ព័ត៌មានជាតិ
អភិបាលរងស្រុកបាទី ចុះបិទទីតាំងសំអាងការណាក់ ដាណេ និងផ្សារអង្គសឹង្ហ ខណៈជាប់ពាក់ព័ន្ធជាមួយអ្នកឆ្លងកូវីដ
ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ លោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុកបាទី តំណាងលោកអភិបាលស្រុកបានដឹកនាំកម្លាំង ការិយាល័យជំនាញ គណៈបញ្ជាការឯកភាព ចុះពិនិត្យ និងបិទទីតាំងផ្ទះសំអាងការណាក់ ដាណេ និងផ្សារអង្គសឹង្ហ មានជាប់ពាក់ព័ន្ធមង្គលការ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដែលបានប្រារព្ធឡើងកាលពីនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ កន្លងទៅ។

បញ្ជាក់ផងដែរ មង្គលការខាងលើ ត្រូវបានអ្នកកំដរកូនកម្លោះមានឈ្មោះ សោភ័ណ កក្កដា ទទួលលទ្ធផលវិជ្ជមាននូវជំងឺកូវីដ-១៩ តាមការបញ្ជាក់ពីគណនី ហ្វេសប៊ុក កក្កដា សោភ័ណ ម្ចាស់សាម៉ីខ្លួនផ្ទាល់។ អតីតសង្ឃមួយរូបនេះបានប្រាប់ថា៖ “អ្វីដែលស្មានមិនដល់ បានកើតឡើងហើយ… ឥឡូវនេះ ខ្ញុំធ្វើតាមការណែនាំរបស់គ្រូពេទ្យ នឹង ពង្រឹងស្មារតីឲ្យបានល្អ រង់ចាំការព្យាបាល។ សូមទោសអ្នករាល់គ្នាផង… បើខ្ញុំមិនមកពិនិត្យ ខ្ញុំគេចវេះ វាជារឿងមិនល្អទេ សុខចិត្តឲ្យអ្នកទាំងអស់គ្នាជេរខ្ញុំ…សូមទោសមិត្តភក្តិ អ្នករាប់អាន ដែលខ្ញុំនាំទុក្ខឲ្យ.. សូមមេត្តាទៅពិនិត្យសុខភាពដែលនៅជិត និងស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល កុំឲ្យស្តាយក្រោយដូចខ្ញុំ”៕



អត្ថបទ៖ វីរៈ
សូមចុចអាន៖ លទ្ធផលផ្លូវការ អតីតសង្ឃ កក្កដា សោភ័ណ្ឌ សង្ស័យខ្លួនឯង តេស្តឆ្លងកូវីដ ១៩
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


