ព័ត៌មានជាតិ
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោះស្រាយវិវាទបាន ៨៨ករណី ក្នុងចំណោមសំណុំរឿងសរុប ៣៣៨ករណី
យោងតាមលទ្ធផលនៃកិច្ចប្រជុំលើកទី៧ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ អ.ដ.ក បានដោះស្រាយសំណុំរឿងចំនួន ៨៨ករណី ក្នុងចំណោមសំណុំរឿងសរុបចំនួន ៣៣៨ករណី។

ក្នុងនោះ សំណុំរឿងចំនួន ៣៧ករណី ត្រូវបានសម្រុះសម្រួលដោះស្រាយដោយជោគជ័យ ខណៈសំណុំរឿង ២២ករណី ត្រូវបានលើកចោលដោយសារខុសសមត្ថកិច្ច ឬខុសលក្ខខណ្ឌនៃការធ្វើបណ្តឹង ហើយសំណុំរឿង ២៩ករណី ត្រូវបានបិទបញ្ចប់ ដោយសារភាគីមិនទទួលយកការសម្រុះសម្រួលផ្សះផ្សាររបស់ អ.ដ.ក។ ដោយឡែក សំណុំរឿង ២៥០ករណី កំពុងស្ថិតក្នុងចំណាត់ការរបស់អ.ដ.ក។
ចំពោះការផ្សព្វផ្សាយវិញ អ.ដ.ក បានចុះធ្វើសោក្ខាសាលាផ្សព្វផ្សាយ និងរៀបើកវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធប្រមាណជិត ១ ៧០០នាក់ នៅខេត្តចំនួន៨ រួមមាន ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តបន្ទាយមានជ័យ ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ឆ្នាំង និងខេត្តកំពត។ នៅក្នុងឆ្នាំ២០២៤ នេះ អ.ដ.ក នឹងបន្តចុះធ្វើសិក្ខាសាលាផ្សព្វផ្សាយ និងរៀបចំវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទជូនដល់អាជ្ញាធរមូលរដ្ឋាន និងមន្ត្រីពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តសៀមរាប។

ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ អ.ដ.ក បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាមួយស្ថាប័នចំនួន៣ រួមមាន គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មជ្ឈមណ្ឌលជាតិមជឈ្ឈត្តការផ្នែកពាណិជ្ជកម្ម និងអង្គការនារីដើម្បីសន្តិភាព។ លើសពីនេះ អ.ដ.ក ក៏គ្រោងនឹងចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយរដ្ឋបាលខេត្តកណ្តាល បាត់ដំបង កំពង់ឆ្នាំង និងរាជធានីខេត្តដ៏ទៃទៀត នាពេលឆាប់ៗខាងមុខ ដើម្បីរួមចំណែកលើកកម្ពស់យន្តការនៃការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការឱ្យកាន់តែងាយស្រួល កាន់តែសម្បូរបែប និងកាន់តែខិតជិតប្រជាពលរដ្ឋនៅមូលរដ្ឋាន។
ទន្ទឹមគ្នានេះដែរ អ.ដ.ក ក៏បានធ្វើកិច្ចសហការផ្លាសប្តូរបទពិសោធន៍នៃការដោះស្រាយវិវាទ និងពង្រឹងសមត្ថភាពមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ អ.ដ.ក ជាមួយ អង្គការ Jica របសើប្រទេសជប៉ុន, Asian Institute of Alternative Dispute Resolution(AIADA) របស់ម៉ាឡេស៊ី និងក្រសួងយុត្តិធម៌នៃសាធារណៈរដ្ឋកូរ៉េ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


