ព័ត៌មានជាតិ
ថ្នាល «បណ្តុះកូនឈើ» ខ្នាតតំបន់ទី២ ទំហំដី ១០ ហិកតា នឹងលេចរូបរាងនៅខេត្តសៀមរាប
ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទី២ ដែលទំហំប្រមាណ ១០ ហិកតា អាចមានសមត្ថភាពផលិតកូនឈើ ចំនួន ៣ លានដើម ក្នុងមួយឆ្នាំ នឹងលេចចេញជារូបរាងនៅពេលឆាប់ៗខាងមុខ នៅក្នុងភូមិសាស្រ្តឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម«ភ្នំគូលែន» ក្នុងភូមិសាស្រ្តខេត្តសៀមរាប។

បើតាមលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្លង់គោលសាងសង់ថ្នាល «បណ្តុះកូនឈើ» នេះ ត្រូវបានរៀបចំឡើងរួចរាល់ហើយ និងគ្រោងសម្ពោធបើកការដ្ឋានសាងសង់នៅក្នុងដើមឆ្នាំ ឆ្នាំ២០២៥។ ក្រសួង រៀបចំបង្កើតថ្នាលបណ្តុះកូនឈើខ្នាតតំបន់នេះឡើង ដើម្បីជួយពង្រីកវិសាលភាពគម្របបៃតង តាមរយៈការរួមចំណែកដាំដើមឈើពីប្រជាពលរដ្ឋគ្រប់ទីកន្លែងទូទាំងប្រទេស ឈានឆ្ពោះទៅអនាគតកម្ពុជា មានគម្របព្រៃឈើច្រើន និងជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។
លោករដ្ឋមន្ត្រី បានអះអាងថា ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ទី២ ក្នុងសៀមរាបមានទំហំធំ និងត្រូវរៀបចំសម្រាប់បង្កើនគម្របព្រៃឈើតាមផែនការរបស់រដ្ឋាភិបាល និងក៏ដូចជាសម្រាប់ការទាក់ទាញទេសចរណ៍ ដែលអាចបង្កើនចំណូលសម្រាប់សហគមន៍តំបន់ការពារធម្មជាតិ តាមរយៈគោលដៅលំហែបៃតង ដែលក្រសួងបានកំពុងជំរុញ ក្នុងគោលបំណងគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះឱ្យបានល្អ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ មូលដ្ឋានឱ្យមានការរីកចម្រើន និងសំដៅការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងធ្វើឱ្យកម្ពុជាមានភាពបៃតងស្រស់ស្អាត។

កន្លងមក ក្រសួងបរិស្ថានបានចែកកូនឈើ ដល់សាធារណជនដោយឥតគិតថ្លៃ ចំនួន ១.៣លានដើម ក្នុងនោះមានប្រភេទកូនឈើក្រុមប្រភេទ ឈើព្រៃជាង ៨៦ ម៉ឺនដើម ឈើហូបផ្លែ ៩ ម៉ឺនដើម និងកូនត្នោត ៣៥ ម៉ឺនដើម តាមរយៈការរៀបចំពិព័រណ៍ចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» ចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ លើសពីនេះ សហគមន៍តំបន់ការពារធម្មជាតិ បានរៀបចំថ្នាលបណ្តុះកូនឈើចំនួន ៤ និងចូលរួមបណ្តុះកូនឈើបានជាង ៦ ម៉ឺនដើម និងធ្វើការដាំស្តារព្រៃឈើនៅក្នុងសហគមន៍របស់ខ្លួន។

បន្ថែមពីនេះទៀត ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំសាងសង់ស្ថានីយ៍បណ្តុះកូនឈើថ្នាក់តំបន់ចំនួន ០៥ស្ថានីយ៍ ក្នុងនោះថ្នាលបណ្តុះកូនឈើតំបន់ទី១ ( ៣ ហិកតា) បានសម្ពោធបើកការដ្ឋានសាងសង់កាលពី នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ, នៅខេត្តសៀមរាប ( ១០ ហិកតា), ខេត្តកំពង់ស្ពឺ( ២០ ហិកតា), ខេត្តមណ្ឌលគិរី ( ១០ ហិកតា) និង ខេត្តកោះកុង ( ៣ ហិកតា)៕

-
កីឡា១៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


