ព័ត៌មានជាតិ
មន្ត្រីអ្នកនាំពាក្យច្រានចោលព័ត៌មានមិនពិត ដែលថា តម្លៃស្រូវធ្លាក់ចុះធ្វើឱ្យកសិករខាត
លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងបញ្ជាក់ជាថ្មីនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ នេះថា តម្លៃស្រូវនៅឆ្នាំនេះ ស្ថិតក្នុងកម្រិតធម្មតា និងអាចផ្តល់ប្រាក់ចំណេញដល់កសិករ មិនទាន់ធ្លាក់រហូតធ្វើឱ្យប្រជាកសិករខាត ដូចការលើកឡើងមួយចំនួនឡើយ។

ការអះអាងបញ្ជាក់បែបនេះ បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានមិនពិតមួយចំនួន លើកឡើងថា តម្លៃស្រូវមានការធ្លាក់ចុះ ធ្វើឱ្យកសិករព្រួយបារម្ភ។
លោក ឃឹម ហ្វីណង់ បានអំពាវនាវឱ្យប្រជាកសិករមិនត្រូវភ័យខ្លាចពីព័ត៌មានទាំងចាស់ និងថ្មី ដែលត្រូវបានយកមកផ្សព្វផ្សាយ ដើម្បីបំពុល បំភ័ន្ត និងបំភ្លៃចំពោះបញ្ហាស្រូវធ្លាក់ថ្លៃ។

លោក ម៉ាប់ កសិករនៅស្រុក ស្រុកសង្កែ ខេត្តបាត់ដំបងបានឲ្យដឹងថា តម្លៃស្រូវឆ្នាំនេះ ប្រហាក់ប្រហែលគ្នានិងឆ្នាំមុន ក្នុងរង្វង់ ១០០០ រៀល ក្នុងមួយគីឡូក្រាម។
បើតាមការអះអាងពីម្ចាស់ រោងម៉ាស៊ីនកែច្នៃស្រូវអង្ករក្រុមហ៊ុនបៃតងភីអិលស៊ី សង្កាត់អូរចារ ក្រុងបាត់ដំបង បានឲ្យដឹងដែរថា តម្លៃស្រូវទិញនៅស្រែ ស្រូវប្រភេទOM 5451លេខ១ តម្លៃ ១០០០៛/គីឡូក្រាម លេខ២ ចន្លោះពី ៩៥០-៩៧០៛/ គីឡូក្រាម, ស្រូវស្រង៉ែ លេខ១ តម្លៃ១០៦០៛/គីឡូក្រាម លេខ២ តម្លៃ១០១០៛/គីឡូក្រាម, ស្រូវសែនក្រអូប លេខ១ តម្លៃ១៣៧០៛/គីឡូក្រាម, លេខ២ តម្លៃ១៣៤០៛/គីឡូក្រាម។

តម្លៃស្រូវទិញនៅរោងម៉ាស៊ីនផ្ទាល់ ស្រូវ OM 5451 លេខ១ តម្លៃ១០៤៧៛/ គីឡូក្រាម ,លេខ២តម្លៃ១០៤៥៛/គីឡូក្រាម, ស្រូវស្រង៉ែ លេខ១ តម្លៃ១១០៩៛/គីឡូក្រាម លេខ២ តម្លៃ១០៩៦៛/គីឡូក្រាម, សែនក្រអូប លេខ១ តម្លៃ១៤៤០៛/គីឡូក្រាម លេខ២ តម្លៃចន្លោះពី ១៤០០-១៤២០៛/គីឡូក្រាម។
យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៤ កម្ពុជា រកចំណូលបានពីការនាំចេញអង្ករ និងស្រូវ ប្រមាណ ១,២២ ពាន់លានដុល្លារអាមេរិក លក់ទៅទីផ្សារសហភាពអឺរ៉ុប និងស្រូវលក់ទៅប្រទេសវៀតណាម៕
ទស្សនាវីដេអូខាងក្រោម៖
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


