ព័ត៌មានជាតិ
ប.ស.ស និងអង្គការអុកស្វាម រៀបចំវេទិកាប្រចាំឆ្នាំថ្នាក់ជាតិ កសាងប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជាកាន់តែរីកចម្រើន
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) សហការជាមួយអង្គការអុកស្វាម បានរៀបចំវេទិកាប្រចាំឆ្នាំថ្នាក់ជាតិក្រោមមូលបទ ៖ គាំពារសង្គមសម្រាប់ទាំងអស់គ្នា ដើម្បីអន្តរកាលប្រកបដោយយុត្តិធម៌នៅកម្ពុជា ដើម្បីប្រមូលធាតុចូលនានាកសាងប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត។

ថ្លែងក្នុងវេទិកាប្រចាំឆ្នាំថ្នាក់ជាតិរបស់អង្គការអុកស្វាម កាលពីថ្ងៃទី ២៦ វិច្ឆិកា លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកោតសរសើរចំពោះអង្គការអុកស្វាម ដែលបានខិតខំប្រឹងប្រែងរៀបចំបង្កើតវេទិកាប្រចាំឆ្នាំនេះឡើង ដែលនេះជាយុទ្ធនាការ និងជាកិច្ចសន្ទនាសង្គមប្រចាំឆ្នាំ ២០២៤ ដ៏ល្អប្រសើរ ដែលបានប្រមូលមតិ និងសំណូមពរនានា បានពីវេទិកាថ្នាក់តំបន់ ដែលនេះជាការរួមចំណែកពង្រឹងយន្តការគណនេយ្យភាពសង្គមក្នុងប្រព័ន្ធគាំពារសង្គម ស្វែងយល់ពីការយល់ឃើញ បញ្ហាប្រឈម និងសំណើនានា និងពង្រឹងកិច្ចសហការគ្នា និងកិច្ចសន្ទនាសង្គម រវាងនិយ័តករ និងប្រតិបត្តិករ នៃរបបសន្តិសុខសង្គម។
តាមរយៈវេទិកាប្រចាំឆ្នាំថ្នាក់ជាតិនេះ លោកអគ្គនាយក ប.ស.ស. ស្ដីទី សង្ឃឹមយ៉ាងមុតមាំថា កិច្ចសន្ទនាមកគ្រប់ភាគីពាក់ព័ន្ធ ដែលប្រមូលបានពីវេទិកាថ្នាក់តំបន់នៅខេត្តចំនួន ៣ រួមមាន ខេត្តព្រះសីហនុ ខេត្តសៀមរាប និងខេត្តស្វាយរៀង ដែលជាប៉ូលតំបន់សេដ្ឋកិច្ច នឹងក្លាយជាធាតុចូលដ៏សំខាន់ និងជាពុទ្ធិដ៏ប្រសើរសម្រាប់ជាគន្លឹះក្នុងការរៀបចំនូវយុទ្ធសាស្ត្រ និងផែនការការងារបន្ទាប់ សម្រាប់អនុវត្តការងារប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការរួមចំណែកលើកកម្ពស់ និងការពង្រីករបបសន្តិសុខសង្គមកម្ពុជា ទៅដល់ប្រជាជនគោលដៅឱ្យកាន់តែទូលំទូលាយ និងឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពជាសកល។

គួរបញ្ជាក់ថា វេទិកាប្រចាំឆ្នាំថ្នាក់ជាតិនេះ ជាឱកាសដែលថ្នាក់ដឹកនាំសហគមន៍ និងតំណាងកម្មករ-និយោជិត នៅតាមតំបន់នានា អាចធ្វើការពិភាក្សារួមគ្នា ដើម្បីបញ្ចេញមតិបង្ហាញអំពីបញ្ហាប្រឈម សំណូមពរ ដើម្បីជាឧត្តមប្រយោជន៍ដល់ការកសាងប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕
អត្ថបទ ៖ សំអឿន



-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


