ព័ត៌មានជាតិ
ស្ត្រីម្នាក់ជិះតាក់ស៊ីចេញពីខេត្តព្រះសីហនុទៅខេត្តសៀមរាប វិជ្ជមានកូវីដ១៩
សមត្ថកិច្ចបានឲ្យដឹងថា ដោយទទួលបានព័ត៌មានពីសមត្ថកិច្ចខេត្តព្រះសីហនុ ថាស្ត្រីម្នាក់ធ្វើការនៅខេត្តព្រះសីហនុ បានជិះតាក់ស៊ីមកពីខេត្តព្រះសីហនុ មកខេត្តសៀមរាប សមត្ថកិច្ចក៏បានចុះសម្ភាសន៍និងនាំខ្លួនស្ត្រីខាងលើមកពិនិត្យសំណាកនិងធ្វើចត្តាឡីស័កនៅសាលាគរុកោសល្យ ដើម្បីរកមេរោគ។

សមត្ថកិច្ចបញ្ចាក់ថា នៅព្រឹកថ្ងៃទី៨ ខែមីនាឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចឃុំសំរោងយា ស្រុកពួក បានចុះទៅដល់ផ្ទះ ឈ្មោះ ហ៊ន់ ស៊ីនឿត ភេទស្រីអាយុ៣២ ឆ្នាំនៅភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ដែលទើបតែមកពីធ្វើការនៅខេត្តព្រះសីហនុ បានឲ្យដឹងថា នៅថ្ងៃទី៦ខែមីនាឆ្នាំ២០២១ វេលាម៉ោង១១យប់ ឈ្មោះ ហ៊ន់ ស៊ីនឿត បានជិះឡានតាក់ស៊ីប្រភេទកាំម៉ារីពណ៌លឿងពុំស្គាល់ម៉ាកនិងផ្លាកលេខទេ ចេញពីកំពង់សោម មកដល់ភ្នំពេញម៉ោង៥ទៀបភ្លឺ ហើយសម្រាកដល់ម៉ោង១០ព្រឹកថ្ងៃទី៧ ខែមីនាទើបឡើងឡានកាប់ពីតូលដល់សៀមរាបម៉ោង១៧និង៣០នាទីល្ងាចហើយបានជិះម៉ូតូកង់បី(ផាសអាប់)ពុំស្គាល់ម្ចាស់ ជូនមកដល់មុខផ្សារពួកក៏បានទូរស័ព្ទហៅបងស្រីឈ្មោះ ហ៊ន់ ស៊ីណាន អាយុ៣៤ឆ្នាំនៅភូមិឃុំជាមួយគ្នាទៅយកមុខផ្សារពួកដោយបងពុំបានពាក់ម៉ាស់ទេ ពាក់តែមួកសុវត្តិភាព ឯឈ្មោះ សី នឿត ពាក់ម៉ាស។ ពេលមកដល់ផ្ទះដើរចូលផ្ទះនៅតែម្នាក់ឯងពុំបាននៅជួបជុំជាមួយម្ដាយឪពុកបងប្អូនកូនចៅទេ។ ចំណែកឈ្មោះ ហ៊ុន ស៊ីណានពេលដែលដឹកប្អូនមកដល់ផ្ទះបានទៅរស់នៅជាមួយក្រុមគ្រួសារជាធម្មតានិងព្រឹកថ្ងៃទី៨ខែមីនាឆ្នាំ២០២១ រូបគាត់បានទៅលើកជំនួនភ្លេងការមួយរោងដោយពុំបានពាក់ម៉ាស់ទេ។

បច្ចុប្បន្នស្ត្រី២នាក់បងប្អូនត្រូវបានសមត្ថកិច្ចនិងក្រុមគ្រូពេទ្យនាំខ្លួនមកធ្វើចត្តាឡីស័កនៅសាលាគរុកោសល្យខេត្ត។ ឯអ្នកប៉ះពាល់ផ្ទាល់និងប្រយោលចំនួនជិត១៧នាក់ត្រូវបានធ្វើចត្តាឡីស័កនៅសាលាបឋមសិក្សាដូនស្វា ឃុំសំរោងយា ស្រុកពួក។
យ៉ាងនេះក្តី គេបានដឹងថា ស្ត្រីឈ្មោះ ហ៊ន់ ស៊ីនឿត ភេទស្រីអាយុ៣២ ឆ្នាំដែលមកពីខេត្តព្រះសីហនុ មានមេរោគកូវីដ១៩៕
អត្ថបទ ៖ កុសល






-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


