ព័ត៌មានជាតិ
មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងបង្ហើប តម្លៃស្រូវឆ្នាំនេះប្រហាក់ប្រហែលឆ្នាំមុន
កាលពីពេលកន្លងទៅថ្មីៗនេះ ក្រោយពីមានស្ត្រីម្នាក់ជាកសិកររស់នៅក្នុងឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបងបានបង្ហោះនៅលើបណ្តាញសង្គមដោយត្អួញត្អែថា ទិន្នផលស្រូវមានតម្លៃថោកមិនរួចថ្លៃធ្វើផងនោះ មន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត បានចុះពិនិត្យទៅលើសកម្មភាពរបស់កសិករដោយផ្ទាល់បានឱ្យដឹងថា ភាគតិចណាស់ដែលតម្លៃស្រូវធ្លាក់ចុះ ហើយការធ្លាក់ថ្លៃអាចពាក់ព័ន្ធគុណភាពស្រូវថយចុះ ទើបឈ្មួញឱ្យតម្លៃតាមជាក់ស្តែង។

បើតាមមន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានឲ្យ «កម្ពុជាថ្មី» ដឹងថា តម្លៃស្រូវឆ្នាំនេះបើធៀបក្នុងឆ្នាំ២០២៣ តម្លៃប្រហាក់ប្រហែលឆ្នាំ២០២៣ ឬអាចលើសឆ្នាំមុនបន្តិចបន្តួច។ ប៉ុន្តែបើសិនជាចុះតម្លៃខ្លះ ក៏អាស្រ័យលើគុណភាពគ្រាប់ស្រូវផងដែរ។
មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងបានបង្ហាញអំពីតម្លៃស្រូវដែលឈ្មួញកណ្ដាលប្រមូលទិញ នៅក្នុងភូមិទួលម្ទេស ឃុំធិបតី ស្រុកគាស់ក្រឡ នាថ្ងៃទី១៩ ខែកញ្ញា ក្នុងតម្លៃមិនក្រោមឆ្នាំមុននោះទេ ក្នុងនោះមានដូចជា ស្រូវស្រង៉ែតម្លៃ ១,១៣០ រៀល ទៅ ១,១៦០រៀល/គីឡូក្រាម (គុណភាពល្អ) និងស្រូវស្រង៉ែ ដែលក្រោមគុណភាពតម្លៃ ១,០០០រៀល ទៅ ១,០៥០រៀល/គីឡូក្រាម ។

ប្រភពដដែលបន្តថា បើតម្លៃស្រូវដឹកដល់រោងម៉ាស៊ីន ស្រូវសែនក្រអូប (SKO) តម្លៃ ១,៤១៥រៀល/គីឡូក្រាម , ស្រូវស្រង៉ែ តម្លៃ ១,២០០រៀល/គីឡូក្រាម , ស្រូវ OM5451 តម្លៃ ១,១០០រៀល/គីឡូក្រាម ។
បើគឹតត្រឹម ខែកញ្ញា ឆ្នាំ២០២៤ ស្រូវសែនក្រអូប (SKO) តម្លៃ ១,៣០៨-១,៤១៥ រៀល/គីឡូក្រាម, ស្រូវស្រង៉ែ តម្លៃ១,២០០រៀល ទៅ១,៣៤៦រៀល/គីឡូក្រាម, ស្រូវ OM5451 តម្លៃ ៩២៤រៀល ទៅ ១,០៥១រៀល/ គីឡូក្រាម។ បើធ្វើការប្រៀបធៀបតម្លៃក្នុងខែតែមួយ ក្នុងឆ្នាំ២០២៣ គឺស្រូវសែនក្រអូប (SKO) តម្លៃ ១,១៦៧ រៀល ទៅ ១,៤០០ រៀល/គីឡូក្រាម, ស្រូវស្រង៉ែតម្លៃ ១,១៤០រៀល ទៅ ១,៣៥០រៀល/គីឡូក្រាម ,ស្រូវ OM5451 តម្លៃ ១,០៥០រៀល ទៅ ១,៣០០រៀល/គីឡូក្រាម ៕
អត្ថបទ៖ សៅ សារិទ្ធ



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


