ព័ត៌មានជាតិ
អ្នកវិភាគ៖ បាតុកម្មនៅកូរ៉េខាងត្បូងបរាជ័យ ព្រោះគ្មានអ្នកចូលរួមច្រើន និងជាបាតុកម្មប្រមូលលុយដូចសព្វដង
លោក ថុង ម៉េងដាវីត អ្នកវិភាគនៅកម្ពុជា បានឱ្យដឹងថា បាតុកម្មនៅកូរ៉េខាងត្បូង ដែលរៀបចំដោយក្រុមប្រឆាំងជ្រុលនិយម នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នេះ បានបរាជ័យ ព្រោះគ្មានអ្នកចូលរួមដូចការរំពឹងទុក។ ក្នុងនោះ អ្នកចូលរួមមានមិនដល់ ៤០នាក់ឡើយ ហើយចុងក្រោយបាតុកម្ម ក៏បានកៀរគថវិកាពីអ្នកចូលរួមដូចសព្វដង។ បាតុកម្មបរាជ័យ ដឹកនាំដោយ លោកស្រី មួរ សុខហួរ នេះ បានក្លាយជាបាតុកម្មដែលខកចិត្តដោយគ្មានពលករខ្មែរគាំទ្រ។

អ្នកវិភាគនៅកម្ពុជារូបនេះ បានលើកឡើងពីចំណុចដែលធ្វើឱ្យបាតុកម្មរបស់ក្រុមបំផ្លាញជាតិទទួលបរាជ័យដោយសារតែជាប្រយោជន៍ផ្ទាល់ខ្លួនដែលមិនឆ្លុះបញ្ចាំងពីប្រយោជន៍ជាតិដែលធ្វើឱ្យពលករមិនចូលរួម។ លោកបានសង្កត់ធ្ងន់ថា «គណបក្សប្រឆាំង និងក្រុមជ្រុលនិយមទាំងអស់នោះបានធ្វើនយោបាយអំពាវនាវ ប្រកាសធ្វើបាតុកម្មដើម្បីជីវភាពនយោបាយរបស់គាត់តែប៉ុណ្ណោះ ដោយមិនបានគិតពីជីវភាព និងសេចក្តីសុខរបស់ប្រជាជនខ្មែរនោះទេ»។ លោកថា ការធ្វើនយោបាយ និងការរៃអង្គាសប្រាក់ទាំងអស់នេះ ជាសកម្មភាពជាក់ស្តែង ជាអ្វីដែលឆ្លុះបញ្ចាំងពីភាពអសម្មភាពក្នុងការដឹកនាំនយោបាយ ដោយមិនមានគោលនយោបាយច្បាស់លាស់ និងការបម្រើតែប្រយោជន៍ដល់បក្សពួករបស់ខ្លួន និងបរទេសតែប៉ុណ្ណោះ។
ចំណែក លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា និងជាអ្នកតាមដាននយោបាយកម្ពុជា បានមើលឃើញថា ក្រុមប្រឆាំងកាន់តែអប្រជាប្រិយភាពកាន់តែខ្លាំងព្រោះនយោបាយបំផ្លិចបំផ្លាញជាតិ និងបង្អាប់បង្អោនជាតិខ្លួនឯងដែលធ្វើឱ្យពលរដ្ឋអស់ជំនឿ។ លោកគូសបញ្ជាក់ «ការប្រមូលលុយ ដាក់ធុង គឺបង្ហាញឱ្យឃើញថាការធ្វើបាតុកម្មនេះ ចេតនាគឺជាការប្រមូលលុយ កៀគរគ្នាដើម្បីប្រមូលលុយយកទៅចិញ្ចឹមចលនា ការងារនេះបន្តទៀតប៉ុណ្ណោះ»។ លោកថា «អ្នកដែលធ្លាប់ជឿជាក់ អ្នកដែលធ្លាប់បង់លុយតាមគោលការណ៍បក្សគឺលែងមាន នោះមានន័យថា ស្រមោលគណបក្សសម រង្ស៊ី គឺបាត់បង់បន្តិចម្តងៗ នៅពេលអ្នកទាំងអស់នោះបាត់ជំនឿចិត្ត ដែលធ្វើឱ្យការបង់លុយលែងមាន»។

ទោះយ៉ាងណា ក្រុមដែលមាននិន្ទាការប្រឆាំងជ្រុលនិយម ត្រូវបានគេមើលឃើញពីការបាត់បង់ប្រជាប្រិយភាព ព្រោះតែការធ្វើនយោបាយមិនឆ្លុះបញ្ចាំងពីប្រយោជន៍ជាតិ ធ្វើឱ្យប្រជាពលរដ្ឋ និងក្រុមពលករអស់ជំនឿដោយសារតែការប្រមូលថវិកាដើម្បីឧបត្ថមការធ្វើបាតុកម្ម ពីគ្នីគ្នា និងការលែងជឿជាក់ពីសំណាក់ប្រជាពលរដ្ឋ ចំពោះក្រុមប្រឆាំងដែលលាបពណ៌ និងបំផ្លើសការពិតមកលើរាជរដ្ឋាភិបាលកម្ពុជា៕


-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


