ព័ត៌មានជាតិ
ខេត្តតាកែវ ប្រកាសលើកពេលរៀបចំពិធីបុណ្យអុំទូក
រដ្ឋបាលខេត្តតាកែវ បានប្រកាសលើកពេលនៃការរៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ បន្ទាប់ពីគ្រោងរៀបចំពិធិបុណ្យជាតិនេះនៅថ្ងៃទី២ និងទី៣ ខែវិច្ឆិកា។ ការប្រកាសលើកពេលនៃការរៀបចំពិធីបុណ្យអុំទូកនេះ គឺយោងតាមតម្រូវការចាំបាច់។

តាមរយៈសេចកក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត កាលពីថ្ងៃទី១៤ ខែតុលា បានឲ្យដឹងថា រដ្ឋបាលខេត្តនឹងលើកពេលថ្ងៃរៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ មកប្រារព្ធធ្វើឡើងនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ ទី០១-០២ ខែវិច្ឆិកា ឆ្នាំ២០២៤ វិញ នៅទីតាំងដដែលវិញ។

សូមជម្រាបថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ រដ្ឋបាលខេត្តតាកែវបានប្រកាសគ្រោងរៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី០២ និងទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីតាំងបឹងតាកែវ ស្ថិតក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

សូបញ្ជាក់បន្ថែមថា ក្នុងការរៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំនេះ សម្រាប់ខេត្តតាកែវ មានទូកចូលរួមប្រកួតចំនួន៤៧ទូក មកពីបណ្ដាមន្ទីរ អង្គភាពជុំវិញខេត្ត និងតម្រូវឲ្យទូកនីមួយៗមានចំណុះកីឡាករ ១០នាក់ កីឡាករបម្រុង២នាក់ ប្រតិភូ១នាក់ និងគ្រូបង្វឹក១នាក់ ហើយទូកប្រកួត គឺធ្វើអំពីឈើ មិនអនុញ្ញាតឲ្យប្រើទូកលុងសម្រាប់ប្រណាំងនោះទេ៕
អត្ថបទ៖ សុខុម

-
កីឡា១៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


