ព័ត៌មានជាតិ
កម្ពុជាបង្ហាញឆន្ទះលើ៧ចំណុចដើម្បីបញ្ឈប់អំពើហិង្សាលើកុមារជុំវិញ និងគ្រប់ទីកន្លែង
ថ្លែងក្នុងសន្និសីទពិភពលោកលើកទី១ ថ្នាក់រដ្ឋមន្រ្តីស្តីពីការបញ្ឈប់អំពើហិង្សានៅទីក្រុងបូកូតា ប្រទេសកូឡំប៊ី
ដែលមានតំណាងប្រទេសចូលរួមចំនួន ១១២ ប្រទេស លោកស្រី ញេប សុភាព រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការប្តេជ្ញាចិត្ត និងបង្ហាញឆន្ទះលើ៧ចំណុចដើម្បីបញ្ឈប់អំពើហិង្សាលើកុមារជុំវិញ និងគ្រប់ទីកន្លែងសំដៅលើកកម្ពស់សុខុមាលភាព និងកិច្ចការពារកុមារឱ្យកាន់តែប្រសើរ។

លោកស្រីបានបន្តថា ឆន្ទះលើ៧ចំណុចរួមមានទី១. ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ ច្បាប់ជាតិ
គោលនយោបាយ ផែនការ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធដើម្បីលើកកម្ពស់សុខុមាលភាព និងកិច្ចការពារកុមារ ដូចជា គោលនយោបាយជាតិគាំពារសង្គម,គោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ជាដើម, ព្រមទាំងជំរុញការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារ និងផែនការជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៤-២០២៨ ។
ទី២. ពង្រឹង និងពង្រីកការអនុវត្តកម្មវិធីកិច្ចការពារកុមារនៅកម្ពុជា ដូចជា ការចិញ្ចឹមកូនបែបវិជ្ជមាន, ការដាក់ពិន័យបែបវិជ្ជានៅតាមសាលារៀន,កិច្ចការពារកុមារនៅតាមវត្តអារ៉ាម, និងកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញជាដើមដើម្បីធានាថា កុមារត្រូវបានការពារ និងរស់នៅក្នុងបរិយាកាសមួយប្រកបដោយសុវត្ថិភាព។

ទី៣. ពង្រឹងប្រព័ន្ធប្រមូលទិន្នន័យនិងគ្រប់គ្រងកិច្ចការពារកុមារ ការវិភាគទិន្នន័យ និងការប្រើប្រាស់ទិន្នន័យសម្រាប់រៀបចំត្រួតពិនិត្យតាមដាន និងវាយតម្លៃគោលនយោបាយ ផែនការ និងកម្មវិធីជាតិ រួមទាំងអនុសញ្ញាស្តីពីសិទ្ធិកុមារ
និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDG)។
ទី៤. ពង្រឹងសមត្ថភាពកម្លាំងសេវាសង្គម សម្រាប់ផ្តល់សេវាកិច្ចការពារកុមារ ជាអាទិ៍ កុមាររងគ្រោះដោយអំពើហិង្សា កុមារមានពិការភាព និងកុមារក្នុងស្ថានភាពរស់នៅ និងស្ថានភាពយេនឌ័រខុសៗគ្នា កុមារទំនាស់នឹងច្បាប់ ការមិនអើពើ ការរំលោភបំពានការជួញដូរ និងការគំរាមកំហែងគ្រប់រូបភាព ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពពីថ្នាក់សហគមន៍មូលដ្ឋាន ដល់ថ្នាក់ជាតិ រួមទាំងយន្តការវិធានការ ព្រមទាំងពង្រីកហេដ្ឋារចនាសម្ព័ន្ធបែបកុមារមេត្រី
ដែលឆ្លើយតបទៅនឹងតម្រូវការតាមស្ថានភាពនៃកុមារ ។

ទី៥. លើកកម្ពស់ និងពង្រឹងកិច្ចសហប្រត្តិបត្តិការពីគ្រប់ភាគីដែលពាក់ព័ន្ធក្នុងរាជរដ្ឋាភិបាលដោយប្រើប្រាស់យន្តការដែលមានស្រាប់ ដើម្បីលើកកម្ពស់សុខមាលភាពកុមារ និងកិច្ចការពារកុមារ ជាពិសេស ពង្រឹងយន្តការសម្របសម្រួល
ដើម្បីចាត់វិធានការទាន់ពេលវេលា និងតឹងរ៉ឹងដាច់ខាតចំពោះសកម្មភាពហិង្សាគ្រប់ទម្រង់លើកុមារ។
ទី៦. បង្កើនថវិកាជាតិសម្រាប់កុមារក្នុងក្របខណ្ឌគាំពារសង្គម និងសេវាសង្គមព្រមទាំង ការកៀរគរធនធានទាំងហិរញ្ញវត្ថុពីដៃគូ និងវិស័យឯកជនដើម្បីគាំទ្រនិងធានាចីរភាពនៃចលនាបញ្ចប់អំពើហិង្សាលើកុមារ ។

ទី៧. លើកកម្ពស់ការចូលរួមក្នុងការធ្វើឲ្យមានការផ្លាស់ប្តូរការគិត និងឥរិយាបទសង្គមពីគ្រប់ភាគីពាក់ព័ន្ធ ដូចជា រដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជនសាសនា គ្រួសារ សហគមន៍ ជាពិសេសកុមារ និងយុវជន ដើម្បីកសាងគ្រួសារ និងសង្គមមួយដែលមានសុវត្ថិភាព និងគ្មានអំពើហិង្សាលើកុមារ។

បញ្ជាក់បន្ថែមលើការប្តេជ្ញាចូលរួមបញ្ឈប់អំពើហិង្សាលើកុមារ លោកស្រីបណ្ឌិត សឿ សុជាតា តំណាងក្រសួងអប់រំយុវជននិងកីឡាបានចូលរួមធ្វើបទបង្ហាញស្តីពីសកម្មភាពនិងលទ្ធផលនៃការងារលើកកម្ពស់គុណភាពវិស័យអប់រំនិងបញ្ឈប់អំពើហិង្សាតាមរយៈកំណែទម្រង់វិស័យអប់រំ ដែលមានគោលនយោបាយជាតិស្តីពីសុខភាពសិក្សាគោលនយោបាយស្តីពីកិច្ចការពារកុមារដែលតម្រូវឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធអនុវត្តប្រកបដោយប្រសិទ្ធភាពនិងទទួ
លខុសត្រូវគោលការណ៍សាលារៀនមួយ ជាតំបន់សុវត្ថិភាពនិងសុខដុមមួយ។
លោកស្រីបណ្ឌិតក៏បានបង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការពង្រឹងបន្ថែមការអនុវត្តគោលការណ៍បញ្ឈប់ទណ្ឌកម្មគ្រប់ទម្រង់ក្នុងសាលារៀនតាមរយៈយន្តការអប់រំកូនបែបវិជ្ជមាន និងវិន័យបែបវិជ្ជមាន៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


