ព័ត៌មានជាតិ
ភ្ញៀវទេសចរចម្រុះជាតិសាសន៍ សម្រុកទៅទស្សនាអង្គរវត្ត នៅចំថ្ងៃទី១ នៃពិធីបុណ្យអុំទូក
ស្របពេលដែលព្រះរាជាណាចក្រកម្ពុជាប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅខេត្តសៀមរាបក៏មានរៀបពិធីនេះរយៈពេលពីរថ្ងៃ និងមានបន្ថែមកម្មវិធីអុំទូកលក្ខណៈមិត្តភាពរវាងថ្នាក់ដឹកនាំ ក្រុមប្រឹក្សាខេត្តសៀមរាប ជាមួយរដ្ឋបាលខេត្ត និងអង្គភាពមន្ទីរស្ថាប័ននានា ព្រមទាំងកម្មវិធីកម្សាន្តរបស់ ស.ស.យក ដែលសរុបមានរយៈពេល៤ថ្ងៃពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ព្រះរាជពិធីបុណ្យអុំទូក បានបើកជាផ្លូវការនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវេទិកាស្ទឹងសៀមរាប ក្រោមអធិបតីភាពលោក លី សំរិទ្ឋប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។
លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបបានថ្លែងថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តដាក់ខ្ពស់លើបណ្តាវិស័យទេសចរណ៍ក្នុងខេត្ត ក្នុងនោះតាមរយៈការដាក់ចេញកម្មវិធីពិសេស “ទស្សនាសៀមរាបឆ្នាំ២០២៤” ដែលធ្វើឱ្យខេត្តសៀមរាប មានព្រឹត្តិការណ៍ជាតិ អន្តរជាតិធំៗជាច្រើន តួយ៉ាងដូចជាពិធីបុណ្យទន្លេ សៀមរាបសង្រ្កាន្ត កម្ពុជាបំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក» នៅមុខប្រាសាទអង្គរវត្ត សហគមន៍ទេសចរណ៍ភូមិវត្តបូព៌ ការតាំងពិពណ៌អាហារ កម្មវិធីវេចអន្សមភ្ជុំបិណ្ឌ កម្មវិធី “ស្នាមញញឹមនៃកម្ពុជា”លើកទី២ និងកិច្ចប្រជុំធំៗទាំងថ្នាក់ជាតិ អន្តរជាតិ ព្រមទាំងព្រឹត្តិការណ៍ផ្សេងៗទៀត។

ដោយឡែកនៅខែឆ្នូ ឆ្នាំ ២០២៤ ខាងមុខនេះ ខេត្តក៏មានព្រឹត្តិការណ៍ជាច្រើន ដូចជាកម្មវិធីបង្ហោះខ្លែងឯក ការរត់ពាក់កណ្តាលម៉ារ៉ាតុង ការប្រកួតប្រដាល់គុនខ្មែរជើងឯកពិភពលោក ព្រមទាំងកម្មវិធីផ្សេងៗ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាខេត្តសៀមរាប ក៏ដូចជាការបង្កើនសេដ្ឋកិច្ចដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបផងដែរ។
លោកអភិបាលខេត្តបានបន្តថា ដើម្បីរួមចំណែក ក្នុងការថែរក្សាវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ ប្រពៃណីជាតិ រដ្ឋបាលខេត្តសៀមរាប តែងតែប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃ១៤ និងថ្ងៃ១៥កើត ខែកត្តិកជារៀងរាល់ឆ្នាំ៕




អត្ថបទ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


