ព័ត៌មានជាតិ
៩ ខែ ឆ្នាំនេះ រន្ទះបាញ់កើតឡើងជាង ១០០ លើក មានមនុស្សស្លាប់-របួសជិត ១០០ នាក់ ថយចុះជាងឆ្នាំមុន
នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៤ នេះ បាតុភូតរន្ទះបាញ់បានកើតឡើងចំនួនជាង ១០០ លើក បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជិត ១០០ នាក់ និងងាប់គោក្របី ៤០ ក្បាល មានការថយចុះបើធៀបទៅនឹងរយៈពេល ៩ ខែ ដូចគ្នា ឆ្នាំ ២០២៣ កន្លងទៅ។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ១១ តុលា នេះថា ចាប់ពីខែមករា រហូតមកដល់ខែកញ្ញា ឆ្នាំ ២០២៤ នេះ បាតុភូតរន្ទះបាញ់បានកើតឡើងចំនួន ១០១ លើក ប៉ះពាល់ផ្ទះ ២៧ ខ្នង ស្លាប់មនុស្ស ៥៤ នាក់ និងរបួស ៤៣ នាក់ និងងាប់គោក្របី ៤០ ក្បាល។
លោកបានបន្តថា ក្នុងចំណោមអ្នកស្លាប់ដោយសាររន្ទះបាញ់ ៥៤ នាក់ ក្នុងនោះខេត្តសៀមរាបមានអ្នកស្លាប់ច្រើនជាងគេរហូតដល់ទៅ ៩ នាក់ បន្ទាប់នៅខេត្តបាត់ដំបងស្លាប់ ៦ នាក់ ព្រៃវែង ៤ នាក់ ត្បូងឃ្មុំ ៤ នាក់ បន្ទាយមានជ័យ ៤ នាក់ ឧត្តរមានជ័យ ៤ នាក់ កោះកុង ៣ នាក់ ព្រះសីហនុ ៣ នាក់ ក្រចេះ ៣ នាក់ តាកែវ ២ នាក់ កំពង់ចាម ២ នាក់ ប៉ៃលិន ២ នាក់ កំពត ២ នាក់ កំពង់ស្ពឺ ២ នាក់ ស្វាយរៀង ១ នាក់ មណ្ឌលគីរី ១ នាក់ កំពង់ធំ ១ នាក់ និងខេត្តពោធិ៍សាត់ ១ នាក់។

លោកបានបន្តទៀតថា តួលេខនេះបើធៀបទៅនឹង ៩ ខែ ឆ្នាំ ២០២៣ ឃើញថា មានការថយចុះ ខណៈ ៩ ខែ ឆ្នាំមុន រន្ទះបាញ់បានកើតឡើងចំនួន ១២៥ លើក ខូចខាតផ្ទះ ១២ ខ្នង ស្លាប់មនុស្ស ៧៣ នាក់ របួស ៥៥ នាក់ និងងាប់គោក្របី ៩៣ ក្បាល។
លោកបានបន្ថែមថា ក្នុងចំណោមអ្នកស្លាប់ ៧៣ នាក់ ក្នុងនោះនៅខេត្តបាត់ដំបងស្លាប់ចំនួន ៩ នាក់ ខេត្តកំពង់ធំ ស្លាប់ ៩ នាក់ ខេត្តក្រចេះ ស្លាប់ ៨ នាក់ ខេត្តសៀមរាបស្លាប់ ៦ នាក់ ខេត្តកំពង់ឆ្នាំង ស្លាប់ ៦ នាក់ ខេត្តព្រៃវែងស្លាប់ ៥ នាក់ រតនគីរីស្លាប់ ៣ នាក់ រាជធានីភ្នំពេញស្លាប់ ១ នាក់ កណ្តាលស្លាប់ ៣ នាក់ ឧត្តរមានជ័យ ២ នាក់ តាកែវ ៣ នាក់ ស្វាយរៀង ៤ នាក់ ស្ទឹង ត្រែង ៣ នាក់ ពោធិ៍សាត់ ៤ នាក់ ព្រះវិហារ ២ នាក់ បន្ទាយមានជ័យ ៣ នាក់ ព្រះសីហនុ ១ នាក់ និងខេត្តកំពត ១ នាក់៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


