ព័ត៌មានជាតិ
លោក ឈាង រ៉ា ជំរុញឱ្យមន្ត្រីសុខាភិបាលបង្កើនការយកចិត្តទុកដាក់បន្ថែមលើជំងឺមិនឆ្លង ជាពិសេសជំងឺមហារីក
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល ឱ្យបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតលើជំងឺមិនឆ្លង ជាពិសេសជំងឺមហារីក ដោយត្រូវធ្វើការផ្សព្វផ្សាយនូវសារអប់រំសុខភាព ដើម្បីកាត់បន្ថយអត្រា នៃអ្នកកើតជំងឺមហារីក។ ការជំរុញនេះធ្វើឡើងក្នុងឱកាស លោករដ្ឋមន្ត្រី អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។

កិច្ចប្រជុំនេះដែរ លោករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍សំខាន់ៗមួយចំនួន ១.ការចូលរួមអនុវត្តក្នុងការងារ ២.របៀបជឿនលឿននៃការចាត់ចែងទៅលើការងារ ៣.ការផ្តល់ទម្ងន់ភាព និងការបង្កើនការទទួលស្គាល់ទៅលើលទ្ធផលការងារ ៤.ត្រូវមានគោលដៅ និងប្រើប្រាស់ឱ្យចំពេលវេលា ៥.ត្រូវមានការតាំងចិត្ត និងមោះមុតក្នុងការងារ ៦.ត្រូវមានការសម្រេចចិត្តច្បាស់លាស់ ៧.រក្សានិរន្តរភាពការងារ។ ចំណុចទាំង ៧នេះ ជាកត្តាបង្ហាញពីការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងវិវត្តន៍លឿនទៅមុខមានវឌ្ឍនភាពខ្ពស់។
បន្ថែមពីនេះ លោកក៏បានណែនាំឱ្យមានការរៀបចំទីតាំង និងកំណត់គោលដៅស្តង់គ្រូពេទ្យបម្រើការប្រចាំការ រថយន្តសង្រ្គោះបឋមឱ្យបានច្បាស់លាស់ និងរៀបចំផ្សព្វផ្សាយនូវគោលដៅនីមួយៗ នៃព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ខាងមុខនេះ ដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋទុកជាមុន ក្នុងករណីមានហានិភ័យផ្សេងៗ៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


