មកដឹងការពិត អនុសេនីយ៍ទោស្រី ប្រាប់រឿងខ្លួនបង្ហោះរូបបំបៅកូន និងកិច្ចសន្យាបែកធ្លាយ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

មកដឹងការពិត អនុសេនីយ៍ទោស្រី ប្រាប់រឿងខ្លួនបង្ហោះរូបបំបៅកូន និងកិច្ចសន្យាបែកធ្លាយ

បានផុស

នៅ

កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២១ គេប្រទះឃើញ ហ្វេសប៊ុកមួយឈ្មោះ Sokha Konkatlao បានបង្ហោះរូបភាព បំ​បៅ​ដោះកូនមួយសន្លឹក ដោយសរសេរចំណងជើងថា៖ “ព្រោះតែពាក្យថាម្តាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនថាក្នុងកាលៈទេសៈណាទេ ដើម្បីកូន ភ្លេចអស់ភាពអៀនខ្មាស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ (នេះហើយជីវិតពិត)”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លុះថ្ងៃទី៦ ខែមីនា ម្ចាស់ហ្វេសប៊ុកដដែលបានបង្ហោះសារមួយសុំទោសជាសាធារណៈចំពោះការបង្ហោះរូបភាពបែបនោះ។​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លុះមកដល់ថ្ងៃទី០៩ ខែមីនា ម្សិលមិញនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រាប់តែគេឃើញ កិច្ចសន្យា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឈប់បង្ហោះមួយទៀត ដែលធ្វើឱ្យមហាជនកាន់តែភ្ញាក់ផ្អើល និងប្រតិកម្មបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញករណីនេះ អនុសេនីយ៍ទោ ស៊ីថុង សុខា តួនាទីជា អធិការរងទទួលផែនសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលជាម្ចាស់ហ្វេសប៊ុននោះ បានប្រាប់ កម្ពុជាថ្មី នៅថ្ងៃនេះ អំពីការពិតនៃដើមចមនៃការបង្ហោះរូបបំបៅកូនដំបូងនោះ និង លោកស្រីបានបញ្ជាក់ថា ចំណែកថតរូបនៃកិច្ចសន្យានោះ ជាការបែកធ្លាយ។

អនុសេនីយ៍ទោ ស៊ីថុង សុខា បានបង្ហាញថា ដើមឡើយលោកស្រីចង់បង្ហោះសារអប់រំ បង្ហាញទឹកចិត្តម្ដាយចំពោះកូន ដែលទាក់ទងទៅនឹងជីវិតរបស់ម្ដាយដែលត្រូវចិញ្ចឹមបីបាច់ថែរក្សាកូន ហើយក៏ត្រូវខិតខំបំពេញការងារប្រចាំថ្ងៃផងដែរ។

លោកស្រីមានប្រសាសន៍ថា៖ “រូបភាពហ្នឹងដែលខ្ញុំមើលទៅរបៀបអប់រំផង ហើយត្រូវនឹងជីវិតពិតរបស់ខ្ញុំផង ដែលខ្ញុំត្រូវចុះធ្វើការប្រចាំថ្ងៃ ហើយខ្ញុំត្រូវយកកូនអាទូចខ្ញុំអាយុ១ខួប២ខែហ្នឹងទៅជាមួយផង”។

លោកស្រីបានបញ្ជាក់ទៀតថា៖ “ខ្ញុំដឹងខ្ញុំខុសត្រង់បង្ហោះមានស្លៀកឯកសណ្ឋាន។ ខ្ញុំ Post នេះបង្ហាញពីទឹកចិត្តម្ដាយទូទៅចំពោះកូន មិនបានតាំងចិត្តឱ្យប៉ះពាល់ដល់អង្គភាពទេ។ ហើយក៏ថ្នាក់លើក៏ឱ្យធ្វើកិច្ចសន្យា”។

លោកស្រី ស៊ីថុង សុខា បានឱ្យដឹងថា ស្នងការរងផែនចរាចរណ៍បានឱ្យចុះកិច្ចសន្យាឈប់បង្ហោះរូបភាពពេលធ្វើការងារជាសាធារណៈ ដោយមិនបានសុំអនុញ្ញាត។

លោកស្រី មានប្រសាសន៍ថា៖ “គាត់ថា ខ្ញុំហ្នឹងបង្ហោះរូបមិនសមរម្យដោយប៉ះពាល់ដល់ស្ត្រីខ្មែរ។ គាត់ប្រាប់ថា បើចង់ឱ្យកូនបៅ ត្រូវរកកន្លែង ត្រូវបិទបាំង ហើយកុំបង្ហោះរូបភាពឱ្យកូនបៅទាំងឯកសណ្ឋានអ៊ីចឹង”។

លោកស្រីបញ្ជាក់បន្តថា៖ “ក្រោយពីធ្វើកិច្ចសន្យាហ្នឹងហើយ ខ្ញុំមិនបានត្រូវពិន័យរដ្ឋបាលការងារអ្វីទៀតទេ មកដល់ពេលនេះខ្ញុំចុះបំពេញការងារធម្មតាទេ”។

លោកស្រី ស៊ីថុង សុខា បានឱ្យដឹងបន្ថែមថា ក្រោយពីលោកស្រីបានធ្វើលិខិតកិច្ចសន្យារួច លោកស្រីក៏បង្ហោះសារសុំទោសជាសាធារណៈតាម ហ្វេសប៊ុក ប៉ុន្តែលោកស្រីមិនបានបង្ហោះរូបថតនៃសន្លឹកកិច្ចសន្យានោះទេ។

លោកស្រី ស៊ីថុង សុខា បញ្ជាក់បន្តថា៖ “ខ្ញុំក៏មិនដឹងកិច្ចសន្យាហ្នឹងបែកធ្លាយពីណាដែរ។ តែខ្ញុំមាន Group មិត្តរួមជំនាន់ប៉ូលិស​​ [ចរាចរណ៍] ដូចគ្នា។ ខ្ញុំក៏ផ្ដាំផ្ញើ កុំឱ្យមានបទពិសោធន៍ដូចខ្ញុំអ៊ីចឹង”។​

គួររំលឹកថា កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២១ គេប្រទះឃើញ ហ្វេសប៊ុក លោកស្រី ស៊ីថុង សុខា បានបង្ហោះរូបភាព បំ​បៅ​ដោះកូនមួយសន្លឹក ដោយអមសារខ្លីមួយថា៖ “ព្រោះតែពាក្យថាម្តាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនថាក្នុងកាលៈទេសៈណាទេ ដើម្បីកូន ភ្លេចអស់ភាពអៀនខ្មាស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ (នេះហើយជីវិតពិត)”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកនៅថ្ងៃទី០៦ មីនា ម្ចាស់ហ្វេសប៊ុកដដែលក៏បានបង្ហោះសារមួយសុំទោសជាសាធារណៈចំពោះការបង្ហោះរូបភាពបែបនេះ ថា ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “នាងខ្ញុំអនុសេនីយ៍ទោ ស៊ីថុង សុខា អត្តលេខ71655 ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សូមចេញមុខសុំទោស ជាសាធារណៈក្នុង FACEBOOK ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំពោះការផុសរូបភាពបំ​បៅ​ដោះកូ​ន នៅកន្លែងធ្វើការ និងស្លៀកឈុតឯកសណ្ឋាន កាលពីថ្ងៃទី 02/03/2021 កន្លងមកនេះ ការផុសទៅនេះ នាងខ្ញុំពុំមានគោលបំណងធ្វើអោយប៉ះពាល់ដល់ កិត្តិយស អង្គភាពនគរបាល ព្រមទាំងប៉ះពាល់ដល់កិត្តិយសស្រ្តីខ្មែរទេ។ អាស្រ័យដូចនេះ សូមអង្គភាព និងថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ មេត្តាដោយក្តីអនុគ្រោះ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លុះមកដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រាប់តែគេឃើញ រូបថតមួយសន្លឹកទៀត នៃកិច្ចសន្យា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយអនុសេនីយ៍ទោ ស៊ីថុង សុខា បានបញ្ជាក់ថា៖ “ប្រសិនបើខ្ញុំមិនគោរពពាក្យសន្យាខាងលើ នាងខ្ញុំសូមទទួលខុសត្រូវមុខច្បាប់ជាធរមាន” ដែលធ្វើឱ្យមហាជនកាន់តែភ្ញាក់ផ្អើល និងមិនពេញចិត្ត ព្រមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួនក៏បានប្រតិកម្មចំពោះករណីនេះផងដែរ៕

អត្ថបទ៖ ច័ន្ទ វីរៈ

សូមអានអត្ថបទពាក់ព័ន្ធ៖

អធិការស្រុកសៀមប៉ាង បកស្រាយ រឿងឱ្យ លោកស្រី ស៊ីថុង សុខា ធ្វើកិច្ចសន្យា ក្រោយបង្ហោះរូបបំបៅកូន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទី មុន

កំពង់ផែតម្លៃ១.៥លានដុល្លានឹងជួយលើកស្ទួយសេដ្ឋកិច្ចខេត្តកោះកុង ក្រោយសាងសង់ ចប់នៅឆ្នាំ២០២២

កូវីដ-១៩៣៣ នាទី មុន

មួយ​សប្តាហ៍​នេះ​ ករណី​ឆ្លង​ជំងឺ​កូ​វីដ១៩​ថ្មី​នៅ​កម្ពុជា ​មានការ​ថយ​ចុះ​តែ​ករណី​ស្លាប់​បន្ត​កើនឡើង​

កីឡា៣៩ នាទី មុន

៤​ចំណុច​ឆ្ពោះទៅរក​ជ័យជម្នះ​រៀងៗ​រវាង Brandon Vera និង Arjan Bhullar

កូវីដ-១៩៤៥ នាទី មុន

ថ្ងៃនេះ ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់ ដោយ​ជំងឺ​កូ​វីដ​-១៩ ចំនួន​៥០០០​គ្រួសារ​ទៀត​ទទួលបាន​ស្បៀងអាហារ ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​

ព័ត៌មានជាតិ៥០ នាទី មុន

វីដេអូ សិក្សា​ពី​កម្មវិធី “Smart 1,000 Grade 12 Video Collection” បាន​បញ្ចូល​ទៅក្នុង E-learning App របស់​ក្រសួង​អប់រំ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services