Connect with us

ព័ត៌មានជាតិ

ខេត្ត​រតនគិរី មានរោងចក្រ​កែច្នៃ​ម្សៅមី​មួយ​កន្លែង អាច​ផលិត ១.២០០ តោន/២៤ម៉ោង

បានផុស

នៅ

ក្រៅពីសហគ្រាស​តូច​ធំ​ជាង ២០០ កន្លែង ខេត្ត​រតនគិរីមានការ​វិនិយោគ​សាងសង់រោងចក្រ​​កែច្នៃ​ម្សៅមី​សម្រាប់នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​។

​ជាខេត្ត​ស្ថិត​នៅ​ភាគ​ឦសាន​​មាន​ចម្ងាយ​ជាង ៥៨៨ គីឡូម៉ែត្រពីរាជធានី​ភ្នំពេញ ដែល​សំបូរ​ជនជាតិ​ភាគតិច​រស់នៅ​​ ខេត្ត​រតនគិរី​មានធនធាន​ធម្មជាតិ​ដ៏​សំបូរ​បែប​​សម្រាប់​ការ​ទាក់ទាញ​ការ​វិនិយោគ។ ក្រៅពី​រោងចក្រម្សៅមីដែល​កំពុង​ដំណើរការ​ផ្តល់​ការងារ​រាប់​រយ​កន្លែង​ដល់ពលរដ្ឋ​ក្នុងស្រុក ខេត្តរតនគិរីក៏មាន​​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ជាច្រើន​ក្រុមហ៊ុនកំពុង​​វិនិយោគ​ក្នុង​ខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានភាពទូទៅនៃភូមិសាស្ត្រខេត្តរតនគិរី

រដ្ឋបាល​ដែនដីខេត្ត​ចែកជា ០១ ក្រុង ០៨ស្រុក ៤៦ឃុំ ០៤ សង្កាត់ និង២៤៣ភូមិ មាន​ផ្ទៃដី​សរុប ១០.៧៨២​គីឡូម៉ែត្រ​ក្រឡា។

ភូមិសាស្រ្ត​ខេត្ត​​ខាង​លិច​ជាប់​នឹង​ខេត្តស្ទឹងត្រែង ខាងកើត​ជាប់នឹង​ខេត្តយ៉ាឡាយ និង​ខេត្តកន្ទុម នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ប្រវែង ២១០គ.ម ខាងជើង​ជាប់​នឹង​ខេត្ត​អត្តពឺ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវប្រវែង ១៦៥គ.ម និង​ខាងត្បូងជាប់នឹងខេត្តមណ្ឌលគិរី។

ខេត្ត​មាន​ច្រក​ទ្វារ​អន្តរជាតិ​មួយ​គឺ​ច្រក​ទ្វារ​អូរយ៉ាដាវ​ជាមួយ​ប្រទេស​វៀតណាម។

ជាតំបន់ ខ្ពង់រាបសម្បូរភ្នំ ជ្រោះជ្រលងដងអូរ និងព្រៃឈើគ្រប់ប្រភេទ ខេត្តរតនគិរីមាន​​ទន្លេ​ឆ្លងកាត់​ចំនួន ០២ គឺ​ទន្លេ​សេសាន និង​ទន្លេ​ស្រែពក។

ស្ថានភាព​ប្រជាសាស្ត្រ

ផ្អែកតាមទិន្នន័យក្នុងឆ្នាំ២០២២. ប្រជាជន​សរុប​ក្នុង​ខេត្ត​មាន​ចំនួន ២២៧.២២៧នាក់ ក្នុង​នោះ​ស្ត្រី​មាន​ចំនួន ១១១.៨៧៣​ នាក់ ស្មើ៤៩,១៣%។ អត្រា​កំណើនប្រជាជន​ប្រចាំឆ្នាំស្មើ ២,០៣% ទំហំគ្រួសារជាមធ្យម ៤នាក់/ គ្រួសារ និង​ដង់ស៊ីតេ​ប្រជាពលរដ្ឋ ១៩នាក់/គម២។ ចំណែកជនជាតិដើមភាគតិចមាន ៨ អម្បូរ ស្មើ ៥៦,៨៦% នៃ​ប្រជាពលរដ្ឋ​សរុប។

អត្រា​គ្រួសារមានមុខរបរធ្វើកសិកម្មជាចម្បង​មាន​ចំនួន ៨២,៤% គ្រួសារមានមុខរបរធ្វើសិប្បកម្មជាចម្បង ចំនួន ០,៧% គ្រួសារមានមុខរបរសេវាកម្មជាចម្បងចំនួន ១៦,៩%។

ផលិតផលក្នុងស្រុក(GDP) សរុបសម្រាប់មនុស្សម្នាក់ឆ្នាំ២០១៨ ចំនួន ១.២៣៨ ដុល្លា/នាក់ ដល់ឆ្នាំ ២០១៩ ចំនួន ១.៣៦៤ដុល្លា/នាក់ មានកំណើនប្រចាំឆ្នាំ៨%។

វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​៖

ផ្លូវ​ជាតិ​ពី​ភ្នំពេញ​ទៅ​ទីរួម​ខេត្ត​រតនគិរី​មាន​ប្រវែងសរុប ៥៨៨ គ.ម និង​កំណាត់​ផ្លូវ​ជាតិ​ក្នុង​ខេត្តមាន ផ្លូវ​ជាតិ​លេខ ៧៦ (ប្រវែង ៦០.៧៣ គម) ផ្លូវ​ជាតិ​លេខ ៧៨ (ប្រវែង ១២៥.៥៤ គម) ផ្លូវ​ជាតិ​លេខ ៧៨-៥ (ប្រវែង ១៩១ គម) និង​ផ្លូវ​ជាតិ​លេខ ៧៨​សេ (ប្រវែង ៦០.៦៣ គម)។

វិស័យអភិវឌ្ឍន៍ជនបទ

ទស្សនវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​កំណត់​ឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅសហគមន៍​ជនបទ ត្រូវមាន​ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ និងរស់នៅក្នុងបរិស្ថានដែលមានអនាម័យ ប្រកប​ដោយ​និរន្តរភាពដែលក្នុង​នោះ​បច្ចុប្បន្ន៖

-អត្រាគ្របដណ្ដប់ទឹកស្អាតទូទាំងខេត្តមាន​ចំនួន ៧១,៧៦% កើន​ឡើង ១៤,១៦% ធៀប​នឹងឆ្នាំ ២០១៨ មាន​ត្រឹម ៥៧,៦០%
– អត្រាអនាម័យជនបទ គ្របដណ្តប់ទូទាំងខេត្ត ៦០% កើន​ឡើង ២១% បើធៀបនឹងឆ្នាំ២០១៨ មាន​ត្រឹម ៣៩%
– ផ្ទះ​ដែលមាន​បង្គន់អនាម័យប្រើប្រាស់សរុប​ចំនួន ២៣,៧៧៤ ខ្នងផ្ទះ​នៃ​ខ្នងផ្ទះសរុបចំនួន ៤៥.៨៤ ០ខ្នង ស្មើនឹង ៥១,៨៦%។
– ភូមិ​ដែលបានបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ចំនួន ៥៥ ភូមិ ស្មើនឹង ៧ឃុំ និង ១​ស្រុក។

ថាមពលអគ្គិសនី

គិតត្រឹមឆ្នាំ២០២២ ​​ប្រភព​អគ្គិសនី​ផ្គត់ផ្គង់​​ក្នុង​ខេត្ត​មាន​ចំនួន ៤ (អនុ​ស្ថានីយ​តាអង វារីអគ្គិសនី​អូរជុំ វារី​អគ្គិសនី​សេសាន​ក្រោម​២ និង​ពី​ប្រទេស​វៀតណាម) ដែល​គ្របដណ្តប់​ចំនួន ២៣១/ ២៤៣ ភូមិ ស្មើនឹង ៩៥,៦%។

អាកាសចរណ៍

ព្រលាន​យន្តហោះ​ថ្នាក់​ខេត្ត​បាន​ផ្អាក​ដំណើរការ​។

វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

វិស័យកសិកម្ម ត្រូវបានចាត់ទុកជាវិស័យអាទិភាព ក្នុងការលើកកម្ពស់​សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ដោយ​អត្រាមុខរបរពឹងផ្អែកលើវិស័យកសិកម្មនៅក្នុងខេត្ត​មានចំនួន ៨១,១០% នៃប្រជាជនសរុប ហើយ​អត្រានេះ​មានការប្រែប្រួលតិចបំផុត។

ការ​វិនិយោគ​

នៅក្នុងខេត្តមានរោងចក្រកែច្នៃម្សៅមី ១ កន្លែង ដែល​មានសមត្ថភាពផលិតបាន​ ១.២០០តោន/២៤ម៉ោង (គិត​ជា​ម្សៅ​ពី ៣០០ តោន) និង​មាន​ក្រុមហ៊ុន​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច​គិត​ត្រឹម​ឆ្នាំ ២០២២ មាន​ចំនួន ២៧ ក្រុមហ៊ុន

សហគសធុនតូច នឹងមធ្យម

សហគ្រាសធុនតូច និងមធ្យម (SME) ត្រូវបានចាត់ទុកថាជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ដោយ​បានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើតការងារក្នុង​មូលដ្ឋាន​។

នៅឆ្នាំ២០១៨ នៅក្នុងខេត្តមានសហគ្រាសធុនតូច និងមធ្យម ចំនួន ១៧៧ មូលដ្ឋាន មាន​កម្លាំង​ពលកម្ម​ចំនួន ៩៣១​នាក់ ដើមទុនសរុប ៤.៨០៦.៨៩៤ លានដុល្លារអាមេរិច និង​នៅ​ឆ្នាំ​២០២២ មាន​ចំនួន ២០១ មូលដ្ឋាន (កើនឡើង ២៤ មូលដ្ឋាន) មានកម្លាំងពលកម្ម ចំនួន ១.០៤៧នាក់ ដើមទុន​សរុប ៦.៦៨១.៣៩៨ដុល្លារអាមេរិច។

វិស័យទេសចរណ៍

រមណីយដ្ឋានទេសចរណ៍ក្នុងខេត្តរតនគិរីមានចំនួន ៣០ កន្លែង ក្នុងនោះរួមមាន រមណីយដ្ឋានធម្មជាតិ​ចំនួន ២០ កន្លែង រមណីយដ្ឋានវប្បធម៌ធម្មជាតិចំនួន ០២ កន្លែង និងកែច្នៃចំនួន ០៨ កន្លែង និង​សារមន្ទីរ ០១ កន្លែង។

រមណីយដ្ឋានធម្មជាតិ​មាន​ដូចជា (បឹងយក្សឡោម,ទឹកជ្រោះអូរស៊ិនលែរ៍,ទឹកធ្លាក់កា​ទៀង, ទឹកធ្លាក់​ចាអ៊ុង, បឹង​លំកុដ, ទឹកជួរ​តាតតៃ, វាលរំប្លង់, បឹងយក្សអោមយក្សការ៉ា, ទឹកធ្លាក់កាចាញ, បឹង​យក្សម៉ាយ,កោះ​សាំង, ទំនប់អូរភ្លង, អូរធម្មជាតិ​ថ្មរអិល,កោះ​សំពៅ, ទឹកធ្លាក់​អូរយ៉ាណាយ, ទឹក​ជួរទីង, កោះ​គ្រាំ, កោះ​កំប្រាច, ដែន​ជម្រកសត្វព្រៃលំផាត់, ឧទ្យានជាតិវីរៈជ័យ។

រមណីយដ្ឋានវប្បធម៌​មាន (តំបន់​វប្បធម៌​ជនជាតិ​ដើម​ភាគតិច វត្តឥសីបតមៈ និងភ្នំស្វាយ) និង​រមណីយដ្ឋានកែឆ្នៃ​មាន (ភូមិខ្មែរ រីសត,គង់វារី រីសត, មល្លិកា ​រីសត,ចម្ការ​ដូង រីសត, ជាងអេង រីសត)

សណ្ឋាគារក្នុង​ខេត្ត​​មាន ១៣ កន្លែង និង​ផ្ទះសំណាក់ ៣២ កន្លែង មាន​ភោជនីយដ្ឋាន អាហារដ្ឋាន​ចំនួន ៣៨ កន្លែង

ធនធានធម្មជាតិ

ធនធានរ៉ែ (រ៉ែ​មាស រ៉ែ​សំណ-ទង់ដែង-សង្កស៊ី រ៉ែត្បូងថ្ម) និង​ដែនជម្រកសត្វព្រៃលំផាត់។

វិស័យសក្ដានុពល និងអាទិភាពសម្រាប់ការអភិវឌ្ឍនាពេលអនាគត

១. ទេសចរណ៍ធម្មជាតិ
២. កសិ-ឧស្យានកម្ម
៣. ធ្វើអាជីវកម្មធនធានរ៉
៤. កសិកម្ម (កៅស៊ូ កាហ្វេ…)
៥. វារីអគ្គិសនី

វិស័យសេដ្ឋកិច្ច និងទីផ្សារ

ផ្សាររដ្ឋ​មាន ៤ កន្លែង និង​ផ្សារឯកជន មាន ០១ កន្លែង

វិស័យ​សាសនា

វត្ត​អារាម​ព្រះពុទ្ធសាសនា​មាន​ចំនួន ៤០ កន្លែង វិហារ​គ្រឹស្តសាសនា​មាន​ចំនួន ២១ កន្លែង និង​វិហារ​ឥស្លាម​សាសនា​មាន​ចំនួន ១៨ កន្លែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ី ព្រមានថា បើអាមេរិកបាញ់នុយក្លេអ៊ែរឬផ្លាស់ប្តូររបបនៅ អ៊ីរ៉ង់ នឹងបង្កមហន្តរាយធំធេង

ព័ត៌មានជាតិ២៤ ម៉ោង មុន

គណៈកម្មការព្រំដែនកម្ពុជា-វៀតណាម នឹងបើកកិច្ចប្រជុំក្នុងខែកក្កដា ដើម្បីដោះស្រាយបោះ​បង្គោលដែលនៅសេសសល់ ១៦%ទៀត

សន្តិសុខសង្គម២២ ម៉ោង មុន

កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សង្គ្រោះជនរងគ្រោះជាអនីតិជន ៥ នាក់ ពីកន្លែងម៉ាស្សា ១ កន្លែង

ព័ត៌មានជាតិ២១ ម៉ោង មុន

សម្តេចតេជោ៖ មនោសញ្ចេតនាជាង៣០ឆ្នាំរវាងគ្រួសារសម្តេច និងថាក់ស៊ីន ត្រូវបានបំផ្លាញដោយសារការបែកធ្លាយនូវការសន្ទនា

ព័ត៌មានជាតិ២០ ម៉ោង មុន

លោក ទៀ សីហា៖​ បើថៃប្រើផែនទីគូសដោយឯកតោភាគី ទោះ១០០០ឆ្នាំទៀត ក៏ដោះស្រាយព្រំដែនមិនចប់ដែរ

Sokha Hotels

ព័ត៌មានពេញនិយម