Connect with us

ព័ត៌មានជាតិ

មេបញ្ជាការកងអាវុធហត្ថខេត្តកោះកុង កោតសរសើរការហ្វឹកហ្វឺនរបស់យោធិនថ្មី ៤១ នាក់ ពីសណ្ដាប់ធ្នាប់ជួរទ័ព

បានផុស

នៅ

លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កោះកុង បាន​បង្ហាញ​ការ​កោតសរសើរ​ចំពោះ​កិច្ចប្រឹងប្រែង​សិក្សា​រៀន​សូត្រ​របស់​យោធិន​ថ្មី ចំនួន ៤១ នាក់ អំពី​សកម្មភាព​ពង្រឹង​សមត្ថភាព​វគ្គ​សណ្ដាប់ធ្នាប់​ក្នុង​ជួរ​ទ័ព​រយៈពេល ៤៤ ថ្ងៃ កន្លង​ទៅ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​សរសើរ​របស់ លោក​ឧត្ដមសេនីយ៍​ត្រី តាំង ឈុនស្រេង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កោះកុង​នៅ​ពេលនេះ ធ្វើឡើង​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​សណ្ដាប់ធ្នាប់​ជួរ​ទ័ព​ដល់​យោធិន​ថ្មី កាលពី​ល្ងាច​ថ្ងៃ​ទី ២៩ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ នា​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត។

លោក​ឧត្ដមសេនីយ៍​ត្រី តាំង ឈុនស្រេង ក៏បាន​រំលេច​បន្ត​ថា វគ្គ​ពង្រឹង​សមត្ថភាព​ហាត់​សម​លើ​មេរៀន វិសេសវិសាល​ក្នុង​ជួរ​ទ័ព និង​ពិត​ជា​មាន​អត្ថប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​កង​យោធិន​ថ្មី​ដែល​ទើបនឹង​ចូល​បម្រើ​ការងារ​កងទ័ព និង​ជា​អ្នក​បន្តវេន​ទៀត​ផង។

លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កោះកុង បន្ថែម​ទៀត​ថា រយៈពេល ៤៤ ថ្ងៃ នៃ​ការ​ហ្វឹកហ្វឺន​លត់​ពត់​ដំ​ខ្លួន​ក្នុង​នាម​ជា​កងទ័ព បាន​បង្ហាញ​កាន់តែ​ច្បាស់លាស់​ពី​សមត្ថភាព និង​ចំណេះដឹង​អនុវត្ត​ជាក់ស្ដែង មុននឹង​បន្ត​ទៅ​សិក្សា​នៅ​ភ្នំ​ជុំ​សែន​រីករាយ ខេត្ត​កំពង់ឆ្នាំង។

លោក តាំង ឈុនស្រេង ពន្យល់​ដែរ​ថា ជា​កងកម្លាំងប្រដាប់អាវុធ ចាំបាច់​ត្រូវ​មាន​សុខភាព​រឹងមាំ គោរព​បទបញ្ជា​វិន័យ និង​ចេញ​ប្រតិបត្តិការ​បង្ក្រាប​ទប់ស្កាត់​រាល់​បទល្មើស​នានា​ឱ្យ​ខាង​តែ​បាន។ ជាក់ស្ដែង មេរៀន​ដែល​កង​យោធិន​បាន​ហ្វឹកហាត់​អនុវត្ត​កន្លងទៅ គ្រាន់តែ​ជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​មួយ​សម្រាប់​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព។ លើស​ពី​នេះ កង​យោធិន​ថ្មី​ទាំង ៤១ នាក់ បន្ត​ថែរក្សា​សុខភាព​ឱ្យ​បាន​រឹងមាំ គោរព​បទបញ្ជា​វិន័យ និង​ធ្វើ​គំរូ​ល្អ​គោរព​ច្បាប់។

មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កោះកុង ក៏​ណែនាំ​ដល់​កង​យោធិន​ថ្មី​ទាំង ៤១ នាក់ អំពី​ទស្សនាទាន​ជា​ត្រីវិស័យ​របស់​លោក​នាយ​ឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ថា កងកម្លាំង​អាវុធហត្ថ ត្រូវ​បាន​អនុវត្ត​តួនាទី​ភារកិច្ច ជួយ​គិត ជួយ​ធ្វើ រួមគ្នា​ទទួល​ខុស​ត្រូវ។ រីឯ​ចំពោះ​ប្រទេស ត្រូវតែ​ការពារ ប្រជាពលរដ្ឋ​ត្រូវតែ​បម្រើ ច្បាប់​ត្រូវតែ​គោរព បទល្មើស​ត្រូវតែ​បង្ក្រាប៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

កម្ពុជានឹងបន្តយន្តការពិភាក្សាវិស័យឯកជន-រដ្ឋា​ភិបាលដើម្បីជម្រុញទំនាក់ទំនងសេដ្ឋកិច្ច​

ព័ត៌មានជាតិ១៨ នាទីutes មុន

នាយករដ្ឋមន្ត្រីនឹងធ្វើទស្សនកិច្ចនៅហ្វីលីពីនក្នុងខែកុម្ភៈខាងមុខ

ព័ត៌មានជាតិ២៣ នាទីutes មុន

ក្រសួងកសិកម្មដាក់ទុន ៥ លានដុល្លារ ផ្តល់កម្ចី​ដល់កសិករ​ បង្កើត​សហគមន៍​​កសិកម្មទំនើប​ខ្នាតធំ​ ផលិតស្រូវសែនក្រអូប​ក្នុង​ខេត្តកំពង់ធំ

សេដ្ឋកិច្ច២៣ នាទីutes មុន

ទូរថភ្លើងដឹកទំនិញរបស់ក្រុមហ៊ុន Royal Railway ចំនួន ៤៤ គ្រឿងទៀត បានដឹកមកដល់កម្ពុជា

សន្តិសុខសង្គម២៨ នាទីutes មុន

ចៅសង្កាត់ភ្លេីងឆេះរទេះ ណែនាំឲ្យនគរបាលប៉ុស្ដិ៍ និងមេភូមិពង្រឹងការពារសុវត្ថិភាពក្នុងមូលដ្ឋានឲ្យបានល្អ

ព័ត៌មានជាតិ២៤ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រលកខ្យល់ល្បឿនជាង១០០គ.ម/ម៉ោង នឹងធ្វើឲ្យ LA កើតភ្លើងឆេះព្រៃ កាន់តែសាហាវៗថែមទៀត

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ព័ត៌មានជាតិ២០ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា បន្តចុះត្រជាក់ ១៨°C ដល់ថ្ងៃទី១៦មករា

Sokha Hotels

ព័ត៌មានពេញនិយម