជំងឺតាមរយៈការដកដង្ហើមស្រូបយកខ្យល់ដែលមានមេរោគរបេងនោះ។

ប្រធានបច្ចេកទេសរូបនេះ បានបង្ហើបឱ្យដឹងថា ផែនការយុទ្ធសាស្ត្រជាតិកម្ពុជា ដើម្បីបញ្ចប់ជំងឺរបេង២០២១-២០៣០ នឹងរួមចំណែកដល់គោលដៅអភិវឌ្ឍជាតិប្រជាជនដែលមានសុខភាពល្អ និងផលិតភាពសេដ្ឋកិច្ច ដើម្បីធ្វើឱ្យវាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅ្នឈ២០៣០។ ដើម្បីកាត់បន្ថយ អត្រាកើតជំងឺរបេង តាមការប៉ានប្រមាណ ឱ្យបាន៨០% និងកាត់បន្ថយអត្រាមរណៈ៩០% នៅឆ្នាំ២០២៣០ ធៀបទៅនឹងឆ្នាំ២០១៥។
លោកថា អត្រាព្យាបាលជោគជ័យនៃជំងឺរបេងរក្សាបានខ្ពស់ជាង៩០% ក្នុងរយៈពេល ២៤ឆ្នាំ ជាប់ៗគ្នា។ ជាក់ស្តែងក្នុងឆ្នាំ២០២៣ កម្មវិធីគាំពារជាតិកម្ចាត់រោគរបេងសម្រចបានអត្រាព្យាបាលជោគជ័យ៩៦% ដែលលើសពីគោលដៅចំណុចប្រចាំឆ្នាំ ដែលកំណត់ត្រឹមតែ៩០%។

គួរជម្រាបដែរថា ឆ្នាំ២០២២ នៅទូទាំងសកលលោក មានអ្នកជំងឺរបេងថ្មីកើតមានប្រមាណ ១០លាន ៦សែននាក់ ប៉ុន្តែបានស្រាវជ្រាវរកឃើញ និងរាយការណ៍ទៅអង្គការសុខភាពពិភពលោកមានតែ ៧លាន ៥សែនករណីទេ។ ឆ្នាំ២០២២ នេះដដែល អ្នកស្លាប់ដោយសារជំងឺរបេងមានចំនួន ១លាន ៣សែននាក់៕
អត្ថបទ៖ គេន ម៉ាលិះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


