ព័ត៌មានជាតិ
ទូតចិន៖ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស នឹងបង្កើតកម្លាំងពលកម្មជំនាញបំពេញតម្រូវការរបស់រោងចក្រចិន
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាជាទូតចិនប្រចាំកម្ពុជា ក្នុងបំណងពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស នៅតាមវិទ្យាស្ថានបណ្តះបណ្តាលបច្ចេកទេសនានានៅកម្ពុជា ដោយបច្ចុប្បន្នកម្ពុជា-ចិន ក៏មានកិច្ចសហការសម្រាប់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅក្នុងខេត្តព្រះសីហនុ។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin យល់ឃើញថាការបណ្តុះបណ្តាលជំនាញបច្ចេកទេសសម្រាប់ប្រជាជនកម្ពុជានឹងបង្កើតកម្លាំងពលកម្មជំនាញសម្រាប់បំពេញតម្រូវការសម្រាប់រោងចក្រ ក្រុមហ៊ុនរបស់ចិននៅកម្ពុជា ខណៈដែលបច្ចុប្បន្នការវិនិយោគរបស់ក្រុមហ៊ុនចិននៅកម្ពុជាមានច្រើន ដូចជាវិស័យកាត់ដេរ ឧស្សាហកម្មកែច្នៃ រោងចក្រផលិតសំបងកកង់កៅស៊ូជាដើម។
នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការងារ នាថ្ងៃទី១៨ ខែតុលា នេះ លោក Wang Wenbin ក៏បានលើកជាសំណើចំនួន២ គឺទី១ ស្នើឱ្យមានការរៀបចំកិច្ចប្រជុំរវាងភាគីរាជរដ្ឋាភិបាលកម្ពុជា ជាមួយបណ្តាក្រុមហ៊ុនវិនិយោគរបស់ចិននៅកម្ពុជា ដើម្បីស្វែងយល់ពីតម្រូវការក្នុងការបណ្តះបណ្តាលជំនាញបច្ចេកទេសសម្រាប់ប្រទេសកម្ពុជា និងទី២ ស្នើដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិនិត្យមើលលើការចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រសួងនៃប្រទេសចិន ផងដែរ។

ចំពោះសំណើទាំងពីរនេះ លោក ហេង រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា បានបង្ហាញការគាំទ្រ និងគូសបញ្ជាក់ថា ក្រសួងនឹងពិនិត្យទៅលើការរៀបចំទៅតាមសំណើរបស់លោកទូតចិន។
ជាមួយគ្នានេះ នៅក្នុងជំនួប លោករដ្ឋមន្ត្រី បានថ្លែងការអរគុណដល់រដ្ឋាភិបាលនៃប្រទេសចិនដែលជាដៃគូដ៏សំខាន់ក្នុងការបន្តអភិវឌ្ឍន៍វិស័យសង្គម-សេដ្ឋកិច្ច នៅកម្ពុជា ដូចជាវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន អគារខ្ពស់ៗ ថាមពលអគ្គិសនី ការផ្តល់អាហារូបករណ៍សម្រាប់និស្សិតខ្មែរទៅសិក្សាបន្តនៅប្រទេសចិន ជាពិសេសវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ដែលបង្កើតការងារជាច្រើនសម្រាប់កម្ពុជា។

ទន្ទឹមនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានឹងបន្តគាំពារដល់វិនិយោគិនចិន ក៏ដូចជាប្រជាជនចិនដែលកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជា ធ្វើយ៉ាងណាឱ្យប្រជាជនកម្ពុជា និងប្រជាជនចិនមានទំនាក់ទំនងល្អ និងទទួលបានផលប្រយោជន៍រវាងគ្នាទៅវិញទៅមក។
ជាការឆ្លើយតប លោក Wang Wenbin បានថ្លែងការអរគុណចំពោះ លោករដ្ឋមន្ត្រី ដែលលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-ចិន ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស៕

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


